Aciclovir

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប (ទម្រង់ជាថ្នាំគ្រាប់ឬថ្នាំទឹក):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ៖

      - មនុស្សពេញវ័យ:

      ・ព្យាបាលជំងឺរើម(Herpes simplex និង Herpes zoster)

      ・បង្ការការកើតឡើងនៃជំងឺរើមសាមញ្ញ(Herpes simplex) ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)

      - កុមារ:

      ・ព្យាបាលជំងឺរើម(Herpes simplex និង Herpes zoster)

      ・បង្ការការកើតឡើងនៃជំងឺរើមសាមញ្ញ(Herpes simplex) ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)

      ・ទប់ស្កាត់ការកើតឡើងវិញនៃជំងឺរើមនៅប្រដាប់ភេទ (ចំពោះកុមារដែលមានទម្ងន់ចាប់ពី40Kgឡើងតែប៉ុណ្ណោះ)។

      ・ជំងឺអុតស្វាយ(Varicella)

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      - ជំងឺរលាកខួរក្បាលឬរលាកស្រោមខួរបណ្ដាលមកពីវីរុសរើម(Herpes virus)ឬវីរុសអុតស្វាយ(Varicella virus)

      - ជំងឺរើម(Herpes simplex និង Herpes zoster)ឬជំងឺអុតស្វាយ(Varicella/Chickenpox)ដែលកើតចំពោះអ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ(អ្នកមានជំងឺមហារីកឬជំងឺប្រព័ន្ធភាពស៊ាំជាដើម)

      - ជំងឺរើមសាមញ្ញ(Herpes simplex)ដែលកើតចំពោះទារកទើបកើត។

      ករណីថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរើមសាមញ្ញ(Herpes simplex)។

      ករណីថ្នាំក្រមួនលាបក្នុងភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកកញ្ចក់ភ្នែក(Keratitis)ដែលបណ្ដាលមកពីវីរុសរើមសាមញ្ញ(Herpes simplex virus)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      -មនុស្សពេញវ័យ:

      ・ជំងឺរើមសាមញ្ញ(Herpes simplex):លេប1ដង200mg, 1ថ្ងៃ5ដង។

      ・បង្ការជំងឺរើមសាមញ្ញ(Herpes simplex)នៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):លេប1ដង200mg, 1ថ្ងៃ5ដង ដោយចាប់ផ្ដើមលេបចាប់ពី7ថ្ងៃមុនការវះកាត់រហូតដល់ក្រោយការវះកាត់រយៈពេល35ថ្ងៃ។

      ・ជំងឺរើមហ្សូស្ទើ (Herpes zoster):លេប1ដង800mg, 1ថ្ងៃ5ដង។

      -កុមារ:

      ・ជំងឺរើមសាមញ្ញ(Herpes simplex):លេប1ដង20mg/kg, 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 200mg។

      ・បង្ការជំងឺរើមសាមញ្ញ(Herpes simplex)នៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):លេប1ដង20mg/kg, 1ថ្ងៃ4ដង ដោយចាប់ផ្ដើមលេបចាប់ពី7ថ្ងៃមុនការវះកាត់រហូតដល់ក្រោយការវះកាត់រយៈពេល35ថ្ងៃ។ កម្រិតអតិបរមាក្នុង1ដងគឺ 200mg។

      ・ជំងឺរើមហ្សូស្ទើ (Herpes zoster):លេប1ដង20mg/kg, 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 800mg។

      ・បង្ការការកើតឡើងវិញជំងឺរើមនៅប្រដាប់ភេទ(ចំពោះកុមារដែលមានទម្ងន់ចាប់ពី40Kgឡើងតែប៉ុណ្ណោះ):លេប1ដង20mg/kg, 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 200mg។

      ・ជំងឺអុតស្វាយ(Varicella):លេប1ដង20mg/kg, 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 800mg។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក(8%):

      -មនុស្សពេញវ័យ:

      ・ជំងឺរើមសាមញ្ញ(Herpes simplex):ពិសារ1ដង200mg(ត្រូវនឹង2.5mL), 1ថ្ងៃ5ដង។

      ・បង្ការជំងឺរើមសាមញ្ញ(Herpes simplex)នៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):ពិសារ1ដង200mg(ត្រូវនឹង2.5mL), 1ថ្ងៃ5ដង ដោយចាប់ផ្ដើមពិសារចាប់ពី7ថ្ងៃមុនការវះកាត់រហូតដល់ក្រោយការវះកាត់រយៈពេល35ថ្ងៃ។

      ・ជំងឺរើមហ្សូស្ទើ (Herpes zoster):ពិសារ1ដង800mg(ត្រូវនឹង10mL), 1ថ្ងៃ5ដង។

      -កុមារ:

      ・ជំងឺរើមសាមញ្ញ(Herpes simplex):ពិសារ1ដង20mg/kg(ត្រូវនឹង0.25mL/kg), 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 200mg(ត្រូវនឹង2.5mL)។

      ・បង្ការជំងឺរើមសាមញ្ញ(Herpes simplex)នៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):ពិសារ1ដង20mg/kg(ត្រូវនឹង0.25mL/kg), 1ថ្ងៃ4ដង ដោយចាប់ផ្ដើមពិសារចាប់ពី7ថ្ងៃមុនការវះកាត់រហូតដល់ក្រោយការវះកាត់រយៈពេល35ថ្ងៃ។ កម្រិតអតិបរមាក្នុង1ដងគឺ 200mg(ត្រូវនឹង2.5mL)។

      ・ជំងឺរើមហ្សូស្ទើ (Herpes zoster):ពិសារ1ដង20mg/kg(ត្រូវនឹង0.25mL/kg), 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 800mg(ត្រូវនឹង10mL)។

      ・បង្ការការកើតឡើងវិញជំងឺរើមនៅប្រដាប់ភេទ:ពិសារ1ដង20mg/kg(ត្រូវនឹង0.25mL/kg), 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 200mg(ត្រូវនឹង2.5mL)។

      ・ជំងឺអុតស្វាយ(Varicella):ពិសារ1ដង20mg/kg(ត្រូវនឹង0.25mL/kg), 1ថ្ងៃ4ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 800mg(ត្រូវនឹង10mL)។

      ករណីថ្នាំចាក់:

      ・ជំងឺរលាកខួរក្បាលឬរលាកស្រោមខួរបណ្ដាលមកពីវីរុសរើម(Herpes virus)ឬវីរុសអុតស្វាយ(Varicella virus) ជំងឺរើម(Herpes simplex និង Herpes zoster)ឬជំងឺអុតស្វាយ(Varicella/Chickenpox)ដែលកើតចំពោះអ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ(អ្នកមានជំងឺមហារីកឬជំងឺប្រព័ន្ធភាពស៊ាំជាដើម):

      -មនុស្សពេញវ័យ:ប្រើ1ដង5mg/kg, 1ថ្ងៃ3ដង រៀងរាល់8ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើង។ ប្រើរយៈពេល7ថ្ងៃ។ ចំពោះជំងឺរលាកខួរក្បាលនិងរលាកស្រោមខួរ អាចពន្យាររយៈពេលប្រើប្រាស់ឬបង្កើនកម្រិតប្រើប្រាស់បានទៅតាមការចាំបាច់។ កម្រិតអតិបរមាក្នុង1ដង គឺ10mg/kg។

      -កុមារ:ប្រើ1ដង5mg/kg, 1ថ្ងៃ3ដង រៀងរាល់8ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើង។ ប្រើរយៈពេល7ថ្ងៃ។ ចំពោះជំងឺរលាកខួរក្បាលនិងរលាកស្រោមខួរ អាចពន្យាររយៈពេលប្រើប្រាស់បានទៅតាមការចាំបាច់។ កម្រិតអតិបរមាក្នុង1ដង គឺ20mg/kg។

      ・ជំងឺរើមសាមញ្ញ(Herpes simplex)ដែលកើតចំពោះទារកទើបកើត:ប្រើ1ដង10mg/kg, 1ថ្ងៃ3ដង រៀងរាល់8ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើង។ ប្រើរយៈពេល10ថ្ងៃ។ ចំពោះជំងឺរលាកខួរក្បាលនិងរលាកស្រោមខួរ អាចពន្យាររយៈពេលប្រើប្រាស់ឬបង្កើនកម្រិតប្រើប្រាស់បានទៅតាមការចាំបាច់។ កម្រិតអតិបរមាក្នុង1ដង គឺ20mg/kg។

      ករណីថ្នាំលាបលើស្បែក(5%):

      លាបក្នុងបរិមាណសមស្រប 1ថ្ងៃពីរបីដង។

      ករណីថ្នាំក្រមួនដាក់ភ្នែក(3%):

      ប្រើក្នុងបរិមាណសមស្រប 1ថ្ងៃ5ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថValaciclovir hydrochloride។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ផលរំខានរួមមាន ឈឺពោះ រាករូស ក្អួតចង្អោរ អាការៈខ្វះឈាម ឡើងកន្ទួលឬស្នាមក្រហមលើស្បែក រមាស់ ពងទឹកលើស្បែក ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត បេះដូងលោតញាប់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ងាយហូរឈាម អស់កម្លាំង (ប្រព័ន្ធផលិតឈាមមានបញ្ហា)

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមថយចុះ)

      - រវើរវាយ សន្លប់ សាច់ដុំកន្ត្រាក់ (បញ្ហាផ្នែកស្មារតី)

      - ភ្នែកក្រហម ស្នាមក្រហមនិងឡើងប៉ោងលើស្បែក រលាត់ស្បែកនៅមាត់ជាដើម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)

      ករណីថ្នាំលាប:

      ផលរំខានរួមមាន រលាកស្បែក រមាស់ ក្រហាយ ឡើងកន្ទួលក្រហមនៅកន្លែងលាប។ល។

      ករណីថ្នាំក្រមួនលាបក្នុងភ្នែក:

      ផលរំខានរួមមាន ឈឺភ្នែក មើលមិនច្បាស់ អារម្មណ៍ទើសក្នុងភ្នែក។ល។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថProbenecid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថAciclovirកើនឡើង។

      ・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថAciclovirកើនឡើង។

      ・ឱសថMycophenolate mofetil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង។

      ・ឱសថTheophylline - អាចធ្វើអោយផលរំខាននៃTheophyllineងាយកើតឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំលាប និង ថ្នាំជាក្រមួនលាបក្នុងភ្នែក:

      ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយឬអ្នកជំងឺជាមនុស្សចាស់ កម្រិតឱសថត្រូវប្រើគួរគណនាទៅតាមលទ្ធផលពិនិត្យCreatinine clearance(Ccr)។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរពិសារទឹកអោយបានច្រើន។

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេងឬស្មារតីដឹងខ្លួនធ្លាក់ចុះជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬនៅពេលបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ករណីថ្នាំលេប:និង ថ្នាំម្សៅ:

      ・ករណីប្រើឱសថ1ថ្ងៃ5ដង គួរប្រើនៅពេល:ក្រោយអាហារពេលព្រឹក ក្រោយអាហារថ្ងៃត្រង់ រសៀលប្រហែលម៉ោង4 ក្រោយអាហារពេលល្ងាច និង មុនចូលគេង។

      ・ករណីប្រើឱសថ1ថ្ងៃ4ដង គួរប្រើនៅពេល:ក្រោយអាហារពេលព្រឹក ក្រោយអាហារថ្ងៃត្រង់ រសៀលប្រហែលម៉ោង4 និង ក្រោយអាហារពេលល្ងាច

      ករណីថ្នាំលាប:

      ・ការប៉ះពាល់ឱសថនេះជាមួយនឹងផលិតផលធ្វើអំពីLatexដូចជាស្រោមអនាម័យជាដើម អាចធ្វើអោយគុណភាពផលិតផលទាំងនេះចុះអន់ថយឬខូច។

      ・ប្រសិនបើប្រើឱសថនេះរយៈពេល7ថ្ងៃហើយ រោគសញ្ញានៅមិនទាន់ជាសះស្បើយឬកាន់តែធ្ងន់ធ្ងរ គួរផ្លាស់ប្ដូរការព្យាបាលផ្សេងទៀត។

      ករណីថ្នាំក្រមួនលាបក្នុងភ្នែក:

      ・ករណីប្រើរួមជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុករយៈពេលឃ្លាតពីគ្នាយ៉ាងហោច5នាទី និងគួរប្រើក្រមួនលាបភ្នែកនៅក្រោយគេបង្អស់។ ក្រោយពេលប្រើ ភ្នែកអាចមានអាការៈស្រវាំងជាបណ្ដោះអាសន្ន។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរកុំពាក់កែវដាក់ភ្នែក។

      ・ប្រសិនបើប្រើឱសថនេះរយៈពេល7ថ្ងៃហើយ រោគសញ្ញានៅមិនទាន់ជាសះស្បើយឬកាន់តែធ្ងន់ធ្ងរ គួរផ្លាស់ប្ដូរការព្យាបាលផ្សេងទៀត។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុស ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp