Amoxicillin hydrate + Clavulanic acid (Potassium clavulanate)
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺប្រម៉េះ(Gonorrhea) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
-មនុស្សពេញវ័យ:ពិសារ1ដង Amoxicillin hydrate 250mgនិងPotassium clavulanate125, 1ថ្ងៃ3~4ដង រៀងរាល់6~8ម៉ោង។
-កុមារ:ពិសារ1ថ្ងៃ Amoxicillin hydrate 90mg/kgនិងPotassium clavulanate 6.4mg/kg (សរុបសារធាតុឱសថ96.4mg) ដោយបែងចែកជា2ដងក្នុង1ថ្ងៃ រៀងរាល់12ម៉ោង ភ្លាមៗមុនបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis ។
・អ្នកដែលធ្លាប់កើតមានជំងឺខាន់លឿងឬបញ្ហាមុខងារថ្លើមដោយសារសារធាតុក្នុងឱសថនេះពីមុនមក។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។ -
ផលរំខាន
ផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហម ក្អួតចង្អោរ រលាកស្បែក ហើម ឈឺក្បាល ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម អារម្មណ៍ខុសប្រក្រតីក្នុងមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ ស្បែកឬភ្នាសឡើងក្រហមឬពងបែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
- ឈឺបំពង់ក ឈឺក្បាល ហូរឈាមច្រមុះឬនៅតាមអញ្ចាញ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ )
- ឈឺពោះ រាករូសមានលាយឈាម (ជំងឺរលាកពោះវៀនធំមានហូរឈាម)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំបញ្ចុះជាតិអាស៊ីតProbenecid - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខានកើនឡើង
・ថ្នាំប្រឆាំងកំណកឈាម Warfarin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង
・ថ្នាំពន្យារកំណើត - អាចធ្វើអោយប្រសិទ្ធិភាពថ្នាំពន្យារកំណើតថយចុះ
・ថ្នាំប្រឆាំងប្រព័ន្ធភាពស៊ាំMycophenolate mofetil - អាចធ្វើអោយប្រសិទ្ធិភាពរបស់Mycophenolate mofetil អាចនឹងថយចុះ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・សម្រាប់ថ្នាំម្សៅដែលលាយហើយ ត្រូវរក្សាទុកនៅក្នុងទូទឹកកក (ប្រមាណ 4 អង្សាសេ) ហើយត្រូវប្រើអោយអស់ក្នុងរយៈពេល10ថ្ងៃ។ ម្យ៉ាងទៀត មុនពេលពិសាថ្នាំ ត្រូវក្រឡុកអោយបានសព្វជាមុនសិន។
・ករណីបរិមាណ Clavulanic acid មានកម្រិតតិច (ដូចជាករណីឱសថសម្រាប់ក្មេង) គួរពិសាថ្នាំភ្លាមៗនៅមុនពេលបរិភោគអាហារ ដើម្បីអោយការស្រូបសារធាតុថ្នាំប្រព្រឹត្តទៅបានល្អ។
-
សកម្មភាពឱសថ
Amoxicillin ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
clavulanic acid ជាសារធាតុដែលមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពប្រឆាំងមេរោគមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp