Fexofenadine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក អាការៈរមាស់ស្បែកដែលកើតមាននៅក្នុងជំងឺស្បែកមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែកនិងជំងឺរលាកស្បែកអាតូភី(Atopic dermatitis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ដង60mg (ថ្នាំម្សៅ5%ត្រូវនឹង1.2g) 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុ12ឆ្នាំឡើងទៅ:លេប1ដង60mg (ថ្នាំម្សៅ5%ត្រូវនឹង1.2g) 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុ7ឆ្នាំ~ក្រោម12ឆ្នាំ:លេប1ដង30mg (ថ្នាំម្សៅ5%ត្រូវនឹង0.6g) 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុ2ឆ្នាំ~ក្រោម7ឆ្នាំ:លេប1ដង30mg (ថ្នាំម្សៅ5%ត្រូវនឹង0.6g) 1ថ្ងៃ2ដង។
- កុមារអាយុ6ខែ~ក្រោម2ឆ្នាំ:លេប1ដង15mg (ថ្នាំម្សៅ5%ត្រូវនឹង0.3g) 1ថ្ងៃ2ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល ងងុយគេង ចង់ក្អួត អាការៈហឺតកើនឡើង ឈឺពោះ វិលមុខ អស់កម្លាំង រលាកក្រពះឬពោះវៀន រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) រមាស់ ឡើងកន្ទួលក្រហម។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ហើមនៅបំពង់ក ឈឺទ្រូង បាត់បង់ស្មារតី (រោគប្រតិកម្មធ្ងន់ធ្ងរ)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)
- ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការធ្លាក់ចុះចំនួនគ្រាប់ឈាមស)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះដែលមានសារធាតុអាលុយមីញ៉ូមឬម៉ាញ៉េស្យូម - អាចធ្វើអោយសកម្មភាពនៃFexofenadineថយចុះ។ គួរចៀសវាងពិសាក្នុងពេលតែមួយ។
・ឱសថErythromycin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃFexofenadineកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីនទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញChemical mediators និង ការផលិតសារធាតុCytokine ដែលសុទ្ធសឹងជាសារធាតុដែលត្រូវបានបញ្ចេញនៅពេលកើតមានរោគប្រតិកម្មដើម្បីបង្កជាអាការៈផ្សេងៗ។ Chemical mediators រួមមាន សារធាតុហ៊ីស្តាមីន(Histamine) សារធាតុLeukotriene ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp