Tadalafil

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។

      - រោគសញ្ញាពិបាកនោម ដែលកើតមាននៅក្នុងជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។

      - អាការៈអសមត្ថភាពផ្លូវភេទបុរស។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 40mg។

      ・ករណីរោគសញ្ញាពិបាកនោម ដែលកើតមាននៅក្នុងជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 5mg។

      ・ករណីអាការៈអសមត្ថភាពផ្លូវភេទបុរស:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mgនៅប្រហែល1ម៉ោងមុនការរួមភេទ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត20mg។ ចំពោះអ្នកដែលមានបញ្ហាថ្លើមកម្រិតស្រាលឬមធ្យម មិនត្រូវប្រើលើសពី10mgនោះទេ។ ក្នុងករណីណាក៏ដោយ កំណត់ការប្រើត្រឹម1ថ្ងៃ1ដង និងទុកគម្លាតរយៈពេល24ម៉ោងឡើងទៅ។ ចំពោះអ្នកដែលមានបញ្ហាតម្រងនោមកម្រិតមធ្យមឬធ្ងន់ធ្ងរ ត្រូវចាប់ផ្ដើមប្រើពីកម្រិត5mg និងទុកគម្លាតរយៈពេល24ម៉ោងឡើងទៅ។ ចំពោះអ្នកដែលមានបញ្ហាតម្រងនោមកម្រិតមធ្យម មិនត្រូវប្រើលើសពី10mgនោះទេ ហើយក្នុងករណីប្រើក្នុងកម្រិត10mg ត្រូវទុកគម្លាតរយៈពេល48ម៉ោងឡើងទៅ។ ចំពោះអ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ មិនត្រូវប្រើលើសពី5mgនោះទេ។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទភ្ញោចសកម្មភាពអង់ស៊ីមSoluble guanylate cyclase(ឱសថRiociguat)។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4ខ្លាំងក្លា(Itraconazole, Ritonavir, Atazanavir, Indinavir, Nelfinavir, Saquinavir, Darunavir, Clarithromycin, Telaprevir, Cobicistat)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបង្កើនសកម្មភាពអង់ស៊ីមCYP3A4ខ្លាំងក្លា(Rifampicin, Phenytoin, Carbamazepine, Phenobarbital)រយៈពេលយូរ។

      ករណីប្រើនៅក្នុងការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly):

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទភ្ញោចសកម្មភាពអង់ស៊ីមSoluble guanylate cyclase(ឱសថRiociguat)។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងដូចខាងក្រោម:

      (1) ជំងឺត្រៀតសរសៃឈាមក្នុងបេះដូងប្រភេទមិននឹងនរ(Unstable angina)

      (2) ជំងឺខ្សោយបេះដូង(Heart failure) (ចាប់ពីNYHAកម្រិតIIIឡើង)

      (3) ជំងឺទាក់ទងនឹងចង្វាក់បេះដូងដែលមិនទាន់គ្រប់គ្រងបានល្អ ជំងឺសម្ពាធឈាមទាប(<90/50mmHg) ឬ ជំងឺលើសសម្ពាធឈាមដែលមិនទាន់គ្រប់គ្រងបានល្អ(>170/100mmHg)

      (4) អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងក្នុងរយៈពេល3ខែចុងក្រោយនេះ។

      (5) អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាលក្នុងរយៈពេល6ខែចុងក្រោយនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ករណីប្រើនៅក្នុងការព្យាបាលអាការៈអសមត្ថភាពផ្លូវភេទបុរស:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទភ្ញោចសកម្មភាពអង់ស៊ីមSoluble guanylate cyclase(ឱសថRiociguat)។

      ・អ្នកដែលមិនគួរប្រព្រឹត្តការរួមភេទដោយសារកំពុងមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងជាដើម។

      ・អ្នកដែលមានជំងឺត្បៀតសរសៃឈាមក្នុងបេះដូងប្រភេទមិននឹងនរ(Unstable angina) ឬ ធ្លាប់កើតមានអាការៈត្បៀតសរសៃឈាមបេះដូងក្នុងពេលកំពុងរួមភេទ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងចង្វាក់បេះដូងដែលមិនទាន់គ្រប់គ្រងបានល្អ ជំងឺសម្ពាធឈាមទាប(<90/50mmHg) ឬ ជំងឺលើសសម្ពាធឈាមដែលមិនទាន់គ្រប់គ្រងបានល្អ(>170/100mmHg)

      ・អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងក្នុងរយៈពេល3ខែចុងក្រោយនេះ។

      ・អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាលក្នុងរយៈពេល6ខែចុងក្រោយនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺរេទីនRetinitis pigmentosa (RP)។

    • ផលរំខាន

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      ផលរំខានរួមមាន ឈឺក្បាល មុខក្រហម វិលមុខ ឈឺសាច់ដុំ ភ្នែកមើលមិនសូវច្បាស់ ស្ដាប់មិនសូវលឺ ប្រដាប់ភេទបុរសរឹងលើសពី4ម៉ោង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឡើងកន្ទួលក្រហម កន្ទាលត្រអាក ហើមមុខ (រោគប្រតិកម្មធ្ងន់ធ្ងរប្រភេទផ្សេងៗ)។

      ករណីប្រើនៅក្នុងការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly):

      ផលរំខានរួមមាន រំលាយអាហារមិនបានល្អ ឈឺក្បាល ឈឺសាច់ដុំ ឡើងច្រាលក្ដៅ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឡើងកន្ទួលក្រហម កន្ទាលត្រអាក ហើមមុខ រលាកស្បែកមានរបកស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) រោគប្រតិកម្មផ្សេងៗ)។

      ករណីប្រើនៅក្នុងការព្យាបាលអាការៈអសមត្ថភាពផ្លូវភេទបុរស:

      ផលរំខានរួមមាន ឈឺក្បាល មុខក្រហម អារម្មណ៍ច្រាសក្ដៅ រំលាយអាហារមិនបានល្អ ឈឺខ្នង ឈឺសាច់ដុំ តឹងច្រមុះ ឈឺដៃជើង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឡើងកន្ទួលក្រហម ហើមមុខ រលាត់នៅបបូរមាត់ ក្នុងមាត់ឬក្នុងភ្នែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) រោគប្រតិកម្មផ្សេងៗ)។

    • អន្តរប្រតិកម្ម

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      ・ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទភ្ញោចសកម្មភាពអង់ស៊ីមSoluble guanylate cyclase(ឱសថRiociguat) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4ខ្លាំងក្លា(Itraconazole, Ritonavir, Atazanavir, Indinavir, Nelfinavir, Saquinavir, Darunavir, Clarithromycin, Telaprevir, Cobicistat) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTadalafilកើនឡើងខ្ពស់។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថបង្កើនសកម្មភាពអង់ស៊ីមCYP3A4ខ្លាំងក្លា(Rifampicin, Phenytoin, Carbamazepine, Phenobarbital) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTadalafilថយចុះខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Fosamprenavir, Diltiazem, Erythromycin, Fluconazole, Verapamil, ទឹកផ្លែក្រូចថ្លុង ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTadalafil កើនឡើង។

      ・ឱសថបង្កើនសកម្មភាពអង់ស៊ីមCYP3A4 - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTadalafilថយចុះ។

      ・ឱសថBosentan - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប និង ធ្វើអោយកំហាប់ក្នុងឈាមនៃSildenafil citrateថយចុះ។

      ・ឱសថបញ្ចុះសម្ពាធឈាម (Amlodipine, Metoprolol, Enalapril, Candesartan ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

      ・ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α receptor inhibitor) (Doxazosin, Terazosin ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប បង្កជាអាការៈវិលមុខ។ល។

      ・ឱសថCarperitide - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

      ・ឱសថWarfarin - អាចបង្កើនហានិភ័យនៃការងាយហូរឈាម។

      ករណីប្រើនៅក្នុងការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly) និង ករណីប្រើនៅក្នុងការព្យាបាលអាការៈអសមត្ថភាពផ្លូវភេទបុរស:

      ・ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទភ្ញោចសកម្មភាពអង់ស៊ីមSoluble guanylate cyclase(ឱសថRiociguat) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4(Itraconazole, Ritonavir, Atazanavir, Indinavir, Nelfinavir, Saquinavir, Darunavir, Clarithromycin, Telaprevir, Cobicistat) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTadalafilកើនឡើងខ្ពស់។

      ・ឱសថបង្កើនសកម្មភាពអង់ស៊ីមCYP3A4(Rifampicin, Phenytoin, Carbamazepine, Phenobarbital) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTadalafilថយចុះខ្លាំង។

      ・ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α receptor inhibitor) (Doxazosin, Terazosin ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

      ・ឱសថបញ្ចុះសម្ពាធឈាម (Amlodipine, Metoprolol, Enalapril, Candesartan ជាដើម) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

      ・ឱសថCarperitide - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH):

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះរួមជាមួយនិងឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម) អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំងក្លា នាំអោយមានគ្រោះថ្នាក់ ដូច្នេះ មុននឹងចាប់ផ្ដើមប្រើប្រាស់សថនេះ ត្រូវបញ្ជាក់ថាអ្នកជំងឺមិនកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilatorនោះទេ។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរប៉ះពាល់ដល់សរសៃឈាមក្នុងបេះដូង ដូចជាស្ទះសរសៃឈាមក្នុងបេះដូងជាដើម។ ដូច្នេះ មុននឹងចាប់ផ្ដើមប្រើប្រាស់សថនេះ ត្រូវបញ្ជាក់ថាអ្នកជំងឺមិនកំពុងមានជំងឺទាក់ទងនឹងសរសៃឈាមក្នុងបេះដូងនោះទេ។

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈ ដូចជា វិលមុខ ឬ ភ្នែកមានបញ្ហា ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・សារធាតុនៅក្នុងទឹកផ្លែក្រូចថ្លុង អាចធ្វើអោយឱសថមានសកម្មភាពកើនឡើង បង្កអោយមានផលរំខានផ្សេងៗ ដូច្នេះ គួរផ្អាកការបរិភោគក្រូចថ្លុង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ・ឱសថនេះមានសកម្មភាពនៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាមនៅក្នុងសួត ដោយភ្ជាប់ទៅនឹងអង់ស៊ីមPDF5 (Phosphodiesterase type 5) ដើម្បីទប់ស្កាត់អង់ស៊ីមនេះមិនអោយធ្វើសកម្មភាពបំបែកម៉ូលេគុលcGMP។ ជាលទ្ធផល បរិមាណcGMPក៏កើនឡើង និងធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ហើយមុខកាត់សរសៃឈាមក៏រីកធំទូលាយ ចំណែកសម្ពាធឈាមក៏ថយចុះ។

      ・តាមរយៈសកម្មភាពទប់ស្កាត់អង់ស៊ីមPDF5 (Phosphodiesterase type 5)ដូចគ្នានេះដែរ ឱសថនេះមានប្រសិទ្ធិភាពពង្រីកសរសៃឈាមនៅក្នុងក្រពេញប្រូស្តាត ប្លោកនោម និង ផ្លូវតម្រងនោមផ្នែកខាងក្រោម ធ្វើអោយចរន្តឈាមនៅក្នុងក្រពេញប្រូស្តាតកើនឡើងនិងមានលក្ខណៈល្អប្រសើរជាងមុន។

      ・តាមរយៈសកម្មភាពទប់ស្កាត់អង់ស៊ីមPDF5 (Phosphodiesterase type 5)ដូចគ្នានេះដែរ ឱសថនេះមានប្រសិទ្ធិភាពពង្រីកសរសៃឈាមនៅក្នុងCorpus cavernosumនៃប្រដាប់ភេទបុរស ធ្វើអោយចរន្តឈាមនៅទីនោះកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp