AVORAX Tablet
ក្រុមហ៊ុនផលិតឱសថ:
Xepa-Soul Pattinson (Malaysia) Sdn Bhd, Malaysia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MEDICO TRADING
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ត្រូវបានណែនាំឱ្យប្រើក្នុងការព្យាបាលជាលក្ខណៈ systemique នៃ varicella zoster (varicella-zona) chicken pox (varicella) និង ការឆ្លងរោគដោយ herpes simplex (ប្រភេទ ១ & ២) រួមបញ្ចូលទាំងការកើតដំបូង និងការរើឡើងវិញ។ វាក៏ត្រូវបានប្រើចំពោះអ្នកជំងឺដែលខ្សោយប្រព័ន្ធការពារខ្លួន សម្រាប់បង្ការការរើឡើងវិញ ឬបង្ការការឆ្លងរោគ herpes។
កំរិតប្រើ៖
- សម្រាប់មនុស្សពេញវ័យ
សម្រាប់ការព្យាបាលជំងឺ herpes simplex ៖
ត្រូវប្រើ ២០០ម.ក្រ ៥ដង ក្នុងមួយថ្ងៃ ចន្លោះពីគ្នាប្រហែលជា ៤ម៉ោង រយៈពេល ៥ ទៅ ១០ថ្ងៃ។ ចំពោះអ្នកជំងឺដែលខ្សោយប្រព័ន្ធការពារខ្លួនកម្រិតធ្ងន់ (ឧ. ក្រោយការបន្សាំខួរឆ្អឹង) ឬចំពោះអ្នកជំងឺដែលមានបញ្ជាស្រូបនៅផ្លូវអាហារ កម្រិតប្រើអាចគុណនឹងពីរដល់ ៤០០ម.ក្រ។ ត្រូវចាប់ផ្តើមប្រើថ្នាំយ៉ាងឆាប់បំផុតដែលអាចធ្វើទៅបាន ក្រោយជំងឺចាប់ផ្តើម។ សម្រាប់ការរើឡើងវិញ ត្រូវប្រើនៅដំណាក់កាលមានសញ្ញា ឬពេលដំបៅលេចឡើងដំបូង។
សម្រាប់បំបាត់ herpes simplex ដែលរើឡើងវិញ ចំពោះអ្នកជំងឺមានប្រព័ន្ធការពារខ្លួនល្អ ត្រូវចាប់ផ្តើមកម្រិត ២០០ម.ក្រ ៤ដងក្នុងមួយថ្ងៃ ចន្លោះពីគ្នាប្រមាណជា ៦ម៉ោង។ អ្នកជំងឺជាច្រើនអាចត្រូវបានគ្រប់គ្រងដោយងាយស្រួលលើការប្រើ ៤០០ម.ក្រ ២ដង ក្នុងមួយថ្ងៃ ចន្លោះពីគ្នាប្រមាណជា ១២ម៉ោង។ ការកែតម្រូវប្រើរហូតដល់ ២០០ម.ក្រ ២ ឬ ៣ដង ក្នុងមួយថ្ងៃ អាចមានប្រសិទ្ធភាព។ អ្នកជំងឺខ្លះអាចមានរោគសញ្ញាឆ្លងរោគនៅកម្រិតសរុប ៨០០ម.ក្រ ក្នុងមួយថ្ងៃ។ ត្រូវផ្អាកការព្យាបាលនៅចន្លោះ ៦ ទៅ ១២ខែ ដើម្បីវាយតម្លៃឡើងវិញភាពសមស្របនៃការបន្តការបំបាត់។
សម្រាប់បង្ការ ការឆ្លងរោគ herpes simplex ចំពោះអ្នកជំងឺដែលខ្សោយប្រព័ន្ធការពារខ្លួន៖ ត្រូវប្រើកម្រិត ២០០ម.ក្រ ៤ដងក្នុងមួយថ្ងៃ ចន្លោះប្រមាណជា ៦ម៉ោង។ ចំពោះអ្នកជំងឺដែលខ្សោយប្រព័ន្ធការពារខ្លួនកម្រិតធ្ងន់ (ឧ. ក្រោយបន្សាំខួរឆ្អឹង) ឬ ចំពោះអ្នកជំងឺដែលមានបញ្ជាស្រូបនៅផ្លូវអាហារ កម្រិតប្រើអាចគុណនឹងពីរដល់ ៤០០ម.ក្រ ឬអាចពិចារណាការចាក់ក្នុងសរសៃវ៉ែន។ រយៈពេលធ្វើការបង្ការ ត្រូវបានកំណត់ដោយដំណាក់កាលប្រឈម។
សម្រាប់ការព្យាបាល herpes zoster (shingles) ៖
លេប ៨០០ម.ក្រ ប្រាំដងក្នុងមួយថ្ងៃ រយៈពេល ៧ ១០ថ្ងៃ។
- កម្រិតប្រើចំពោះក្មេង
សម្រាប់ព្យាបាលការឆ្លងរោគ herpes simplex និងបង្ការការឆ្លងរោគ herpes simplex ចំពោះអ្នកជំងឺដែលខ្សោយប្រព័ន្ធការពារខ្លួន។ ចំពោះក្មេងអាយុលើសពី ២ឆ្នាំ ត្រូវផ្តល់ កម្រិតមនុស្សពេញវ័យ ហើយក្មេងអាយុតិចជាង ២ឆ្នាំត្រូវទទួលពាក់កណ្តាលកម្រិតប្រើមនុស្សពេញវ័យ។ ពុំមានទិន្នន័យជាក់លាក់លើការបំបាត់ការឆ្លងរោគ herpes simplex infections ក្នុងអ្នកជំងឺជាកុមារដែលមានប្រព័ន្ធការពារខ្លួនល្អ។
សម្រាប់ការព្យាបាល ការឆ្លងរោគអុតធំ Varicella (chickenpox)៖
* ក្មេងពី ២ ទៅ ១២ឆ្នាំ៖ ២០ម.ក្រ ក្នុងទម្ងន់ ១គ.ក្រ ៤ដងក្នុងមួយថ្ងៃ រហូតដល់កម្រិតអតិបរមា ៨០០ម.ក្រ ក្នុងមួយកម្រិត សម្រាប់រយៈពេល ៥ថ្ងៃ។
* ក្មេងពី ១៣ ទៅ ១៨ឆ្នាំ៖ ៨០០ម.ក្រ ៤ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៥ថ្ងៃ។
ការកែតម្រូវកម្រិតប្រើចំពោះអ្នកខ្សោយតម្រងនោម៖
សម្រាប់អ្នកជំងឺដែលមានអត្រា creatinine តិចជាង ១០ម.ល ក្នុង ១នាទី ត្រូវបន្ថយកម្រិតប្រើទៅ ២០០ម.ក្រ ១២ម៉ោងម្តង សម្រាប់ herpes simplex និង ៨០០ម.ក្រ ១២ម៉ោងម្តង សម្រាប់ការឆ្លងរោគ varicella-zona ។ ការបន្ថយកម្រិតប្រើអាចចាំបាច់សម្រាប់មនុស្សវ័យចំណាស់ដែរ។
- កម្រិតប្រើចំពោះមនុស្សវ័យចំណាស់៖
ចំពោះមនុស្សវ័យចំណាស់ clearance សរុបថយចុះស្របជាមួយ creatinine clearance។ ត្រូវរក្សាជាតិទឹកអ្នកជំងឹវ័យចាស់ណាស់ដែលលេប Acyclovir កម្រិតខ្ពស់ឱ្យនៅគ្រប់គ្រាន់។
ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការបន្ថយកម្រិតប្រើចំពោះអ្នកជំងឺវ័យចាស់ដែលខ្សោយតម្រងនោម។
-
ហាមប្រើ
ចំពោះអ្នកជំងឺដែលធ្លាប់មានប្រតិកម្មទៅនឹង Acyclovir ។
-
ផលរំខាន
- ផលរំខានគឺ ឈឺក្បាល ប្រតិកម្មសរសៃប្រសាទ និងអស់កម្លាំង។ ការចេញកន្ទួលលើស្បែក និងវិបត្តិក្រពះពោះវៀនអាចកើតឡើង ក៏ប៉ុន្តែជាធម្មតាវាមានលក្ខណៈអាចទ្រាំទ្របាននៅពេលលេប។ ផលរំខានផ្សេងទៀតគឺ ការកើនឡើងនៃ urea ក្នុងឈាម អត្រា creatinine bilirubin អង់ស៊ីមទាក់ទង នឹងថ្លើម និងសន្ទស្សន៍ឈាម (induces hematologiques) ។ ហើយក៏មានរបាយការណ៍អំពីការវង្វេង ញ័រ ប្រកាច់ ជាពិសេសចំពោះអ្នកជំងឺដែលខ្វះប្រព័ន្ធការពារខ្លួន។
-
អន្តរប្រតិកម្ម
- Probenecid បង្កើនកំហាប់ acyclovir ក្នុងឈាម ក្រោយការប្រើជាលក្ខណៈ systemique ។ មានការអស់កម្លាំងខ្លាំងពេលប្រើជាមួយ zidovudine ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- មានទិន្នន័យតិចតួចលើការប្រើ Acyclovir ក្នុងពេលមានគភ៌។ ដូចច្នេះត្រូវប្រុងប្រយ័ត្នដោយគិតលើតុល្យភាពចំពោះផលចំណេញ នៃការព្យាបាល និងគ្រោះថ្នាក់លើកូនក្នុងផ្ទៃ។ មានភស្តុតាងខ្លះៗជាឱសថចូលទៅក្នុងទឹកដោះ ហេតុនេះត្រូវប្រយ័ត្ន ចំពោះស្រ្តីបំបៅកូនដោយទឹកដោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
- ថ្វីត្បិតពុំទាន់មានព៌ត័មានអំពីផលរំខាន របស់ឱសថនេះក្នុងពេលមានគភ៌ ត្រូវប្រុងប្រយ័ត្នក្នុងករណីនេះត្រូវឱ្យ Acyclovir ដោយប្រុងប្រយ័ត្ន ទៅមនុស្សវ័យចាស់ដែលខូចតម្រងនោម។ ត្រូវបន្ថយកម្រិតប្រើទៅ creatinine clearance ។ ហើយក៏ត្រូវប្រុងប្រយ័ត្នចំពោះអ្នកជំងឺខ្វះជាតិទឹក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp