LEXOMIL ROCHE COMPRIME-BAGUETTE Tablet

ក្រុមហ៊ុនផលិតឱសថ:

 

ROCHE, France

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    កបនឹងជំងឺ៖

    - ជាថ្នាំប្រព័ន្ធសរសៃប្រសាទ (psychotrope) ប្រើសម្រាប់បន្ថយការព្រួយបារម្ភ ការតប់ប្រមល់ ការភ័យ និងសំរាន្តមិនលក់។

    កម្រិត និងរបៀបប្រើឱសថ៖

    + ប្រើចំពោះតែមនុស្សពេញវ័យ 1ថ្ងៃ 1គ្រាប់ចែកជា 3ពេល៖

    - ពេលព្រឹក 1/4គ្រាប់

    - ពេលថ្ងៃ 1/4គ្រាប់

    - ពេលលា្ងច 1/4គ្រាប់

    + ចំពោះមនុស្សចាស់ត្រូវបន្ថយកម្រិតប្រើ

    + រយៈពេលព្យាបាលមិនត្រូវលើសពី 12សប្តាហ៍

  • ហាមប្រើ

    ហាមប្រើចំពោះ៖

    - អ្នកដែលធ្លាប់មានប្រតិកម្មជាមួយក្រុម Benzodiazepines

    - អ្នកមានជំងឺដង្ហើមខ្សោយ

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ចំពោះស្រ្តីមានផ្ទៃពោះ ឬបំបៅកូនត្រូវជម្រាបគ្រូពេទ្យឱ្យបានដឹងមុន។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ការប្រើឱសថនេះអាចបណ្តាលឱ្យមានការញៀនខាងផ្លូវកាយ និងផ្លូវចិត្ត ពិសេសចំពោះអ្នកដែលប្រើឱសថនេះយូរ ឬកម្រិតខ្ពស់ ឬប្រើលាយជាមួយឱសថងងុយដេកផ្សេងទៀត ឬពិសាស្រា។

    - ដើម្បីកុំឱ្យមានការញៀន គួរប្រើឱសថនេះតែក្នុងរយៈពេល ២-៣ថ្ងៃ ទៅ ២-៣សប្តាហ៍។

    - ប្រសិនបើមានការញៀនត្រូវបន្ថយកម្រិតប្រើបន្ថិចម្តងៗ មិនត្រូវបញ្ឍប់ភ្លាមៗទេ

    - ចំពោះអ្នកជំងឺថ្លើម ជំងឺតម្រងនោម ជំងឺខ្សោយសាច់ដុំ ស្ត្រីមានផ្ទៃពោះ ឬបំបៅកូន ឬមានប្រើឱសថផ្សេងក្នុងពេលព្យាបាល ត្រូវជម្រាបគ្រូពេទ្យឱ្យបានដឹងជាមុន។

    - ហាមពិសាស្រា ឬភេសជ្ជៈដែលមានជាតិអាកុលក្នុងពេលព្យាបាលជាមួយឱសថនេះ

    - ឱសថនេះអាចបណ្តាលឱ្យងងុយដេក បន្ថយកម្លាំងបញ្ញា និងស្មារតី ហេតុនេះគួរជៀសវាងប្រើនៅពេលបើកបរ ឬបញ្ជាម៉ាស៊ីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp