SYMBICORT Turbuhaler
ក្រុមហ៊ុនផលិតឱសថ:
Astra Zeneca AB, Sweden
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Budesonide 160μg/Dose, Formoterol fumarate dihydrate 4.5μg/Dose
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជម្ងឺហឺត (Asthma) ដែលតម្រូវឱ្យប្រើឱសថ ដែលមានជាតិសកម្ម ២មុខចំរុះគ្នា
- រោគសញ្ញានៃអ្នកជម្ងឺ COPD និងអ្នកដែលស៊ាំនឹងការប្រើឱសថពង្រីកទងសួត (Bronchodilatators) ដែលមានអំពើយូរ។
កំរិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ៖ ហឺតចូលក្នុងមាត់ ១-២កំរិត ១ថ្ងៃ២ដង។ អ្នកជម្ងឺខ្លះត្រូវបាញ់ក្នុងមាត់ម្តង ៤កំរិត ១ថ្ងៃ២ដង
- ចំពោះកុមារ និងក្មេងជំទង់អាយុពី ១២-១៧ឆ្នាំ៖ បាញ់ក្នុងមាត់ ១-២កំរិត ១ថ្ងៃ២ដង។
-
ហាមប្រើ
- ចំពោះអ្នកធ្លាប់មានប្រតិកម្មជាមួយជាតិសកម្មណាមួយនៃឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
- នៅពេលចង់ឈប់ប្រើឱសថនេះ ត្រូវបន្ថយកំរិតប្រើបន្ថិចម្តងៗ ជៀសវាងការឈប់ប្រើភ្លាមៗ។
- ត្រូវប្រុងប្រយ័ត្ន និងពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីប្រើហើយគ្មានប្រសិទ្ធភាព ឬមានការប្រើលើសកំរិតកំណត់។
- ក្នុងករណីមានជម្ងឺហឺតធ្ងន់ធ្ងរ អ្នកជម្ងឺត្រូវតែមានឱសថពង្រីកទងសួត (Rapid-acting bronchodilatator) ទុកបំរុងជាប្រចាំសំរាប់ប្រើនៅពេលសង្រ្គោះបន្ទាន់ព្រោះគេមិនដឹងថាឱសថនេះមានប្រសិទ្ធភាពយ៉ាងណាទេ។
- នៅពេលបាត់រោគសញ្ញាហើយអ្នកជម្ងឺត្រូវតែប្រើឱសថនេះបន្ត។
- ក្នុងករណីប្រើឱសថនេះហើយមានអាការៈកន្ត្រាក់ទងសួត ឬហត់ខ្លាំង ត្រូវបន្ថយកំរិតប្រើ ឬឈប់ប្រើ ឬវិធីព្យាបាលផ្សេងបើចាំបាច់។
- ការប្រើឱសថនេះរយៈពេលយូរ និងក្នុងកំរិតខ្ពស់ អាចបង្កឱ្យមានប្រតិកម្ម Systemic ដូចជា៖ Adrenal suppression ពន្យារការលូតលាស់របស់កុមារ ឆ្អឹងពុក ភ្នែកឡើងបាយ រីកប្រស្រីភ្នែក (ទឹកដកបាតភ្នែក)
- ជាការល្អត្រូវពិគ្រោះជាមួយគ្រូពេទ្យព្យាបាលមុន នឹងប្រើឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp