Caffeine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈងងុយគេង

      - អាការៈអស់កម្លាំង

      - អាការៈឈឺក្បាលលក្ខណៈសរសៃឈាមរីកនិងសម្ពាធក្នុងខួរក្បាលកើនឡើង (អាការៈប្រកាំង អាការៈឈឺក្បាលដោយសារសម្ពាធឈាមកើនឡើងខ្ពស់ អាការៈឈឺក្បាលលក្ខណៈញៀនកាហ្វេអ៊ីន ។ល។)

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 0.1~0.3g (Caffeine hydrate) 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ញ័រដៃជើង ចង្វាក់បេះដូងខុសប្រក្រតី វិលមុខ ងងុយគេង អារម្មណ៍មិនស្ងប់ កូនក្រមុំភ្នែករីកធំ ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទXanthine (Aminophylline hydrate, Diprophylline, Theophylline ជាដើម), ឱសថដែលភ្ញោចប្រព័ន្ធប្រសាទកណ្ដាល - អាចធ្វើអោយសកម្មភាពភ្ញោចប្រព័ន្ធប្រសាទកណ្ដាលកើនឡើងខ្លាំង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយកើតមានអាការៈជីពចរដើរលឿន សម្ពាធឈាមកើនឡើង ។ល។

      ・ឱសថCimetidine - អាចធ្វើអោយសកម្មភាពភ្ញោចប្រព័ន្ធប្រសាទកណ្ដាលកើនឡើងខ្លាំង បង្កជាផលរំខានផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន គួរចៀសវាងប្រើប្រាស់ឱសថនេះក្នុងរយៈពេលវែង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយឱសថប្រភេទហ្ស៉ាន់ទីន (Xanthine)ផ្សេងទៀត ដូចជា ឱសថពង្រីកទងសួតAminophyllineឬTheophyllineជាដើម ព្រោះអាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចសំខាន់ទៅលើផ្នែកCerebral cortexនៃខួរក្បាល ដើម្បីបង្កើនមុខងារស្មារតី។ ម្យ៉ាងទៀត ឱសថនេះមានសកម្មភាពទៅសរសៃអាកទែរតូចៗនៅក្នុងខួរក្បាល ដោយកន្ត្រាក់សរសៃឈាមទាំងនេះអោយរួមតូច ធ្វើអោយចរន្តឈាមហូរចូលក្នុងខួរក្បាលថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp