Dydrogesterone
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈងាយរលូតកូន(Threatened miscarriage)ឬកូនកើតមុនខែ
- ជំងឺរលូតកូនឬកូនកើតមិនគ្រប់ខែជាបន្តបន្ទាប់
- ជំងឺរាំងរដូវ
- ជំងឺវដ្តរដូវខុសប្រក្រតី (វដ្តរដូវវែង វដ្តរដូវខ្លី)
- អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ
- ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន
- ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង
- ជំងឺភ្នាសក្នុងស្បូន (Endometriosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ5~15mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ ករណីជំងឺភ្នាសក្នុងស្បូន (Endometriosis) លេប1ថ្ងៃ5~20mg។
-
ហាមប្រើ
・អ្នកដែលមានជំងឺថ្លើមឬបញ្ហាថ្លើមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្អួតចង្អោរ បាត់បង់ចំណង់អាហារ។ល។
-
សកម្មភាពឱសថ
ឱសថនេះជាអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone)ដែលត្រូវបានសំយោគឡើង និងបង្ហាញសកម្មភាពដូចខាងក្រោម ៖
- ចូលរួមបង្កើតភ្នាសនៅខាងក្នុងស្បូនដែលឡើងក្រាស់ដោយសារអរម៉ូនស្ត្រីអេស្រ្តូជេន(Estrogen)
- ជម្រុញការបញ្ចេញមេជីវិតញីសម្រាប់ការបង្កកំណើត
- ទប់ស្កាត់ការកន្ត្រាក់នៃស្បូន និង កាត់បន្ថយប្រតិកម្មនៃសាច់ដុំស្បូនទៅនឹងឥទ្ធិពលនៃអរម៉ូនOxytocin។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp