Albendazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីប៉ារ៉ាស៊ីតEchinococcus ហៅថា ជំងឺEchinococcosisឬHydatidosis។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 600mg បែងចែកជា3ដងក្នុង1ថ្ងៃ ពេលបរិភោគអាហារ ដោយលេបរយៈពេល28ថ្ងៃរៀងរាល់ថ្ងៃ។ បន្ទាប់ពីនោះ ផ្អាកប្រើរយៈពេល14ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ផលប៉ះពាល់ដល់ថ្លើមនិងប្រព័ន្ធទឹកប្រមាត់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - វិលមុខ ដង្ហក់នៅពេលឡើងជណ្ដើរឬទីទួល ចេញឈាមច្រមុះនិងតាមអញ្ចាញធ្មេញ (ជំងឺថយចុះគ្រាប់ឈាម)

      - រលាត់ស្បែកនៅភ្នែកនិងមាត់ ក្តៅខ្លួន ពងទឹកលើស្បែក កន្ទួលក្រហមរាងមូលឬរាងពងក្រពើលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPraziquantel - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAlbendazoleកើនឡើង។

      ・ឱសថRitonavir, Phenytoin, Carbamazepine,

      Phenobarbital - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAlbendazoleថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើពិបាកក្នុងការលេបឱសថនេះ អ្នកជំងឺក៏អាចទំពារមុននឹងលេបក៏បានដែរ។

      ・មុនពេលចាប់ផ្ដើមការព្យាបាលដោយប្រើឱសថនេះ គួរធ្វើតេស្តដើម្បីបញ្ជាក់ថាអ្នកជំងឺជាស្ត្រីមិនកំពុងមានផ្ទៃពោះនោះទេ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលប្រើប្រាស់និងក្រោយឈប់ប្រើប្រាស់ឱសថនេះរយៈពេល1ខែ អ្នកជំងឺជាស្ត្រីគួរចៀសវាងការមានផ្ទៃពោះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងប៉ារ៉ាស៊ីតEchinococcus ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតសរីរាង្គMicrotubuleនិងការស្រូបយកគ្លុយកូសនៅក្នុងកោសិកា ធ្វើអោយប៉ារ៉ាស៊ីតមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp