TENSIOMIN 50 Tablet

ក្រុមហ៊ុនផលិតឱសថ:

 

MEDICAL SUPPLY PHARMACEUTICAL ENTERPRISE, Cambodia

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEDICAL SUPPLY PHARMACEUTICAL ENTERPRISE?

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - សំពាធឈាមឡើង៖ កំរិត ៥០ម.ក្រ គឺតំរូវពិសេសសំរាប់អ្នកខ្សោយតំរងនោម ពីព្រោះកំរិតប្រើប្រាស់ចំពោះ អ្នកទាំងនោះ គឺតម្រូវទៅតាមសភាពជម្ងឺ

    - ភាពមិនប្រក្រតីរបស់បេះដូងផ្នែកខាងលើនៃថតក្រោមបេះដូង៖

    * សង្វាក់បេះដូងដើរញាប់ផ្នែកខាងលើនៃថតក្រោមបេះដូង (ព្យាបាលបង្ការ ឬឱ្យជាសះស្បើយ)

    * ញ័របេះដូងនៃថតលើ៖ ក្នុងករណីដែលលចម្លើយពុំបានគ្រប់គ្រាន់ក្នុងការព្យាបាលដោយថ្នាំ Digitaline ក្នុងកំរិតខ្ពស់ និងក្នុងករណីដែលថ្នាំ Digitaline ត្រូវហាមប្រើ

    + ភាពច្របូកច្របល់នៃសង្វាក់បេះដូងកន្ត្រាក់ក្រោយពេលថតលើបេះដូងរួម៖

    * ការកន្ត្រាក់ក្រៅនៃសង្វាក់បេះដូងថតក្រោម (ព្យាបាលបង្ការ ឬឱ្យជាសះស្បើយ)

    * ការកន្រ្តាក់ញាប់នៃថតក្រោមបេះដូង និងការញ័ររបស់ថតក្រោមបេះដូង (ព្យាបាលបង្ការ)។

    កំរិត និងរបៀបប្រើ៖

    - ជម្ងឺសម្ពាធឈាមឡើង៖ ត្រូវលេប ១ថ្ងៃ២គ្រាប់ តែ ១ដងគត់នៅពេលព្រឹក។

    * ក្នុងជម្ងឺសម្ពាធឈាមឡើងធ្ងន់ធ្ងរ អាចប្រើក្នុងកំរិតខ្ពស់បើចាំបាច់សកម្មប្រឆាំងនឹងសម្ពាធឈាមឡើងរបស់ថ្នាំ

    * តង់ហ្សូមីន (Tensiomine) អាចប្រើវាមួយមុខគត់សំរាប់ព្យាបាល (ដោយមិនបាច់លាយជាមួយថ្នាំដទៃទៀត) ដោយលេប ២គ្រាប់ (៥០ម.ក្រ) ក្នុង១ថ្ងៃ។

    * អាចប្រើលាយជាមួយនឹងថ្នាំប្រឆាំងនឹងសម្ពាធឈាមឡើងដទៃទៀតបាន (ឧ.ថ្នាំបញ្ចុះទឹកនោម)

    - ជម្ងឺវិបត្តិចង្វាក់បេះដូង៖ បន្ទាប់ពីធ្វើការត្រួតនូវវិបត្តិចង្វាក់បេះដូងដោយប្រើថ្នាំតង់ហ្សូមីនចាក់តាមសរសៃ គេត្រូវប្រើថ្នាំតង់ហ្សូមីនតាមមាត់បន្ត និងតំរូវប្រើក្នុងកំរិត ថែទាំពី ៥០ ទៅ ១០០ ម.ក្រ/ថ្ងៃ

    ក្នុងករណីខ្សោយតំរងនោម៖ កំរិតប្រើគឺគិតទៅតាមអត្រានៃជាតិក្រេអាទីនីន ឬវត្តមាននៃជាតិក្រេអាទីនីនក្នុងឈាម។

  • ហាមប្រើ

    - មានជម្ងឺហឺត និងស្ទះទងសួត សួតរ៉ាំរ៉ៃបណ្តាលមកពីការដងដង្ហើមចេញ ចូលមានសភាពធ្ងន់ធ្ងរ

    - ខ្សោយបេះដូងគ្មានការត្រួតពិនិត្យដោយការព្យាបាល សុគបណ្តាលពីបេះដូង

    - ការញែកថតលើ ថតក្រោមនៃបេះដូង ដោយមិនប្រើប្រាស់ប្រដាប់ត្រួតពិនិត្យ

    -ការឈឺដើមទ្រូងកើតឡើង ច្រើនដងក្នុង ១ថ្ងៃ ក្នុងពេលកំណត់ ពិសេស ព្រឹក និងល្ងាច

    - ជម្ងឺ sinus នៃបេះដូង (រួមទាំង bloc sino-auricluaire)

    - ដំណើរបេះដូងយឺត (ចង្វាក់បេះដូងដើរ <៤០-៥០ដងក្នុង១នាទី)

    - Phenomene de Raynaud និងវិបត្តិសរសៃឈាមបេះដូងផ្ទៃក្រៅ ក្នុងកំរិតធ្ងន់ធ្ងរ

    - Phenochromocytome non traite

    - អ្នកធ្លាប់មានប្រតិកម្មអាណាហ្វីឡាក់ទិក ស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅកូន

    - ហាមប្រើលាយជាមួយថ្នាំ Floctafenine, Sultopride et Aminodarone

  • ផលរំខាន

    ខ្សោយ ត្រជាក់ចុងដៃ ជើងចង្វាក់បេះដូងដើរយឺត ធ្ងន់ធ្ងរក្នុងប្រការ កំណត់កំរិតរួចហើយ វិបត្តិប្រដាប់រំលាយអាហារ (ឈឺចុកក្រពះ ចង្អោរ ក្អួត) ខ្សោយកំលាំង។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅកូន៖ ហាមប្រើ

  • ការប្រុងប្រយ័ត្នជាពិសេស

    - មិនត្រូវបញ្ឈប់ការព្យាបាលភ្លាមៗចំពោះអ្នកជំងឺឈឺដើមទ្រូងទេ៖ ការបញ្ឈប់ការព្យាបាលភ្លាមៗអាចបណ្តាលឱ្យមានវិបត្តិចង្វាក់បេះដូងធ្ងន់ធ្ងរ ទញ់ឈាមក្នុងបេះដូង ឬស្លាប់ភ្លាមៗ។ ត្រូវបន្ថយកំរិតប្រើជាលំដាប់ពីមួយទៅពីរសប្តាហ៍ ត្រូវចាប់ផ្តើមពេលតែមួយក្នុងករណីចាំបាច់នូវការព្យាបាលជំនួស ដើម្បីជៀសវាងការឈឺដើមទ្រូងកាន់តែធ្ងន់ធ្ងរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp