OPTADOL Tablet

ក្រុមហ៊ុនផលិតឱសថ:

 

LABORATORIES EPHAC Co., LTD, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Paracetamol 250mg, Caffeine 25mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - សំរាប់បញ្ចុះកំដៅ និងបំបាត់ការឈឺចាប់ដូចជា៖ ឈឺក្បាល ឈឺចាប់នៅពេលមានរដូវ ឈឺចង្កេះ ឈឺធ្មេញ គ្រុនផ្តាសាយ។ល។

    កំរិត និងរបៀបប្រើ៖

    សំរាប់មនុស្សពេញវ័យ និងកុមារអាយុលើសពី ១៥ឆ្នាំ៖

    - លេបម្តង ២គ្រាប់ អាចលេបទៀតបានក្នុងរយៈពេល ៤ម៉ោងក្រោយ (កុំអោយលើសពី ១២គ្រាប់ក្នុងមួយថ្ងៃ)។

    - ក្នុងករណីឈឺចាប់ ឬគ្រុនក្តៅខ្លាំងអាចលេបម្តង ៤គ្រាប់បាន។

    គ្រាប់ថ្នាំនេះត្រូវលេបដោយមិនបាច់ទំពារជាមួយទឹក ១កែវធំ។

  • ហាមប្រើ

    - អ្នកធ្លាប់មានប្រតិកម្មជាមួយ Paracetamol ឬវត្ថុធាតុដ៏ទៃទៀត។

    - ក្មេងអាយុក្រោម ១៥ឆ្នាំ

    - អ្នកជំងឺខ្សោយកោសិកាថ្លើម

    - ប្រើលាយជាមួយ Enoxacine

  • ការប្រុងប្រយ័ត្នជាពិសេស

    - អ្នកមានតំរងនោមខ្សោយធ្ងន់ធ្ងរត្រូវលេបថ្នាំអោយមានគំលាត ៨ម៉ោងយ៉ាងតិច។

    - ចំពោះកីឡាករត្រូវមានការប្រុងប្រយ័ត្នព្រោះ Cateine អាចធ្វើឱ្យតេស្តនៃការត្រួតពិនិត្យ antidopage មានលទ្ធផលវិជ្ជមាន។

    - គួរជៀងវាងប្រើឱសថនេះនៅពេលយប់ព្រោះអាចបណ្តាលឱ្យអត់ងងុយ។

    - គួរជៀសវាងប្រើឱសថនេះចំពោះស្រ្តីមានផ្ទៃពោះ ឬបំបៅកូន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp