ZITHROGEN 250mg Tablet
ក្រុមហ៊ុនផលិតឱសថ:
GEN PHARMA ENTERPRISE, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Azithromycin 250mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
<គុណភាពព្យាបាល>
Zithrogen ប្រើសំរាប់ព្យាបាលជំងឺដែលបង្កដោយពពួកបាក់តេរី ដែលបង្ករោគក្នុងត្រចៀក រលាកអាមីដាស រលាកបំពង់ក រលាកសួត រលាងឆ្អឹងរូងច្រមុះ ការបង្ករោគលើស្បែកនិងស្រទាប់ខាងក្នុងស្បែក ភាពធ្ងន់ធ្ងរនៃការរលាកសួតរ៉ាំរ៉ៃនិងជំងឺបង្កដោយពពួកMycobacterium ថែមទាំងព្យាបាល ជំងឺរលាកអាងត្រគាកស្រួចស្រាវ ជំងឺបង្ករោគតាមផ្លូវភេទ ដូចជា រលាកផ្លូវនោម រលាកកស្បូន ជាដើម។
<កំរិតនិងរបៀបប្រើ>
- រលាកសួត ការបង្ករោគលើស្បែកនិងស្រទាប់ខាងក្នុងស្បែក:
មនុស្សពេញវ័យ លេបម្ដង500mg ក្នុងថ្ងៃទីមួយ។ ថ្ងៃបន្ទាប់ លេបម្ដង250mg រយៈពេល4ថ្ងៃ។
មនុស្សចាស់ លេប10mgក្នុង1kg ក្នុងថ្ងៃទីមួយ។ ថ្ងៃបន្ទាប់ 5mgក្នុង1kg រយៈពេល4ថ្ងៃ។
- រលាកអាមីដាស រលាកបំពង់ក:
មនុស្សពេញវ័យ លេបម្ដង500mg ក្នុងថ្ងៃទីមួយ។ ថ្ងៃបន្ទាប់ លេបម្ដង250mg រយៈពេល4ថ្ងៃ។
មនុស្សចាស់ លេប12mgក្នុង1kg ក្នុងមួយថ្ងៃ រយៈពេល5ថ្ងៃ។
- ភាពធ្ងន់ធ្ងរនៃការរលាកសួតរ៉ាំរ៉ៃ រលាកឆ្អឹងរូងច្រមុះ:
មនុស្សពេញវ័យ លេបម្ដង500mgក្នុងមួយថ្ងៃ រយៈពេល3ថ្ងៃ ឬក៏ លេបម្ដង500mg ក្នុងថ្ងៃទីមួយ ថ្ងៃបន្ទាប់ លេបម្ដង250mg រយៈពេល4ថ្ងៃ។
- ជំងឺរលាកអាងត្រគាកស្រួចស្រាវ:
មនុស្សពេញវ័យ លេបម្ដង250mgក្នុងមួយថ្ងៃ រយៈពេល7ថ្ងៃ។
- រលាកផ្លូវនោម រលាកកស្បូន មិនបង្កដោយ Gonococcal:
មនុស្សពេញវ័យ លេប1gតែម្ដង។
- រលាកផ្លូវនោម រលាកកស្បូន បង្កដោយ N.gonorrhea:
មនុស្សពេញវ័យ លេប2gតែម្ដង។
- ជំងឺបង្កដោយពពួក Mycobacterium:
មនុស្សពេញវ័យ លេប1.2g រាល់មួយអាទិត្យម្ដង។
- បង្ករោគក្នុងត្រចៀក
មនុស្សចាស់ 30mgក្នុង1kg លេបតែម្ដង ឬ លេប10mgក្នុង1kg ក្នុងមួយថ្ងៃ រយៈពេល3ថ្ងៃ។
Zithrogen is effective against susceptible bacteria causing otitis media (infection of the middle ear), tonsillitis, laryngitis, community-acquired pneumonia, sinusitis, uncomplicated skin and skin structure infections, Mycobacterium avium complex and acute bacterial flare ups of chronic obstructive pulmonary disease. It also is effective for acute pelvic inflammatory disease and several sexually transmitted infections such as nongonococcal urethritis and cervicitis.
Dosage and Administration
Oral route
- Mild community-acquired pneumonia, uncomplicated skin and skin structure infections
Adults: 500mg on first day, then 250mg/day for next 4 days.
Older: 10mg/kg on day, then 5mg/kg for 4 more days.
- Tonsillitis, laryngitis
Adults: 500mg on first day, then 250mg/day for next 4 days.
Older: 12mg/kg daily for 5 days.
- Mild to moderate acute exacerbation of chronic obstructive pulmonary disease, sinusitis
Adults: 500mg/day for 3 days or 500mg on day 1, then 250mg daily on days 2 through 5
-Pelvic inflammatory disease
Adults: 250mg daily for a total 7 days.
-Nongonococcal urethritis and cervicitis
Adult: 1g as a single dose
- Urethritis and cervicitis caused by N.gonorrheae
Adult: 2g as a single dose.
- Mycobacterium avium complex disease
Adults: 1.2g once weekly
- Acute otitis media
Older: 30mg/kg as a single dose or 10mg/kg once daily for 3 days;
or 10mg/kg as a single dose on day1 followed by 5mg/kg on days 2 through 5.
-
ហាមប្រើ
ហាមប្រើឱសថនេះចំពោះអ្នកដែលមានប្រតិកម្មជាមួយ Azithromycin, Erythromycin ឬ ឱសថក្រុមMacrolide។
In patients with known allergy to Azithromycin, Erythromycin or any group of Macrolide antibiotics.
-
ផលរំខាន
ប្រើឱសថនេះអាចមានផលរំខានដូចជា វិលមុខ ធីងធោង អស់កំលាំង ឈឺក្បាល ចុកនិងញ័រក្នុងទ្រូង ចង្អោរ រាគ ចុកពោះ ហើមពោះ រលាកតំរងនោម រលាកទ្វារមាស ចាញ់ពន្លឺ ជាតិស្ករកើនឡើង ជាតិប៉ូតាស្យូមកើនឡើង ហើមសរសៃឈាម និង រមាស់ស្បែក។
CNS: dizziness, drowsiness, fatigue, headache, vertigo.
CV: chest pain, palpitations
GI: nausea, diarrhea, abdominal pain, dyspepsia, flatulence
GU: nephritis, vaginitis
Metabolic: hyperglycemia, hyperkalemia
Skin: photosensitivity, rashes, angioedema.
-
អន្តរប្រតិកម្ម
・មិនគួរប្រើរួមគ្នាជាមួយឱសថបន្សាបអាស៊ីតក្រពះ ដែលមានជាតិអាលុយមីញូម ម៉ាញ៉េស្យូម ព្រោះធ្វើអោយកំហាប់Azithromycinក្នុងឈាមថយចុះ
・មិនត្រូវប្រើរួមគ្នាជាមួយឱសថ Arrhythmias, Carbamazepine, Cyclosporine, Digoxin, Dihydroergotamine, Ergotamine, Hexobarbital, Phenytoin, Theophylline, Triamzolam, Pimozide, Warfarin។
Antacid contains aluminum or magnesium: may decrease peak azithromycin blood level.
Arrhythmias: increase risk of life threatening arrhythmias.
Carbamazepine, Cyclosporine, Digoxin, dihydroergatamine, ergotamine, hexobarbital, phenytoin, theophylline, triazolam: increased blood levels of these drugs.
Primozide: prolonged QT interval, ventricular tachycardia.
Warfarin: increased International Normalized Ratio.
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・Azithromycin អាចផ្ដល់អោយស្ត្រីមានផ្ទៃពោះ ក្នុងករណីដែលចាំបាច់
・Azithromycin ជ្រាបចូលទៅក្នុងទឹកដោះម្ដាយ ដូច្នេះ គួរតែប្រុងប្រយ័ត្ននៅពេលផ្ដល់ថ្នាំនេះអោយស្ត្រីកំពុងបំបៅដោះកូន។
Pregnancy
Pregnancy category B.
Azithromycin should only be given during pregnancy when benefit outweighs risk.
Lactation
Azithromycin is excreted into human milk. The manufacturer recommends that caution be used when administering Azithromycin to nursing women.
-
ការប្រុងប្រយ័ត្នជាពិសេស
ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលមានប្រតិកម្មស្បែក អ្នកជំងឺខ្សោយថ្លើមធ្ងន់ធ្ងរ អ្នកខ្សោយតំរងនោម។
Use cautiously in the patients with allergy and skin reaction, severe hepatic impairment, severe renal insufficiency, prolonged QT interval.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp