ZEPAM-MS

ក្រុមហ៊ុនផលិតឱសថ:

 

Medical Supply Pharmaceutical Enterprise, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    1.ZEPAM-MS 5:

    Diazepam 5mg

    2.ZEPAM-MS 10:

    Diazepam 10mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    ជំងឺតប់ប្រមល់ដែលទាក់ទងនឹងប្រតិសកម្ម​ ជាពិសេសវិបត្តិដែលបង្ហាញតាមទឹកមុខធុញថប់ និងការតប់ប្រមល់ក្រោយពេលប៉ះទង្គិចខ្លាំង។ បន្ថែមក្នុងជំងឺតប់ប្រមល់នៅពេលមានជំងឺច្របូកច្របល់ប្រសាទ (Nevroses) ដូចជា (ខូចសតិ ខ្សោយសរសៃប្រសាទខ្លាចគ្មានហេតុ) ជំងឺតប់ប្រមល់លាយឡំនឹងជំងឺសរសៃវិញ្ញាណដែលបណ្តាលពីមេរោគស្រួចស្រាវ ឬឈឺចុកចាប់ ការតប់ប្រមល់ទូទៅ វិបត្តិនៃការកង្វល់ បង្ការការវក់ផឹកសុរា (Delirium Tremens) ការផ្តាច់សុរា ការកន្ត្រាក់សាច់ដុំ និងសម្រាប់កុមារ៖ បង្ការការប្រកាច់ដោយសារកំដៅខ្លួនឡើងខ្ពស់។

     

    កម្រិត និងរបៀបប្រើ៖

    - របៀបប្រើ៖

    រយៈពេលព្យាបាល៖ ត្រូវប្រើក្នុងរយៈពេលខ្លីបើអាចធ្វើបាន និងមិនត្រូវលើស 4 ទៅ 12អាទិត្យទេ ដោយរាប់បញ្ចូលទាំងពេលបន្ថយនូវកម្រិតប្រើផង

    - ការតប់ប្រមល់ទូទៅ៖ ត្រូវព្យាបាលរយៈពេលវែងតាមបញ្ជារបស់គ្រូពេទ្យឯកទេស

    - វិបត្តិបណ្តាលឱ្យមានកង្វល់៖ ព្យាបាលរយៈពេលខ្លី

    - បង្ការ និងព្យាបាលការវក់ផឹកសុរា 2-3ថ្ងៃ

    - ការផ្តាច់សុរា៖ ព្យាបាលពី 1-6អាទិត្យ

    របៀបបញ្ឈប់ការព្យាបាល៖ គឺត្រូវធ្វើឱ្យជឿនទៅមុខក្នុងកម្រិតថយចុះជាលំដាប់ក្នុងរយៈពេលច្រើនអាទិត្យ។

    កម្រិតប្រើ៖

    មនុស្សពេញវ័យ៖

    - ប្រើធម្មតា៖ ជាមធ្យម 5-15ម.ក្រ/គ.ក្រទម្ងន់

    - ជំងឺសរសៃប្រសាទ៖ 20-40ម.ក្រ/ថ្ងៃ

    - វិបត្តិនៃមុខងារ និងសរសៃវិញ្ញាណបណ្តាលឱ្យតប់ប្រមល់៖ 5-20ម.ក្រ/ថ្ងៃ។

    កូនក្មេង៖ 1/2ម.ក្រ/គ.ក្រទម្ងន់។

    មនុស្សចាស់ និងអ្នកជំងឺខ្សោយតម្រងនោម៖

    តំរូវឱ្យបន្ថយកម្រិតប្រើឧទាហរណ៍ពាក់កណ្តាល់នៃកម្រិតប្រើមធ្យមគឺគ្រប់គ្រាន់។

  • ហាមប្រើ

    ចំពោះអ្នកដែលធ្លាប់មានប្រតិកម្មជាមួយនឹងសារជាតិ Benzodiazepines, អ្នកជំងឺដែលមានប្រព័ន្ធដកដង្ហើមខ្សោយ និងស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូន។

    - អន្តរប្រតិកម្មជាមួយឱសថដទៃៗទៀត៖

    * មិនអនុញ្ញាតឱ្យប្រើលាយជាមួយនឹងភេសជ្ជៈដែលមានជាតិអាល់កុល

    * ការប្រើលាយដែលត្រូវគិតគូរគឺ៖

    ពពួកឱសថដែលបណ្តាលឱ្យប្រព័ន្ធប្រសាទកណ្តាលស្រុតចុះ៖ ឱសថបំប្លែងពីជាតិអាភៀន (ឱសថបន្ថយការឈឺចាប់ និងប្រឆាំងនឹងជំងឺក្អក) ឱសថងងុយដេក Barbituriqus ឱសថប្រឆាំងនឹងការថយកំលាំងកាយ នឹងចិត្តមួយចំនួន ឱសថប្រឆាំងនឹងពពួក អ៊ីស្តាមីន H1 sedatifs, carbamates, captodiame, etifoxine, mephenoxalone ឱសថសរសៃប្រសាទ clonidine និងឱសថដែលមានខ្សែស្រលាយដូចគ្នា។

    * ឱសថ Cisapride: បង្កើនមួយរយៈនូវអំពើបន្ថយការរំញោចរបស់សារជាតិ Benzodiazepines គឺបន្ថែមល្បឿនជ្រាបចូលក្នុងឈាម។

    * ការប្រើលាយចាំបាច់ត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់។

    ឱសថស៊ីម៉េទីឌីន (Cimetidine) អាចបណ្តាលឱ្យងងុយដេកខ្លាំង។

  • ផលរំខាន

    អាចបណ្តាលឱ្យ៖ ភ្លេចភ្លាំងដែលចេះតែទៅមុខ រំភើបដូចជាស្រវឹងស្រា អស់កំលាំង ងងុយដេក (ពិសេសចំពោះមនុស្សចាស់) ស្មារតីមិនវៃ (Bradypsychie) សាច់ដុំចុះថយកំលាំងចំពោះមនុស្សខ្លះ (ពិសេសកូនក្មេង និងមនុស្សចាស់គេអាចសង្កេតឃើញនូវប្រតិកម្មដែលមិនគួរជឿ៖ ឆាប់ខឹងមានភាពឈ្លានពាន វង្វេងស្មារតី ដោយសារការយល់សប្តិ វិបល្លាស កន្ទួលលើស្បែក និងរមាស់។

  • អន្តរប្រតិកម្ម

    - អន្តរប្រតិកម្មជាមួយឱសថដទៃៗទៀត៖

    * មិនអនុញ្ញាតឱ្យប្រើលាយជាមួយនឹងភេសជ្ជៈដែលមានជាតិអាល់កុល

    * ការប្រើលាយដែលត្រូវគិតគូរគឺ៖

    ពពួកឱសថដែលបណ្តាលឱ្យប្រព័ន្ធប្រសាទកណ្តាលស្រុតចុះ៖ ឱសថបំប្លែងពីជាតិអាភៀន (ឱសថបន្ថយការឈឺចាប់ និងប្រឆាំងនឹងជំងឺក្អក) ឱសថងងុយដេក Barbituriqus ឱសថប្រឆាំងនឹងការថយកំលាំងកាយ នឹងចិត្តមួយចំនួន ឱសថប្រឆាំងនឹងពពួក អ៊ីស្តាមីន H1 sedatifs, carbamates, captodiame, etifoxine, mephenoxalone ឱសថសរសៃប្រសាទ clonidine និងឱសថដែលមានខ្សែស្រលាយដូចគ្នា។

    * ឱសថ Cisapride: បង្កើនមួយរយៈនូវអំពើបន្ថយការរំញោចរបស់សារជាតិ Benzodiazepines គឺបន្ថែមល្បឿនជ្រាបចូលក្នុងឈាម។

    * ការប្រើលាយចាំបាច់ត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់។

    ឱសថស៊ីម៉េទីឌីន (Cimetidine) អាចបណ្តាលឱ្យងងុយដេកខ្លាំង។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូន។

  • ការប្រុងប្រយ័ត្នជាពិសេស

    ការជាប់ជំពាក់៖ រាល់ការព្យាបាលដោយសារជាតិ Benzodiazepine អាចបណ្តាលឱ្យមានសភាពចង់ប្រើប្រាស់នូវសារជាតិនេះក្នុងកាលកំណត់មួយ ហើយចង់ប្រើបន្តរហូតសារជាតិគីមីមួយចំនួនដូចជា៖ (ថ្នាំញៀន ថ្នាំបន្ថយការឈឺចាប់ ។ល។) កត្តាជាច្រើនហាក់ដូចជាជួយឱ្យកើតមាននូវការញៀនដោយចៃដន្យដូចជា៖ រយៈពេលនៃការព្យាបាលកម្រិតប្រើ ការប្រើលាយជាមួយនឹងឱសថដទែៗទៀត៖ ថ្នាំសរសៃប្រសាទ ថ្នាំប្រឆាំងនឹងជំងឺតប់ប្រមល់ និងថ្នាំទទួលដេក ការប្រើលាយនឹងភេសជ្ជៈមានជាតិអាល់កុល និងអ្នកដែលធ្លាប់ ឬមិនធ្លាប់ញៀនជាមួយនឹងឱសថដទៃទៀត។

    ស្ថានភាពនេះបន្ទាប់ពីបញ្ឈប់ការព្យាបាលគឺអាចបណ្តាលឱ្យមានសភាពដូចជា៖ ការផ្តាច់ដោះកូន (Sevrage)។ រោគសញ្ញាពេលផ្តាច់ថ្នាំមាន៖ ដេកមិនលក់ ឈឺក្បាល តប់ប្រមល់ខ្លាំង ឈឺសាច់ដុំ សាច់ដុំឡើងក្តៅក្រហាយ ជួនកាលឆាប់ខឹង និងរំជើបរំជួលជាពិសេសចំពោះកូនក្មេង ការព្យាបាលត្រូវប្រើរយៈពេលខ្លី ចំពោះមនុស្សចាស់ក្នុងករណីខ្សោយតម្រងនោមគឺចាំបាច់ត្រូវកម្រិតការប្រើប្រាស់ ក្នុងករណីខ្សោយថ្លើម ការប្រើប្រាស់ឱសថនេះអាចបណ្តាលឱ្យមានជំងឺ (Encephalopathie) ចំពោះអ្នកជំងឺខ្សោយប្រព័ន្ធដកដង្ហើមត្រូវគិតគូរអំពីអំពើរបស់ឱសថនេះដែលអាចបណ្តាលឱ្យថយកំលាំងកាយ និងចិត្តត្រូវប្រុងប្រយ័ត្នចំពោះអ្នកបើកបរយានយន្ត និងបញ្ជាគ្រឿងម៉ាស៊ីនព្រោះអាចបណ្តាលឱ្យងងុយដេក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp