1. ចូរឱ្យនិយមន័យនៃពាក្យអង់ទីប៊ីយ៉ូទិក។

ចម្លើយត្រឹមត្រូវ: 2

ហេតុផល:

អង់ទីប៊ីយ៉ូទិក មិនមែ​នជាសារធាតុអសរីរាង្គនោះទេ ហើយក៏មិនមែនប្រើសម្រាប់រារាំងការលូតលាស់របស់កោសិកាសារពាង្គកាយ ឬសម្លាប់ពពួកប្រូតូសូអ៊ែ (protozoa/protozoaire) និងព្រូននោះដែរ។

2. ឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect) គឺ៖

ចម្លើយត្រឹមត្រូវ: 3

ហេតុផល:

ដោយសារតែពាក្យថា cidal មានន័យថា សម្លាប់ ឬបំផ្លាញ មិនមែនរារាំងនោះទេ។

3. តើក្រុមអង់ទីប៊ីយ៉ូទិកខាងក្រោមនេះ មួយណាដែលមានឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide)?

ចម្លើយត្រឹមត្រូវ: 3

ហេតុផល:

ដោយសារតែឱសថ Macrolides និង Tetracycline មានឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី។

4. ឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect) គឺ៖

ចម្លើយត្រឹមត្រូវ: 1

ហេតុផល:

ដោយសារតែពាក្យថា static មានន័យថា ការពារ រារាំង​ ឬបញ្ឈប់ មិនមែនបំផ្លាញ ឬបង្កើតនោះទេ។

5. តើក្រុមអង់ទីប៊ីយ៉ូទិកខាងក្រោមនេះ មួយណាដែលមានឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect)?

ចម្លើយត្រឹមត្រូវ: 2

ហេតុផល:

ដោយសារតែឱសថ Amioglycosides Carbapenems និង Cephalosporins មានឥទ្ធិពលក្នុងការសម្លាប់ ឬបំផ្លាញបាក់តេរី។

6. តើអង់ទីប៊ីយ៉ូទីកខាងក្រោមណាមាន beta-lactam ring នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វា?

ចម្លើយត្រឹមត្រូវ: 4

ហេតុផល:

ឱសថដែលមាន beta-lactam ring មានដូចជា penicillin, cephalosporins (cephems), monobactams, carbapenems និង carbacephems ជាដើម។

7. ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក macrolides ៖

ចម្លើយត្រឹមត្រូវ: 3

ហេតុផល:

ឱសថ Neomycin ស្ថិតនៅក្នុងក្រុម aminoglycoside។ ឱសថ Doxycycline ស្ថិតនៅក្នុងក្រុម Tetracycline។ ឱសថ Cefotaxime ស្ថិតនៅក្នុងក្រុម Cephalosporin។

8. ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក carbapenems ៖

ចម្លើយត្រឹមត្រូវ: 3

ហេតុផល:

ឱសថ Aztreonam ស្ថិតនៅក្នុងក្រុម monobactam។ ឱសថ Amoxicillin ស្ថិតនៅក្នុងក្រុម Penicillin។ ឱសថ Clarithromycin ស្ថិតនៅក្នុងក្រុម Macrolides។

9. ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក monobactams ៖

ចម្លើយត្រឹមត្រូវ: 3

ហេតុផល:

ឱសថ Ampicillin និង Bicillin-5 ស្ថិតនៅក្នុងក្រុម Penicillin។ ឱសថ Imipinem ស្ថិតនៅក្នុងក្រុម Carbapenem។

10. ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក cephalosporins ៖

ចម្លើយត្រឹមត្រូវ: 2

ហេតុផល:

ឱសថ Streptomycin ស្ថិតនៅក្នុងក្រុម aminoglycoside។ ឱសថ Phenoxymethylpenicillin ស្ថិតនៅក្នុងក្រុម Penicillin ។ ឱសថ Erythromycin ស្ថិតនៅក្នុងក្រុម Macrolides។