AMOX-MS Tablet
ក្រុមហ៊ុនផលិតឱសថ:
Medical Supply Pharmaceutical Enterprise, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Amoxicilline 500mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
សំរាប់ព្យាបាលជម្ងឺ៖
- ត្រចៀក ច្រមុះ បំពង់ក (អំបៅអំបែក រលាករូងឆ្អឹងច្រមុះ ឈឺបំពង់ក) និង មាត់
- ប្រដាប់បញ្ចេញទឹកមូត្រ-ប្រដាប់រំលាយអាហារ និងប្រមាត់
- ប្រដាប់បញ្ចេញទឹកមូត្រ ប្រដាប់រំលាយអាហារ និង ប្រមាត់
- ប្រដាប់បន្តពូជបុរសនិងស្ត្រី សួតធ្ងន់ធ្ងរ។
<កំរិតនិងរបៀបប្រើ>
- ត្រូវគោរពទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
មនុស្សពេញវ័យ: លេប1ក្រាម ក្នុង1ថ្ងៃ គឺលេប1ដង1គ្រាប់ ពីរដងក្នុងមួយថ្ងៃ។
ជំងឺធ្ងន់ធ្ងរនិង/ឬរ៉ាំរ៉ៃ: លេប1ដង 2ក្រាម ក្នុង1ថ្ងៃ គឺ 4គ្រាប់ក្នុង1ថ្ងៃ។
កូនក្មេង: លេប 25-50ម.ក្រ ក្នុង1គ.ក្រទំងន់ខ្លួនក្នុងមួយថ្ងៃ ត្រូវលេបជាមួយទឹកបន្តិច មុនឬពេលកំពុងបរិភោគបាយ។
-
ហាមប្រើ
ហាមប្រើ៖
- ចំពោះអ្នកដែលធ្លាប់មានប្រតិកម្មអាល្លែកហ្ស៊ីកជាមួយអង់ទីប៊ីយោទិកក្រុមបែតតាឡាក់តាមីន(Penicillines, Cephalosporines)
- ចំពោះអ្នកដែលមានជម្ងឺឈាម Mononucleose (អាចបង្កើនគ្រោះថ្នាក់ដល់ស្បែក)។
-
ការប្រុងប្រយ័ត្នជាពិសេស
ការប្រុងប្រយ័ត្ន៖
- ក្នុងករណីមានប្រតិកម្មអាល្លែកហ្ស៊ីកកើតឡើងត្រូវបញ្ឈប់ការព្យាបាល។
- ក្នុងករណីតំរងនោមខ្សោយ ត្រូវតំរូវកំរិតប្រើទៅតាមអត្រាបញ្ចេញនៃជាតិក្រេអាទីនីន ឬ វត្តមាននៃជាតិក្រេអាទីនក្នុងឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp