D-sorbitol

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បង្កើនល្បឿននៃការថតកាំរស្មីអ៊ិចទៅលើប្រដាប់រំលាយអាហារ

      - បង្ការកុំអោយកើតមានអាការៈទល់លាមក នៅពេលថតកាំរស្មីអ៊ិចទៅលើប្រដាប់រំលាយអាហារ

      - បំពេញបន្ថែមសារធាតុចិញ្ចឹមតាមមាត់។

      ករណីថ្នាំទឹកសម្រាប់ប្រើនៅក្រៅរាងកាយ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការលាងសម្អាត នៅក្នុងពេលនិងនៅក្រោយពេលវះកាត់ទាក់ទងនឹងជំងឺក្រពេញប្រូស្តាត ប្លោកនោម និង សរីរាង្គផ្សេងទៀតនៃប្រព័ន្ធតម្រងនោម ដែលត្រូវការអនុវត្តឆ្លងកាត់តាមផ្លូវនោម។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីប្រើនៅក្នុងការបង្កើនល្បឿននៃការថតកាំរស្មីអ៊ិចទៅលើប្រដាប់រំលាយអាហារ និង ករណីបង្ការកុំអោយកើតមានអាការៈទល់លាមក នៅពេលថតកាំរស្មីអ៊ិចទៅលើប្រដាប់រំលាយអាហារ:

      ប្រើដោយបន្ថែមឱសថនេះទៅក្នុងថ្នាំប្រើនៅក្នុងការថតកាំរស្មីអ៊ិច រួចលេបតាមមាត់។ កម្រិតប្រើប្រាស់គឺ ឱសថនេះ10~20g (ថ្នាំទឹក65%ត្រូវនឹង12~24mL ឬ ថ្នាំទឹក75%ត្រូវនឹង13~27mL) សម្រាប់សារធាតុBarium sulfate 100g។ Barium sulfateជាសារធាតុដែលមាននៅក្នុងថ្នាំប្រើសម្រាប់ការថតកាំរស្មីអ៊ិច។

      ・បំពេញបន្ថែមសារធាតុចិញ្ចឹមតាមមាត់:

      ពិសារក្នុងបរិមាណចាំបាច់។

      ករណីថ្នាំទឹកសម្រាប់ប្រើនៅក្រៅរាងកាយ:

      នៅក្នុងឱសថនេះ 3000mL រួមមាន D-sorbitol 90g។

      ជាទូទៅ ប្រើក្នុងបរិមាណ 1000~15000mL ទៅតាមគោលបំណងនៃការប្រើប្រាស់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមប្រភេទនៃការវះកាត់។

    • ហាមប្រើ

      ករណីថ្នាំទឹកសម្រាប់ប្រើនៅក្រៅរាងកាយ:

      ・អ្នកដែលមានអាការៈគ្មានទឹកនោម។

      ・អ្នកដែលមានជំងឺខ្វះអង់ស៊ីមបំបែកហ្រ្វុកតូសពីកំណើត (Hereditary fructose intolerance)។

    • ផលរំខាន

      ករណីថ្នាំលេប

      ផលរំខានរួមមាន រាករូស ឈឺពោះ ហើមពោះ ផោម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺពោះឬរាករូសខ្លាំង ចង់ក្អួត (ធ្លាយពោះវៀន ដំបៅពោះវៀន ងាប់កោសិកាពោះវៀន)។

      ករណីថ្នាំទឹកសម្រាប់ប្រើនៅក្រៅរាងកាយ:

      ផលរំខានរួមមាន សម្ពាធឈាមកើនឡើង ។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពជម្រុញការសំយោគសារធាតុគ្លីកូជិន(Glycogen)នៅក្នុងថ្លើម ទប់ស្កាត់ការសំយោគសារធាតុកេតូន(Ketone) និង មានប្រសិទ្ធិភាពសម្រួលការបន្ទោរបង់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp