Clindamycin Phosphate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកភ្នាសក្នុងនៃស្បែក(Cellulitis)នៅជុំវិញឆ្អឹងចង្កា ជំងឺរលាកចង្កា។

      ឱសថនេះ មិនមានប្រសិទ្ធិភាពចំពោះជំងឺបង្កដោយមេរោគផ្សិតឬវីរុសនោះទេ។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលមុនខ្ទុះលើស្បែក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:

      - មនុស្សពេញវ័យ:ប្រើ 1ថ្ងៃ 600~1200mg បែងចែកជា2~4ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីពិបាកព្យាបាលឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ2400mg បែងចែកជា2~4ដងក្នុង1ថ្ងៃ។

      - កុមារ:ប្រើ 1ថ្ងៃ 15~25mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីពិបាកព្យាបាលឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ40mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។

      ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន ត្រូវលាយឱសថនេះជាមួយសូលុយស្យុងគ្លុយកូស5% សេរ៉ូមប្រៃ ឬ សូលុយស្យុងអាស៊ីតអាមីនេ បរិមាណ100~250mLសម្រាប់ឱសថនេះ300~600mg និង ព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយប្រើរយៈពេល30នាទី~1ម៉ោង។

      ・ករណីចាក់ក្នុងសាច់ដុំ:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ600~1200mg បែងចែកជា2~4ដងក្នុង1ថ្ងៃ។

      ករណីថ្នាំលាបលើស្បែក(1%):

      ក្រោយលាងមុខ លាបនៅកន្លែងមានបញ្ហា 1ថ្ងៃ2ដង។

    • ហាមប្រើ

      ករណីថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទLincomycinផ្សេងទៀត។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថErythromycin។

      ករណីថ្នាំលាប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទLincomycinផ្សេងទៀត។

    • ផលរំខាន

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ហើម ដំបៅក្នុងមាត់ រោគសញ្ញាCandidiasisនៅប្រដាប់ភេទឬក្នុងមាត់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ក្តៅមុខ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឈឺពោះ រាករូសមានឈាមឬទឹករំអិល ក្តៅខ្លួន (រលាកពោះវៀនធំធ្ងន់ធ្ងរ)

      ・ឡើងកន្ទួលក្រហម ក្តៅខ្លួន ហើមកូនកណ្តុរ (រោគប្រតិកម្មទៅនឹងឱសថ)

      - ក្តៅខ្លួនខ្លាំង ស្បែកក្រហម ពងទឹក របកស្បែក ដំបៅក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - ឈឺបំពង់ក អស់កម្លាំង ក្តៅខ្លួនញាក់ (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា)

      - បរិមាណទឹកនោមថយចុះ អស់កម្លាំង (បញ្ហាតម្រងនោមស្រួចស្រាវ)

      - ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia បណ្ដុំរោគសញ្ញាPIE)។

      ករណីថ្នាំលាប:

      ផលរំខានរួមមាន រមាស់ ក្រហម ក្រហាយ តឹងស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺពោះ រាករូសមានឈាមឬទឹករំអិល ក្តៅខ្លួន (រលាកពោះវៀនធំធ្ងន់ធ្ងរ)

    • អន្តរប្រតិកម្ម

      ករណីថ្នាំចាក់ និង ថ្នាំលាប:

      ・ឱសថErythromycin - អាចធ្វើអោយការប្រើប្រាស់ឱសថClindamycin មិនមានប្រសិទ្ធិភាព។ ដូច្នេះ ហាមប្រើរួមគ្នា ករណីថ្នាំចាក់។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំ(Suxamethonium, tubocurarineជាដើម) - សកម្មភាពនៃឱសថទាំងនេះកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំចាក់ និង ថ្នាំលាប:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលាប:

      ・ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពក្រោយប្រើរយៈពេល4សប្ដាហ៍ហើយទេនោះ មិនគួរបន្តប្រើប្រាស់ឱសថនេះទៀតទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទលីនកូម៉ៃស៊ីន(Lincomycin antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp