TARDYFERON B9 Tablet
ក្រុមហ៊ុនផលិតឱសថ:
PIERRE FABRE MEDICAMENT PRODUCTION, France
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Iron (Ferrous sulphate) 50mg, Folic acid 0.35mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ឱសថនេះមានប្រសិទ្ធភាពបំបាត់ការខ្វះឈាមក្រហម
- ឱសថនេះប្រើចំពោះស្ត្រីមានផ្ទៃពោះដែលខ្វះជាតិដែកនិងអាស៊ីតហ្វូលីក ករណីដែលការផ្គត់ផ្គង់សារជាតិទាំងនេះតាមអាហារមិនគ្រប់គ្រាន់។
កម្រិតនិងរបៀបប្រើ៖
- លេបតាមមាត់ មុនពេលហូបអាហារឬពេលកំពុងបរិភោគអាហារជាមួយទឹក1កែវ
- 1ថ្ងៃ1គ្រាប់
- រយៈពេលប្រើ អាស្រ័យតាមវេជ្ជបញ្ជាគ្រូពេទ្យ។
-
ហាមប្រើ
- ចំពោះអ្នកជំងឺដែលអាល្លែកហ្ស៊ីជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- ចំពោះអ្នកជំងឺដែលលើសជាតិដែក
- ចំពោះអ្នកជំងឺដែលស្ទះពោះវៀន ដោយសារធាតុ huil de ricin ដែលមានក្នុងឱសថនេះ។
-
ផលរំខាន
ក៏ដូចជាឱសថផ្សេងទៀតដែរ ឱសថនេះផ្ដល់ផលរំខានខ្លះៗចំពោះអ្នកជំងឺមួយចំនួនដូចជា៖
- វិបត្តិក្រពះពោះវៀន : ចង្អោរ ទល់លាមក និង រាគ
- លាមកឡើងពណ៌ខ្មៅ
- ប្រតិកម្មអាល្លែកហ្ស៊ីលើស្បែក (កម្រកើតមាន)។
-
ការប្រុងប្រយ័ត្នជាពិសេស
ត្រូវប្រុងប្រយ័ត្ន៖
- ចំពោះអ្នកមានវិបត្តិមេតាបូលីស។
- នៅពេលលេបឱសថនេះ ត្រូវជៀសវាងផឹកទឹកតែ ព្រោះបណ្ដាលអោយទប់ស្កាត់ការជ្រាបជាតិដែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp