AMLOPIN Tablet
ក្រុមហ៊ុនផលិតឱសថ:
USV Private Limited, India
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Amlodipine 5mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- Amlodipine ជា Calcium antagonist នៃក្រុម Dihydropyridine ប្រើសម្រាប់ទប់ស្កាត់ការជ្រាបចូលអ៊ីយ៉ុងកាល់ស្យូមទៅក្នុងសរសៃឈាមសាច់ដុំរលោង និងសាច់ដុំបេះដូង
- ឱសថប្រើសម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើង ជំងឺចុកដើមទ្រូងរ៉ាំរ៉ៃ និង Vasospastic angina ។
កម្រិត និងរបៀបប្រើ៖
- ឱសថលេបមុនពេលស្រស់ស្រូបអាហារ។
* ជំងឺសម្ពាធឈាមឡើង៖
- កម្រិតចាប់ផ្តើមដំបូង គឺលេបម្តងពី 2.5ម.ក្រ ទៅ 5ម.ក្រ ក្នុង1ថ្ងៃ
- ចំពោះមនុស្សចាស់ជរា និងអ្នកមានសុខភាពទន់ខ្សោយ កម្រិតដំបូងលេបម្តង 2.5ម.ក្រ ក្នុង1ថ្ងៃ
- ជាធម្មតារយៈពេលនៃការប្រើឱសថត្រូវបង្កើនពី 7 ដល់ 14ថ្ងៃ រហូតដល់សម្ពាធឈាមបានល្អប្រសើរ
- កម្រិតធម្មតាចំពោះមនុស្សពេញវ័យគឺ លេបម្តងពី 5 ទៅ 10ម.ក្រ ក្នុង 1ថ្ងៃ
* ជំងឺចុកដើមទ្រូង៖
- កម្រិតប្រើធម្មតាចំពោះមនុស្សវ័យគឺលេបម្តងពី 5 ទៅ 10ម.ក្រ ក្នុង 1ថ្ងៃ
* អ្នកមានជំងឺខ្សោយតម្រងនោម និងខ្សោយថ្លើម៖
- ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតប្រើធម្មតា
- ចំពោះអ្នកជំងឺខ្សោយថ្លើមកម្រិតដំបូង លេបម្តង 2.5ម.ក្រ ក្នុង 1ថ្ងៃ។
-
ហាមប្រើ
- ចំពោះអ្នកធ្លាប់ងាយមានប្រតិកម្មជាមួយឱសថនេះ។
-
ផលរំខាន
ការប្រើឱសថនេះបណ្តាលឱ្យ៖
- ឈឺក្បាល ហើម ហេវហត់ ងងុយដេក ចង្អោរ ឈឺពោះ ញ័រទ្រូង និងវិលមុខ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
-
ការប្រុងប្រយ័ត្នជាពិសេស
- ការប្រើឱសថរួមផ្សំជាមួយឱសថសម្រាប់ពង្រីកសរសៃឈាមផ្សេងទៀត ជាពិសេសអ្នកមានជំងឺសរសៃអាអករួមតូចធ្ងន់ធ្ងរ (Aortic stenosis)
- អ្នកមានជំងឺស្ទះសរសៃឈាមក្នុងបេះដូង (Congestive heart failure)
- ជាទូទៅគ្រប់ Calcium channel blockers ប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺខ្សោយបេះដូង
- ចំពោះអ្នកមានជំងឺខ្សោយថ្លើម ស្រ្តីមានផ្ទៃពោះ ស្ត្រីបំបៅកូន និងក្មេង មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp