Bromelain

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការរំលាយ កម្ចាត់ចោល និង សម្អាតជាលិកាដែលស្លាប់ហើយ ដើម្បីជម្រុញការជាសះស្បើយនៃរបួស ដែលកើតមានក្នុងករណីដូចខាងក្រោម៖

      - របួសរលាកដោយសារកម្ដៅ

      - ដំបៅដែលកើតឡើងដោយសារគេងសង្កត់លើរយៈពេលយូរ (Bedsore)

      - ដំបៅនៅស្រទាប់លើនៃស្បែកគ្រប់ប្រភេទ

      - របួសជាំ

      - របួសមុតឬដាច់រហែក

      - របួសដោយសារការកាត់

      - របួសមានខ្ទុះ ។ល។

    • កម្រិតប្រើប្រាស់

      ថ្នាំលាប (50000ខ្នាត/g):

      លាបឱសថនេះនៅលើស្បៃជាដើមក្នុងបរិមាណសមស្រប រួចគ្របលើរបួសឬដំបៅ ដោយចៀសវាងប៉ះពាល់ដល់បរិវេណជុំវិញ។ ផ្លាស់ប្ដូរ1ថ្ងៃ1ដង។ នៅពេលដែលសង្កេតឃើញមានការដុះជាលិកាថ្មីនៅមុខរបួសដែលសះហើយ ត្រូវឈប់ប្រើឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp