Carbocisteine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីមនុស្សពេញវ័យ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក) ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺហឺត(Bronchial asthma) ជំងឺទងសួតរីក(Bronchiectasis) ជំងឺរបេងសួត។
- បញ្ចេញស្លេស្មដែលកើតមានច្រើននៅក្នុងជំងឺរលាកឆ្អឹងសងខាងច្រមុះរ៉ាំរ៉ៃ(Chronic sinusitis)។
ករណីកុមារ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក) ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺហឺត(Bronchial asthma) ជំងឺទងសួតរីក(Bronchiectasis) ជំងឺរបេងសួត។
- បញ្ចេញស្លេស្មដែលកើតមានច្រើននៅក្នុងជំងឺរលាកឆ្អឹងសងខាងច្រមុះរ៉ាំរ៉ៃ(Chronic sinusitis)។
- បញ្ចេញសារធាតុរាវដែលកើតមាននៅក្នុងជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀកSerous otitis media។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីមនុស្សពេញវ័យ:
លេប1ដង500mg (ថ្នាំម្សៅ50%ត្រូវនឹង1.0g) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីកុមារ:
ពិសារ1ថ្ងៃ30mg/kg (ថ្នាំទឹក5%ត្រូវនឹង0.6mL/kg ឬ ថ្នាំម្សៅ50%ត្រូវនឹង0.06g/kg) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន បាត់បង់ចំណង់អាហារ រាករូស ឈឺពោះ ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក ហើម ក្ដៅខ្លួន ពិបាកដកដង្ហើម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ភ្នែកក្រហម ឡើងកន្ទួលក្រហមនៅលើស្បែកឬជុំវិញមាត់ ក្ដៅខ្លួន ឈឺបំពង់ក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ពិបាកដកដង្ហើម ហើម កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ធ្វើអោយសារធាតុផ្សំនៅក្នុងស្លេស្មឬសម្បោរមានតុល្យភាពនិងបន្ថយភាពខាប់
- ជួសជុលភ្នាសសើមដែលខូចខាត
- កែលម្អមុខងារនៃរោមតូចៗក្នុងការបញ្ចេញស្លេស្មពីក្នុងផ្លូវដង្ហើម
- ជម្រុញការបញ្ចេញស្លេស្មពីបំពង់ក
- ជម្រុញការបញ្ចេញសម្បោរដែលកើតមានច្រើននៅក្នុងជំងឺជំងឺរលាកច្រមុះ
- ជម្រុញការបញ្ចេញសារធាតុរាវពីក្នុងត្រចៀកដែលកើតមាននៅក្នុងជំងឺរលាកត្រចៀក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp