Captopril

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ

      - ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោមឬសរសៃឈាមក្នុងតម្រងនោម

      - ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      មនុស្សពេញវ័យ:លេប1ថ្ងៃ37.5~75mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ទោះក្នុងករណីរោគសញ្ញាធ្ងន់ធ្ងរក៍ដោយ ក៍កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ150mg។

      <ប្រភេទរយៈពេលសកម្មភាពវែង (R)>

      ចំពោះជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ និង ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម:មនុស្សពេញវ័យ លេប1ដង18.75~37.5mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីលើសសម្ពាធឈាមរោគសញ្ញាធ្ងន់ធ្ងរ គួរចាប់ផ្ដើមប្រើពីកម្រិត1ដង18.75mg, 1ថ្ងៃ1~2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) (ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត ពិបាកដកដង្ហើម។ល។)

      ・អ្នកដែលកំពុងទទួលការលាងឈាមប្រភេទApheresisជាមួយនឹងឧបករណ៍ដែលប្រើប្រាស់សារធាតុDextran sulfate cellulose ឬ Tryptophan-linked polyvinyl alcohol ឬ Polyethylene terephthalate។

      ・អ្នកដែលកំពុងទទួលការលាងឈាមដោយប្រើប្រាស់ស្រទាប់AN69។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថAliskiren fumarate (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ អាការៈខ្វះឈាម ជីវ្ហាវិញាណខុសប្រក្រតី។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))

      - អស់កម្លាំង ឈឺក្បាល ឈឺបំពង់ក ចេញឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ជាដើម)

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ ជំងឺតម្រងនោមNephrotic syndrome)

      - ស្ពឹកដៃជើងនិងបបូរមាត់ កម្លាំងសាច់ដុំចុះខ្សោយ ស្ពឹកដៃជើង (កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់)

      - ក្តៅខ្លួនខ្លាំង កន្ទួលក្រហមនិងពងទឹកលើស្បែក ភ្នែកក្រហម រលាត់ស្បែកនៅបបូរមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺរលាកនិងរបកស្បែកពេញរាងកាយ(Exfoliative dermatitis) រោគសញ្ញាស្រដៀងនឹងជំងឺPemphigus)

      - ឈឺទ្រូងដូចត្រូវគេរឹតឬសង្កត់ ពិបាកដកដង្ហើម (ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង ជំងឺខ្សោយបេះដូង)។

    • អន្តរប្រតិកម្ម

      ・ការលាងឈាមប្រភេទApheresisជាមួយនឹងឧបករណ៍ដែលប្រើប្រាស់សារធាតុDextran sulfate cellulose ឬ Tryptophan-linked polyvinyl alcohol ឬ Polyethylene terephthalate - អាចធ្វើអោយកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ការលាងឈាមដោយប្រើប្រាស់ស្រទាប់AN69 - អាចធ្វើអោយកើតមានរោគប្រតិកម្មធ្ងន់ធ្ងរ(Anaphylaxis)។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថAliskiren fumarate - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់ តម្រងនោម កម្រិតប៉ូតាស្យូមក្នុងឈាម សម្ពាធឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។ (ប៉ុន្តែលើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamtereneជាដើម), ឱសថបំពេញជាតិប៉ូតាស្យូមក្នុងរាងកាយ(Potassium chlorideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង។

      ・ឱសថបញ្ចុះទឹកនោមប្រើនៅក្នុងការបញ្ចុះសម្ពាធឈាម(Trichlormethiazide, Hydrochlorothiazideជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។

      ・ឱសថAllopurinol - អាចធ្វើអោយកើតមានរោគប្រតិកម្មធ្ងន់ធ្ងរ(ជំងឺStevens Johnson syndrom ជាដើម)។

      ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithium កើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថGuanethidine sulfate, ឱសថNitroglycerin - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។

      ・ឱសថប្រភេទARB (Losartan ជាដើម) - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់ តម្រងនោម កម្រិតប៉ូតាស្យូមក្នុងឈាម សម្ពាធឈាម។

      ・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Indometacinជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះនិងអាចធ្វើអោយប៉ះពាល់ដល់ តម្រងនោម។

      ・ឱសថKallidinogenase - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ម្យ៉ាងទៀត ប្រសិនបើរកឃើញថាមានផ្ទៃពោះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះភ្លាម។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គេច្រើនប្រើឱសថនេះដើម្បីប្រសិទ្ធិភាពបង្កើនសមត្ថភាពធ្វើពលកម្ម(ការធ្វើចលនាឬសកម្មភាព)របស់អ្នកជំងឺ។

      ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះអាការៈក្អកដែលជាផលរំខានរបស់ឱសថនេះ ម្យ៉ាងទៀត ត្រូវតាមដានថាតើមុខងារតម្រងនោមមានការថយចុះដែរឬទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមACE ដើម្បីកាត់បន្ថយការផលិតសារធាតុAngiotensin II ដែលជាសារធាតុមានមុខងារបង្កើនសម្ពាធឈាមនៅក្នុងរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp