Dimethicone = Dimeticone = Dimethylpolysiloxane = Polydimethylsiloxane

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញានៅពោះដែលកើតឡើងដោយសារការកើតមានខ្យល់(ឧស្ម័ន)នៅក្នុងក្រពះពោះវៀន។

      - បំបាត់ទឹកភ្នាសសើមដែលមានពពុះនៅក្នុងក្រពះ នៅពេលអនុវត្តការពិនិត្យអង់ដូស្កូបក្រពះ(Gastrofiberscope)។

      - បំបាត់ខ្យល់(ឧស្ម័ន)នៅក្នុងពោះវៀន នៅពេលអនុវត្តការពិនិត្យផ្នែកពោះដោយកាំរស្មីអ៊ិច។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីព្យាបាលរោគសញ្ញានៅពោះដែលកើតឡើងដោយសារការកើតមានខ្យល់(ឧស្ម័ន)នៅក្នុងក្រពះពោះវៀន:

      មនុស្សពេញវ័យ:លេប1ថ្ងៃ120~240mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារឬនៅចន្លោះពេលអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការបំបាត់ទឹកភ្នាសសើមដែលមានពពុះនៅក្នុងក្រពះ នៅពេលអនុវត្តការពិនិត្យអង់ដូស្កូបក្រពះ(Gastrofiberscope):

      នៅប្រហែល15~40នាទីមុនការពិនិត្យ ពិសារឱសថនេះ40~80mg ជាមួយនឹងទឹកប្រមាណ10mL។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការបំបាត់ខ្យល់(ឧស្ម័ន)នៅក្នុងពោះវៀន នៅពេលអនុវត្តការពិនិត្យផ្នែកពោះដោយកាំរស្មីអ៊ិច:

      មនុស្សពេញវ័យ:ចាប់ពី3~4ថ្ងៃមុនការពិនិត្យ លេបឱសថនេះក្នុងកម្រិត1ថ្ងៃ120~240mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារឬនៅចន្លោះពេលអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស លាមកទន់ មិនស្រួលក្នុងក្រពះ ឈឺពោះ ។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពកាត់បន្ថយSurface tensionនៃពពុះខ្យល់តូចៗ ធ្វើអោយពពុះខ្យល់ទាំងនោះធ្លាយបែកនិងផ្ដុំទៅជាមួយវិញ គឺឱសថនេះបំបែកពពុះខ្យល់នៃឧស្ម័ននៅក្នុងពោះវៀន និង បញ្ចេញឧស្ម័នទាំងនោះទៅក្រៅរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp