Diphenhydramine
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើជាថ្នាំលាបនៅក្នុងការព្យាបាលកន្ទាលត្រអាក កន្ទួលក្រហម កន្ទួលរមាស់នៅទារក(Strophulus) សត្វល្អិតខាំ ជំងឺរមាស់ស្បែក។
-
កម្រិតប្រើប្រាស់
ថ្នាំលាប (1%):
លាប1ថ្ងៃច្រើនដង នៅលើកន្លែងដែលមានអាការៈ។
-
ផលរំខាន
ផលរំខានរួមមាន ក្រហមឬហើមនៅលើស្បែក រមាស់ អារម្មណ៍ក្ដៅ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរចៀសវាងប្រើឱសថនេះនៅបរិវេណជុំវិញភ្នែក។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp