1. តើគ្រឿងទទួល(Receptor)មួយណាដែលមានតួនាទីនៅក្នុងការចម្លងសញ្ញាពីកោសិកាសរសៃប្រសាទមួយទៅកោសិកាសរសៃប្រសាទមួយទៀតនៅក្នុងប្រព័ន្ធអូតូណូមិច (Autonomic nervous system)។

ចម្លើយត្រឹមត្រូវ: គ្រឿងទទួលអាសេទីលកូលីន (Acetylcholine receptor) ប្រភេទនីកូទីន

ហេតុផល:

ប្រព័ន្ធអូតូណូមិច (Autonomic nervous system) បែងចែកជា ប្រព័ន្ធស៊ីមប៉ាទិច (Sympathetic nervous system) និង ប្រព័ន្ធប៉ារ៉ាស៊ីមប៉ាទិច (Parasympathetic nervous system)។ សារធាតុដែលមានតួនាទីចម្លងសញ្ញាពីកោសិកាសរសៃប្រសាទមួយទៅកោសិកាសរសៃប្រសាទមួយទៀតគឺ អាសេទីលកូលីន (Acetylcholine) ដូច្នេះ គ្រឿងទទួលនៅទីនោះគឺគ្រឿងទទួលអាសេទីលកូលីន (Acetylcholine receptor)

2. តើប្រសិទ្ធិភាពធ្វើអោយស្ពឹករបស់ឱសថTetracaine កើតឡើងដោយសារសកម្មភាពដូចម្ដេច?

ចម្លើយត្រឹមត្រូវ: រារាំងដំណើរការនៃគ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម (Na+ channel)

ហេតុផល:

ការរារាំងដំណើរការនៃគ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម (Na+ channel) ធ្វើអោយរំខានដល់ការបញ្ជូនសញ្ញាដូចជាអារម្មណ៍ឈឺចាប់ជាដើម ដូច្នេះ វាធ្វើអោយផ្នែកនៃរាងកាយនោះទទួលអារម្មណ៍ស្ពឹក។

3. តើមួយណាជាឱសថបំបាត់ការឈឺចាប់ប្រភេទប្រជែងនឹងឱសថលក្ខណៈញៀន?

ចម្លើយត្រឹមត្រូវ: ឱសថPentazocine

ហេតុផល:

ឱសថបំបាត់ការឈឺចាប់ប្រភេទប្រជែងនឹងឱសថលក្ខណៈញៀន គឺជាឱសថដែលដើរតួជាសារធាតុប្រជែងជាមួយនឹងឱសថបំបាត់ការឈឺចាប់លក្ខណៈញៀន(Narcotic analgesics)នៅពេលមានវត្តមាននៃឱសថនេះ ដោយភ្ជាប់ទៅនឹងគ្រឿងទទួលអូភីអ័យប្រភេទមុយ(Mu-Opioid Receptors)ដូចគ្នា ធ្វើអោយប្រសិទ្ធិភាពនៃឱសថបំបាត់ការឈឺចាប់លក្ខណៈញៀនមានកម្រិត។ ប៉ុន្តែ វាក៏ដើរតួជាសារធាតុភ្ញោចគ្រឿងទទួលអូភីអ័រប្រភេទកាប៉ា (Kappa-Opioid Receptor) ដើម្បីបង្ហាញប្រសិទ្ធិភាពបំបាត់ការឈឺចាប់ផងដែរ។

・ឱសថFentanyl ជាឱសថបំបាត់ការឈឺចាប់លក្ខណៈញៀន។ ចំណុចពិសេសនៃឱសថនេះគឺអាចស្រូបតាមស្បែកចូលទៅក្នុងរាងកាយ។

・ឱសថMorphine ជាឱសថបំបាត់ការឈឺចាប់លក្ខណៈញៀន។

・ឱសថPethidine និង ឱសថOxycodone ជាឱសថបំបាត់ការឈឺចាប់លក្ខណៈញៀន។

4. តើមួយណាជាឱសថដែលមានប្រសិទ្ធិភាពបង្កើនកម្លាំងរបស់បេះដូង តាមរយៈការបង្កើនភាពងាយប្រតិកម្មទៅនឹងអ៊ីយ៉ុងកាល់ស្យូម(Ca2+)នៃប្រូតេអ៊ីនត្រូប៉ូនីន(Troponin)ដែលមានតួនាទីធ្វើអោយសាច់ដុំបេះដូងកន្ត្រាក់?

ចម្លើយត្រឹមត្រូវ: ឱសថPimobendan

ហេតុផល:

・ឱសថColforsin daropate ជាឱសថបង្កើនកម្លាំងបេះដូងតាមរយៈការភ្ញោចសកម្មភាពអង់ស៊ីមអាស៊ីតអាដេនីលស៊ីក្លាស (Adenylate cyclase, AC)។

・ឱសថMilrinone ជាឱសថបង្កើនកម្លាំងបេះដូងតាមរយៈការរារាំងសកម្មភាពអង់ស៊ីមហ្វូសហ្វូឌីអេស្ទេរ៉ាស III (Phosphodiesterase III)។

・ឱសថDigoxin ជាឱសថបង្កើនកម្លាំងបេះដូងប្រភេទឌីជីតាលីស(Digitalis) តាមរយៈការរារាំងសកម្មភាពនៃNa+/K+-ATPase។

・ឱសថDenopamine ជាឱសថបង្កើនកម្លាំងបេះដូង តាមរយៈការភ្ញោចគ្រឿងទទួលβ1។

5. តើមួយណាជាឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម (Potassium-sparing diuretic)?

ចម្លើយត្រឹមត្រូវ: ឱសថSpironolactone

ហេតុផល:

・ឱសថBumetanide ជាឱសថបញ្ចុះទឹកនោមប្រភេទលូព (Loop diuretics)

・ឱសថAcetazolamide ជាឱសថបញ្ចុះទឹកនោមប្រភេទទប់ស្កាត់អង់ស៊ីមកាបូនិចអិនហាយដ្រេស (Carbonic anhydrase inhibitors)

・ឱសថD-Mannitol ជាឱសថបញ្ចុះទឹកនោមប្រភេទបង្កើនកំហាប់អូស្មូស (Osmotic diuretics)

・ឱសថMefruside ជាឱសថបញ្ចុះទឹកនោមប្រភេទស្រដៀងសាយអឺហ្ស៉ាយ (Thiazide-like diuretics)

6. តើមួយណាជាគ្រឿងទទួល(Receptor)ដែលស្ថិតនៅតាមក្រពះពោះវៀននិងបង្កើនចលនារបស់ក្រពះពោះវៀននៅពេលមានការភ្ញោច?

ចម្លើយត្រឹមត្រូវ: គ្រឿងទទួលសេរ៉ូតូនីនប្រភេទ5-HT4

ហេតុផល:

・គ្រឿងទទួលមុយ (μ-Receptor) នឹងកាត់បន្ថយចលនារបស់ក្រពះពោះវៀននៅពេលមានការភ្ញោច។

・គ្រឿងទទួលអាសេទីលកូលីនប្រភេទនីកូទីនទាក់ទងនឹងចលនា (Nm Receptor)មិនបង្កើនចលនារបស់ក្រពះពោះវៀននោះទេ។ គ្រឿងទទួលអាសេទីលកូលីនដែលជម្រុញចលនាក្រពះពោះវៀនគឺប្រភេទមូស្ការីន (mAChR)។

・គ្រឿងទទួលបេតា2 (β2 Receptor) នៅពេលភ្ញោច វានឹងធ្វើអោយសាច់ដុំរលោងបន្ធូរការកន្ត្រាក់ ដូច្នេះ វាមិនជម្រុញចលនាក្រពះពោះវៀននោះទេ។

・គ្រឿងទទួលដូប៉ាមីន2 (D2 Receptor) នៅពេលភ្ញោច វានឹងធ្វើអោយការបញ្ចេញអាសេទីលកូលីនថយចុះ ដូច្នេះ វាកាត់បន្ថយចលនារបស់ក្រពះពោះវៀនដោយប្រយោល។

7. តើឱសថGabexate ដែលប្រើប្រាស់នៅក្នុងការព្យាបាលជំងឺរលាកលំពែងស្រួចស្រាវ មានសកម្មភាពដូចម្ដេច?

ចម្លើយត្រឹមត្រូវ: រារាំងសកម្មភាពរបស់អង់ស៊ីមបំបែកប្រូតេអ៊ីន (Protease)

ហេតុផល:

ឱសថGabexate មានប្រសិទ្ធិភាពរារាំងសកម្មភាពរបស់អង់ស៊ីមបំបែកប្រូតេអ៊ីន (Protease) មានន័យថា ជាឱសថទប់ស្កាត់សកម្មភាពនៃអង់ស៊ីមរំលាយអាហារដែលវាយប្រហារជាលិកាលំពែងខ្លួនឯងនិងបង្កការរលាកនៅក្រពេញលំពែង។

8. តើមួយណាជាឱសថព្យាបាលជំងឺទឹកនោមផ្អែមដែលភ្ញោចគ្រឿងទទួល GLP-1 (Glucagon-like peptide-1)?

ចម្លើយត្រឹមត្រូវ: ឱសថLiraglutide

ហេតុផល:

・ឱសថAcarbose ជាឱសថប្រភេទទប់ស្កាត់អាល់ហ្វាគ្លុយកូស៊ីដាស (α-glucosidase inhibitors)

・ឱសថGlibenclamide ជាឱសថប្រភេទស៊ុលហ្វូនីលយូរៀ (Sulfonylureas)ដែលភ្ញោចការបញ្ចេញអរម៉ូនអាំងស៊ុយលីនពីលំពែង

・ឱសថPioglitazone ជាឱសថប្រភេទកែលម្អស្ថានភាពរ៉េស៊ីស្តង់ទៅនឹងអរម៉ូនអាំងស៊ុយលីន តាមរយៈគ្រឿងទទួលPPAR-γ

・ឱសថMetformin ជាឱសថប្រភេទបាយក្វាណាយ (Biguanides)ដែលមិនមានចំណុចសកម្មភាពទាក់ទងនឹង

9. តើមួយណាជាឱសថដែលមានសកម្មភាពរារាំងដំណើរការនៃការស្រូបកូឡេស្តេរ៉ូលនៅក្នុងពោះវៀនតូច?

ចម្លើយត្រឹមត្រូវ: ឱសថEzetimibe

ហេតុផល:

・ឱសថEthyl icosapentate ជាឱសថEPA ដែលមានសកម្មភាពទប់ស្កាត់ប្រតិកម្មសំយោគសារធាតុខ្លាញ់ជាដើម

・ឱសថColestimide ជាឱសថប្រភេទផ្លាស់ប្ដូរអ៊ីយ៉ុងអវិជ្ជមាន (Anion exchange resin) ដែលមានសកម្មភាពភ្ជាប់ទៅនឹងអាស៊ីតនៃទឹកប្រមាត់នៅក្នុងពោះវៀន ដើម្បីបញ្ចេញទៅតាមលាមក

・ឱសថSimvastatin ជាឱសថប្រភេទស្តាទីន (Statin or HMG-CoA reductase inhibitors)ដែលបង្អាក់សកម្មភាពរបស់អង់ស៊ីមHMG-CoA reductaseដែលជាអង់ស៊ីមមានតួនាទីនៅក្នុងការសំយោគសារធាតុកូឡេស្តេរ៉ូលនៅក្នុងថ្លើមនិងពោះវៀនតូច

・ឱសថFenofibrate ជាឱសថប្រភេទហ្វីប្រាត (Fibrates)ដែលមានសកម្មភាពភ្ញោចគ្រឿងទទួលPPARα

10. តើឱសថDalteparin ដែលជាឱសថស្រដៀងនឹងហេប៉ារីន (Heparin) មានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពកត្តាកំណកឈាម(Coagulation factor) យ៉ាងដូចម្ដេច?

ចម្លើយត្រឹមត្រូវ: ទប់ស្កាត់កត្តាកំណកឈាមXa ខ្លាំងជាងកត្តាកំណកឈាមIIa

ហេតុផល:

ឱសថDalteparin ជាឱសថស្រដៀងនឹងហេប៉ារីន (Heparin) ដែលមានសកម្មភាពទប់ស្កាត់កត្តាកំណកឈាមXa ខ្លាំងជាងកត្តាកំណកឈាមIIa (ឬហៅថា ត្រុំប៊ីន (Thrombin))។