Folic acid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បង្ការ និង ព្យាបាលជំងឺខ្វះសារធាតុអាស៊ីតហ្វូលីក(Folic acid)។

      - បំពេញតម្រូវការសារធាតុអាស៊ីតហ្វូលីក(Folic acid)នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន។ល។

      - ជំងឺមិនអាចស្រូបសារធាតុចិញ្ចឹមពីអាហារបានគ្រប់គ្រាន់ (ជំងឺSprueជាដើម)។

      - ជំនួយដល់ការព្យាបាលជំងឺខ្វះឈាមប្រភេទPernicious anemia។

      - ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃសារធាតុអាស៊ីតហ្វូលីក(Folic acid)នៅក្នុងរាងកាយ រួមមាន ៖ ជំងឺខ្វះឈាមដោយសារខ្វះសារធាតុចិញ្ចឹម ជំងឺខ្វះឈាមដោយសារការមានផ្ទៃពោះ ជំងឺខ្វះឈាមកើតនៅលើកុមារ ជំងឺខ្វះឈាមដែលកើតឡើងដោយសារការប្រើប្រាស់ឱសថព្យាបាលជំងឺប្រកាច់ឬឱសថព្យាបាលជំងឺគ្រុនចាញ់។

      - ជំងឺខ្វះឈាមប្រភេទMacrocytic anemiaដែលទាក់ទងនឹងការពុលសារធាតុអាល់កុលក្នុងរាងកាយឬទាក់ទងនឹងជំងឺថ្លើម។

      - ជំងឺខ្វះឈាមប្រភេទAplastic anemia។

      - ជំងឺគ្រាប់ឈាមGranulocyteធ្លាក់ចុះ(Granulocytopenia)។

      - អាចមានករណីដែលឱសថត្រូវបានប្រើនៅក្នុងការបន្សាបការពុលសារធាតុមេតាណុល(Methanol)ផងដែរ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ថ្ងៃ5~20mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:លេប 1ថ្ងៃ5~10mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីអ្នកជំងឺមានបញ្ហាស្រូបនៅក្នុងក្រពះពោះវៀន ឬ មានរោគសញ្ញាធ្ងន់ធ្ងរ គួរប្រើប្រាស់ប្រភេទថ្នាំចាក់។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 15mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ស្នាមក្រហមលើស្បែក រមាស់ស្បែក អស់កម្លាំង។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើអ្នកជំងឺមានបញ្ហាទាក់ទងនឹងមុខងារស្រូបនៃសរីរាង្គរំលាយអាហារ គួរប្រើប្រាស់ឱសថនេះប្រភេទជាថ្នាំចាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានតួនាទីជាកូអង់ស៊ីម(Coenzyme)ដែលចូលរួមនៅក្នុងប្រតិកម្មផ្សេងៗនៃរាងកាយ ជាពិសេសគឺប្រតិកម្មផលិតគ្រាប់ឈាមក្រហម ដោយមានប្រសិទ្ធិភាពទប់ស្កាត់កុំអោយកើតមានភាពខុសប្រក្រតីនៃការបំលែងកោសិកាគ្រាប់ឈាមនៅក្នុងដំណាក់កាលផលិតគ្រាប់ឈាមក្រហម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp