APCALIS-SX Tablet

ក្រុមហ៊ុនផលិតឱសថ:

 

Ajanta House, India

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

VE (Cambodia) Ltd

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថ Phosphodiessterase type 5 inhibitors ដែលមានប្រសិទ្ធភាពបង្កើនសមត្ថភាពផ្លូវភេទ។

    - ឱសថនេះប្រើសំរាប់ព្យាបាលជម្ងឺបុរសដែលបាត់បង់សមត្ថភាពផ្លូវភេទ។

    កំរិត និងរបៀបប្រើ៖ ឱសថនេះត្រូវប្រើដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ

    - កំរិតប្រើដំបូង៖

    * ប្រើ 1 គ្រាប់ 10 ម.ក្រ (មុនពេលរួមសង្វាស)

    * ឬប្រើ 1 គ្រាប់ 20 ម.ក្រ (បើប្រើ 10 ម.ក្រ គ្មានប្រសិទ្ធភាព)

    សំគាល់៖

    - ត្រូវលេបឱសថនេះទាំងមូលជាមួយទឹក (ហាមទំពា)

    - ឱសថនេះអាចប្រើក្នុងពេលអាហារ ឬក្រៅពេលអាហារ

    - ត្រូវលេបឱសថនេះពី 30 នាទី ទៅ 12 ម៉ោងមុនពេលរួមសង្វាស

    - ឱសថនេះអាចនៅមានប្រសិទ្ធភាពក្រោយពេលលេបរហូតដល់ 24 ម៉ោង

    - ត្រូវកត់សំគាល់ឱសថនេះគ្មានប្រសិទ្ធទេ បើមិនមានការរួមសង្វាសជាជំនួយ

    - ជៀសវាងប្រើឱសថនេះលើសពី 1ដង ក្នុង1ថ្ងៃ

    - បើអ្នកប្រើលើសកំរិត ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។

  • ហាមប្រើ

    - ស្រ្តី និងក្មេងអាយុក្រោម 18ឆ្នាំ

    - ចំពោះអ្នកជម្ងឺដែលមានប្រើពួកឱសថដែលមាន nitrate ឬ nitrite និងជាពិសេសពួកឱសថប្រើសំរាប់ព្យាបាលជម្ងឺចុកទ្រូង ព្រោះឱសថនេះធ្វើឱ្យកើនប្រសិទ្ធភាពរបស់ឱសថដែលមាន nitrate ឬ nitrite ។

    - ត្រូវប្រាប់គ្រូពេទ្យឱ្យដឹងជាមុនបើមានប្រើពួកឱសថខាងលើ

    - ចំពោះអ្នកមានជម្ងឺបេះដូងធ្ងន់ធ្ងរ

    - ចំពោះអ្នកមានជម្ងឺ Stroke

    - ចំពោះអ្នកមានជម្ងឺសម្ពាធឈាមចុះ ឬសម្ពាធឈាមឡើងដែលប្រែប្រួលមិនអាចកំណត់បាន

    - ចំពោះអ្នកជម្ងឺងាយអាលែ្លកហ្ស៊ីជាមួយសារធាតុណាមួយណាមួយនៃឱសថនេះ។

  • ផលរំខាន

    ផលរំខានខ្លះៗ៖ កំរិតស្រាល ឬមធ្យម

    - ញឹកញាប់៖ ឈឺក្បាល ពិបាករំលាយអាហារ

    - ដោយកម្រ៖ ឈឺខ្នង ឈឺសាច់ដុំ តឹងច្រមុះ មុខក្រហម សភាពធីងធោង

    - មិនញឹកញាប់៖ ហើមត្របកភ្នែក ឈឺភ្នែក និងភ្នែកឡើងក្រហម

    - ប្រតិកម្មអាល្លែកហ្ស៊ី (ស្បែកឡើងកន្ទួលក្រហមអាចកើតឡើង។

    សំគាល់1៖ បើលិង្គអ្នកឡើងរឹងលើសពី 4 ម៉ោង ត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    - បើមានកើតឡើងនូវរោគសញ្ញាឈឺចង្កេះក្រោយពេលរួមសង្វាស ជៀសវាងប្រើពួកឱសថ nitrate ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ

    - បើមានពីកើតឡើងនូវផលរំខានណាមួយក្រៅពីនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី

    - នៅពេលប្រើឱសថនេះកម្រកើតមាននូវផលរំខានដូចជា heart attack, stroke ចង្វាក់បេះដូងប្រែប្រួល។ ក៏ប៉ុន្តែវាអាចកើតមានចំពោះអ្នកធ្លាប់មានជម្ងឺបេះដូងមុនប្រើឱសថនេះ

    សំគាល់2៖ ការសិក្សាពិសោធន៍ចំពោះសត្វមួយប្រភេទ នៅពេលប្រើឱសថនេះអាចបណ្តាលឱ្យចុះខ្សោយនូវលទ្ធភាពមានកូន។

  • អន្តរប្រតិកម្ម

    - មុនប្រើឱសថនេះត្រូវប្រាប់គ្រូពេទ្យថាអ្នកបានប្រើ ឬទើបនឹងប្រើឱសថណាមួយឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងប្រតិកម្មកើតឡើងរវាងឱសថនេះ និងឱសថផ្សេងទៀត ជាពិសេសគឺពួកឱសថដែលមាន nitrate ឬ nitrite

    - ជៀសវាងប្រើឱសថនេះក្នុងពេលជាមួយគ្នា និងពួកឱសថបង្កើនសមត្ថភាពផ្លូវភេទផ្សេងទៀត។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ចំពោះអ្នកមានជម្ងឺបេះដូងមុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    - ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនប្រើឱសថនេះ ចំពោះអ្នកមានជម្ងឺ

    * កោសិកាឈាមក្រហមមិនធម្មតា

    * ជម្ងឺមហារីកខួរឆ្អឹងខ្នង

    * ជម្ងឺមហារីកកោសិកាឈាមក្រហម

    * វិបត្តិចំពោះលិង្គ

    * ជម្ងឺថ្លើម ឬតម្រងនោមធ្ងន់ធ្ងរ

    - ជៀសវាងប្រើឱសថនេះ នៅពេលកំពុងបញ្ជាយានយន្ត ឬគ្រឿងម៉ាស៊ីន

    - ជៀសវាងប្រើឱសថនេះ ចំពោះអ្នកមានជម្ងឺពីកំណើត ឬតពូជដែលមិនអាចធន់នឹងសារធាតុ galactose ឬអ្នកមានជម្ងឺវិបត្តិនៃការជា្របនូវសារធាតុ glucose-galactose

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp