Erythromycin ethylsuccinate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកសួត ជំងឺខាន់ស្លាក់(Diphtheria)។
ករណីថ្នាំលេប (ថ្នាំគ្រាប់និងថ្នាំម្សៅ):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ទាក់ទងនឹងផ្លូវដង្ហើម ស្បែក ត្រចៀក ច្រមុះ រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺបង្ហូរនោម ជំងឺប្រម៉េះ(Gonorrhea) ជំងឺChancroid ជំងឺស្វាយ(Syphilis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកផ្នែកជុំវិញធ្មេញ ជំងឹអុតក្ដាម(Scarlet fever) ជំងឺខាន់ស្លាក់(Diphtheria) ជំងឺក្អកមាន់(Whooping cough ឬ Pertussis) ជំងឺតេតាណុស ជំងឺGas gangrene ជំងឺរាករូសដោយសារអាមីប(Amoebiasis ឬ Amoebic dysentery)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ600~1500mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយប្រើរយៈពេលយ៉ាងហោចណាស់2ម៉ោងក្នុង1ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេប(ថ្នាំគ្រាប់និងថ្នាំម្សៅ):
- មនុស្សពេញវ័យ:លេប1ថ្ងៃ800~1200mg ដោយបែងចែកជា4~6ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:លេប1ថ្ងៃ25~50mg/kg បែងចែកជា4~6ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ ឱសថដែលមានផ្ទុកសារធាតុErgotamine ឬ ឱសថPimozide ឬ ឱសថAsunaprevir។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ រាករូស ឈឺក្រពះ ខ្យល់ក្នុងពោះវៀន កន្ទួលក្រហម រមាស់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្តៅខ្លួន បាត់បង់ចំណង់អាហារ ចង់ក្អួត (រលាកពោះវៀនធំធ្ងន់ធ្ងរ)
- ចង្វាក់បេះដូងលោតញាប់ អារម្មណ៍ខុសប្រក្រតីនៅក្នុងទ្រូង ឈឺទ្រូង (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia) ឬ រយៈពេលនៃQTកើនឡើង)
- ពិបាកដកដង្ហើម សាច់ដុំកន្ត្រាក់ ស្បែកក្រហមនិងរមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- កន្ទួលក្រហម ពងទឹក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (រលាកតម្រងនោម)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDisopyramide, Quinidine sulfate hydrate, Theophyline, Aminophyline, Ciclosporin, Tacrolimus, Warfarin, Irinotecan, Vinblastine sulfate, Sodium valproate, Felodipine, Verapamil, Midazolam, Triazolam, Carbamazepine, Colchicine, Simvastatin, Atorvastatin, Pitavastatin, Bromocriptine mesilate, Docetaxel, Paclitaxel, Selegiline, Sildenafil, Vardenafil, Tadalafil, Cilostazol, Blonanserin, Eplerenone, Eletriptan hydrobromide, Everolimus, Saquinavir mesylate, Adrenocorticoids (Methylprednisolone,etc.), Ebastine, Edoxaban, Digoxin, Zafirlukast, Cimetidine, Ritonavir -អាចធ្វើអោយកំហាប់ក្នុងឈាមរបស់ឱសថខាងក្រោមកើនឡើង ដែលនឹងបង្កអោយមានផលប៉ះពាល់ផ្សេងៗ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាទូទៅ សម្រាប់ថ្នាំម្សៅស៊ីរ៉ូប៍ ករណីលាយជាមួយទឹក ត្រូវក្រឡុកអោយសព្វសិននៅរៀងរាល់ពេលមុនប្រើប្រាស់
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទម៉ាក្រូឡាយ(Macrolide antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp