Alendronate sodium hydrate = Alendronic acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
・ប្រភេទប្រើរៀងរាល់ថ្ងៃ:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 5mg នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់30នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។
・ប្រភេទប្រើ1សប្ដាហ៍ម្ដង:
មនុស្សពេញវ័យ:លេប1ដង35mg, 1ដងក្នុង1សប្ដាហ៍ នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់30នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង900μg រៀងរាល់4សប្ដាហ៍ម្ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់30នាទី។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
・អ្នកដែលមានបញ្ហានៅបំពង់អាហារធ្វើអោយការឆ្លងកាត់បំពង់អាហារមានសភាពយឺត(ជំងឺបំពង់អាហាររួមតូច ជំងឺខ្សោយបំពង់អាហារ(Achalasia) ជាដើម)។
・អ្នកដែលមិនអាចរក្សាឥរិយាបថអង្គុយឬឈរយ៉ាងហោចណាស់30នាទីបានក្រោយប្រើប្រាស់ឱសថ។
・អ្នកដែលមានកម្រិតកាល់ស្យូមនៅក្នុងឈាមទាប។
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
・អ្នកដែលមានកម្រិតកាល់ស្យូមនៅក្នុងឈាមទាប។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ចង់ក្អួត ទល់លាមកឬរាករូស រលាកក្រពះ ឈឺក្រពះ មិនស្រួលក្នុងពោះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្រហាយទ្រូង ឈឺនៅពេលលេប ក្អួតឈាម (ផលប៉ះពាល់ដល់ក្នុងមាត់ឬបំពង់អាហារ)
- ក្អួតឈាម លាមកមានលាយឈាម លាមកពណ៌ខ្មៅ ឈឺចុងដង្ហើម (ផលបំះពាល់ចំពោះក្រពះពោះវៀន)
- ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ក្តៅខ្លួន ស្នាមក្រហមឬពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺចង្កា ធ្មេញរង្គើ ហើមអញ្ចាញធ្មេញ (ជំងឺខូចឆ្អឹងចង្កា រលាកឆ្អឹងចង្កា)
- រលាកនៅត្រចៀកផ្នែកខាងក្រៅ មានទឹករងៃហូរចេញពីត្រចៀក ឈឺត្រចៀក (ជំងឺខូចឆ្អឹងរន្ធត្រចៀក)
- ឈឺនៅភ្លៅឬគល់ភ្លៅ (បាក់ឬប្រេះឆ្អឹងភ្លៅ)
- សាច់ដុំកន្ត្រាក់ ស្ពឹក (រោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមចុះទាប)។
ករណីថ្នាំចាក់:
ផលរំខានរួមមាន ចង់ក្អួត ទល់លាមកឬរាករូស រលាកក្រពះ ឈឺក្រពះ មិនស្រួលក្នុងពោះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ក្តៅខ្លួន ស្នាមក្រហមឬពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺចង្កា ធ្មេញរង្គើ ហើមអញ្ចាញធ្មេញ (ជំងឺខូចឆ្អឹងចង្កា រលាកឆ្អឹងចង្កា)
- រលាកនៅត្រចៀកផ្នែកខាងក្រៅ មានទឹករងៃហូរចេញពីត្រចៀក ឈឺត្រចៀក (ជំងឺខូចឆ្អឹងរន្ធត្រចៀក)
- ឈឺនៅភ្លៅឬគល់ភ្លៅ (បាក់ឬប្រេះឆ្អឹងភ្លៅ)
- សាច់ដុំកន្ត្រាក់ ស្ពឹក (រោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមចុះទាប)។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថឬអាហារដែលមានផ្ទុកជាតិកាល់ស្យូម(Ca) ម៉ាញ៉េស្យូម(Mg) អាលុយមីញ៉ូម(Al) ជាតិដែក(Fe) ជាដើម - អាចធ្វើអោយការស្រូបសារធាតុAlendronate sodium hydrateថយចុះ។ ដូច្នេះ គួរប្រើប្រាស់ឱសថឬអាហារទាំងនោះយ៉ាងហោចណាស់រយៈពេល30នាទីក្រោយប្រើប្រាស់ឱសថAlendronate sodium hydrate។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មុនចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរទទួលការពិនិត្យមាត់ធ្មេញ ហើយប្រសិនបើមានបញ្ហាមាត់ធ្មេញដែលត្រូវការដកធ្មេញឬវះកាត់ អ្នកជំងឺគួរធ្វើការព្យាបាលមាត់ធ្មេញចប់រួចរាល់ជាមុនសិន ព្រោះការដកធ្មេញជាដើមអាចធ្វើអោយផលរំខាននៃឱសថនេះរប៉ះពាល់ដល់ចង្កាងាយនឹងកើតឡើង។ ម្យ៉ាងទៀត អ្នកជំងឺគួររក្សាអនាម័យមាត់ធ្មេញជានិច្ច ព្រមទាំងទទួលការពិនិត្យសុខភាពមាត់ធ្មេញអោយបានទៀងទាត់។
・អ្នកជំងឺពុកឆ្អឹងគួរបរិភោគអាហារដែលមានជាតិកាល់ស្យូមអោយបានគ្រប់គ្រាន់។
ករណីថ្នាំលេប:
・ជាទូទៅ អ្នកជំងឺត្រូវប្រើឱសថនេះនៅក្រោយពេលក្រោកពីគេងភ្លាមជាមួយទឹក1កែវពេញ(180mL) ហើយមិនត្រូវស្ថិតក្នុងឥរិយាបថទម្រេតខ្លួននោះទេយ៉ាងហោចណាស់រយៈពេល30នាទី ព្រោះប្រសិនបើឱសថនេះនៅជាប់នឹងបំពង់អាហារ វាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់បំពង់អាហារ។
・គួរលេបឱសថនេះជាមួយទឹកតែប៉ុណ្ណោះ ព្រោះភេសជ្ជៈដែលមានផ្ទុកជាតិរ៉ែ(Ca, Mg ជាដើម) អាហារនិងឱសថផ្សេងទៀត អាចធ្វើអោយការស្រូបសារធាតុនៃឱសថនេះថយចុះនៅពេលប្រើប្រាស់ក្នុងពេលតែមួយ។
-
សកម្មភាពឱសថ
ឱសថនេះងាយភ្ជាប់ទៅនឹងសារធាតុHydroxyapatiteដែលជាសារធាតុផ្សំសំខាន់នៅក្នុងឆ្អឹង។ នៅក្នុងឆ្អឹងមានកោសិកា2ប្រភេទ គឺកោសិកាបំបែកឆ្អឹង និង កោសិកាផលិតឆ្អឹង។ នៅពេលចូលដល់ក្នុងឆ្អឹង ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់កោសិកាបំបែកឆ្អឹង ធ្វើអោយកោសិកានេះមិនអាចធ្វើសកម្មភាពរំលាយឆ្អឹងបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp