Dried aluminium hydroxide gel
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បន្សាបជាតិអាស៊ីតក្នុងក្រពះ ដើម្បីព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះ(រួមទាំង រលាកក្រពះស្រួចស្រាវឬរ៉ាំរ៉ៃ និង រលាកក្រពះដោយសារការប្រើប្រាស់ឱសថ) ភាពខុសប្រក្រតីនៃមុខងារប្រដាប់រំលាយអាហារផ្នែកខាងលើ(រួមទាំង អាការៈបាត់បង់ចំណង់អាហារដែលទាក់ទងនឹងបញ្ហាសរសៃប្រសាទ(Anorexia nervosa) ជំងឺក្រពះយារធ្លាក់(Gastroptosis) អាការៈនៃអាស៊ីតក្រពះកើនឡើងហួសហេតុ)។
- បង្ការការកើតមានជំងឺក្រួសក្នុងផ្លូវនោម ដែលកើតឡើងដោយសារការបញ្ចេញចោលសារធាតុផូស្វ័រច្រើនក្នុងទឹកនោម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1~3g បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងទទួលការព្យាបាលដោយលាងឈាម។
-
ផលរំខាន
ផលរំខានរួមមាន ទល់លាមក ចង់ក្អួត ក្អួត ។ល។ ករណីប្រើយូវអង្វែង អាចធ្វើអោយកើតមានអាការៈនៃសារធាតុអាលុយមីញ៉ូមចូលក្នុងខួរក្បាលឬក្នុងឆ្អឹង ឬ អាការៈខ្វះឈាម។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទអាស៊ីតស៊ីទ្រិច(ឱសថPotassium citrate, ឱសថSodium citrate hydrate ជាដើម) - អាចធ្វើអោយកម្រិតអាលុយមីញ៉ូមក្នុងឈាមកើនឡើង។
・ឱសថព្យាបាលការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(ឱសថCalcium polystyrene sulfonate, ឱសថSodium polystyrene sulfonate) - អាចធ្វើអោយសកម្មភាពនៃសារធាតុឱសថទាំងនេះថយចុះ។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Ciprofloxacin, Tosufloxacin), ឱសថIsoniazid, ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម), ឱសថPhenytoin, ឱសថប្រភេទPhenothiazines, ឱសថប្រភេទβblockers, ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs, ឱសថប្រភេទអរម៉ូនក្រពេញទីរ៉ូអ៊ីត (ឱសថLevothyroxine sodium hydrate ជាដើម), ឱសថប្រភេទអាស៊ីតទឹកប្រមាត់(Ursodeoxycholic acid, Chenodeoxycholic acid) - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះ។ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះ។
・ឱសថPenicillamine, ឱសថMycophenolate mofetil - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថPenicillamineថយចុះ។
・ឱសថQuinidine ជាដើម - អាចធ្វើអោយការបញ្ចេញចោលនៃសារធាតុឱសថទាំងនេះថយចុះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើកើតមានអាការៈទល់លាមក គួរប្រើឱសថបន្ទន់លាមក។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពគ្របដណ្ដប់លើភ្នាសនៃក្រពះដើម្បីការពារភ្នាសក្រពះពីជាតិអាស៊ីត។ ម្យ៉ាងទៀត ឱសថនេះក៏អាចបន្សាបជាតិអាស៊ីតដែលកើនឡើងខ្ពស់នៅក្នុងក្រពះផងដែរ។ ក្រៅពីនេះ ឱសថនេះក៏មានប្រសិទ្ធិភាពជម្រុញការបញ្ចេញចោលនៃសារធាតុផូស្វ័រទៅក្នុងទឹកនោម ដើម្បីបង្ការកុំអោយកើតមានក្រួសក្នុងប្រព័ន្ធតម្រងនោម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp