ZESTRIL Tablets
ក្រុមហ៊ុនផលិតឱសថ:
Astra Zeneca UK Limited,
United Kingdom
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
1. ZESTRIL Tablet 5mg:
Lisinopril 5mg
2. ZESTRIL Tablet 10mg:
Lisinopril 10mg
3. ZESTRIL Tablet 20mg:
Lisinopril 20mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ឱសថនេះប្រើសំរាប់ព្យាបាលជម្ងឺសម្ពាធឈាមឡើង ជម្ងឺខ្សោយបេះដូង (Heart failure) ជម្ងឺរលួយសាច់ដុំបេះដូង
- ឱសថនេះអាចបន្ថយការបញ្ចេញ Albumin តាមទឹកនោម រួមចំណែកក្នុងការជួយព្យាបាលជម្ងឺទឹកនោមផ្អែម (Renal complications of diabetes mellitus) ។
កំរិត និងរបៀបប្រើ៖
- ឱសថនេះត្រូវលេប ១ថ្ងៃ១ដង ក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ការជ្រាបចូលនៃឱសថមិនពាក់ព័ន្ធនឹងចំណីអាហារទេ (អាចលេបបាននៅពេលបាយ)។
- កំរិតប្រើអាចប្រែប្រួលទៅតាមលទ្ធផលព្យាបាល និងសភាពជម្ងឺរបស់បុគ្គល។
ក-ជម្ងឺសម្ពាធឈាមឡើង៖
ឱសថនេះអាចប្រើតែឯង ឬចំរុះជាមួយឱសថប្រឆាំងសម្ពាធឈាមឡើងផ្សេងទៀត
- ជាទូទៅគឺលេប ១ថ្ងៃ ១គ្រាប់ (កំរិត ១០ម.ក្រ) នៅពេលចាប់ផ្តើមដំបូង។
- ចំពោះអ្នកជម្ងឺខ្សោយតម្រងនោមខ្លាំង ឬមានជម្ងឺបេះដូងធ្ងន់ធ្ងរត្រូវចាប់ផ្តើមប្រើកំរិតខ្សោយ (២.៥ម.ក្រ-៥ម.ក្រ) ជាការប្រសើរ។
- កំរិតប្រើទ្រទ្រង់សំរាប់ការលេបយូរអង្វែងគឺ ២០ម.ក្រ ក្នុង ១ថ្ងៃ តែបើសម្ពាធឈាមនៅតែមិនធ្លាក់ទេក្នុងរយៈពេល ២-៤សប្តាហ៍អាចបង្កើនកំរិតប្រើតែមិនត្រូវប្រើលើសពី ៨០ម.ក្រ ក្នុង ១ថ្ងៃទេ។
ខ-ជម្ងឺខ្សោយបេះដូង (Heart Failure)៖
កំរិតប្រើចាប់ផ្តើមគឺ ២.៥ម.ក្រ ក្នុង ១ថ្ងៃ ហើយអាចបង្កើនកំរិតប្រើបន្តិចម្តងៗ តែមិនត្រូវប្រើលើសពី ១០ម.ក្រ ក្នុង ១ថ្ងៃទេ (ការព្យាបាល និងការប្រើប្រាស់ឱសថត្រូវស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យ)។
គ-រួមផ្សំក្នុងការទប់ស្កាត់ផលវិបាកបណ្តាលមកពីជម្ងឺទឹកនោមផ្អែម កំរិតប្រើគឺ ១០ម.ក្រ ក្នុង១ថ្ងៃ ហើយអាចកើនឡើងដល់ ២០ម.ក្រ ក្នុង ១ថ្ងៃ
- គួរជៀសវាងប្រើចំពោះកុមារ និងស្រ្តីបំបៅកូន។
-
ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- អ្នកមានប្រវត្តិជម្ងឺហើមសរសៃ (Angioedema)
- ស្រ្តីមានផ្ទៃពោះក្នុងត្រីមាសទី ២ ឬទី៣
-
ផលរំខាន
- ផលវិបាកសាមញ្ញ៖ វិលមុខ ឈឺក្បាល វិលមុខនៅពេលក្រោកឈរ ក្អក រាក ក្អួត ឈឺពោះ នោមតិច។
- ផលវិបាកវិសាមញ្ញ ឬកម្រនឹងកើតមាន៖ អត្រាជាតិស្ករចុះ ដេកមិនស្រួល ហូបមិនឆ្ងាញ់ ខួរក្បាលមិនល្អ បេះដូងលោតញាប់ លោតខ្លាំង រលាកច្រមុះ ស្ងួតមាត់ ជាំស្បែក រមាស់ ហើមមុខ ហើមម្រាមដៃម្រាមជើង កម្លាំងផ្លូវភេទចុះខ្សោយ អស់កម្លាំង។
-
ការប្រុងប្រយ័ត្នជាពិសេស
- ការប្រើឱសថនេះងាយនឹងធ្វើឱ្យមានសម្ពាធឈាមចុះ ពិសេសអ្នកប្រើឱសថបញ្ចុះទឹកនោម អ្នកតមប្រៃ (អំបិល) រាក ក្អួត អ្នកមានជម្ងឺបេះដូងខ្សោយ និងតម្រងនោមខ្សោយ ហេតុនេះកំរិតប្រើចាំបាច់ត្រូវត្រួតពិនិត្យឱ្យបានដិតដល់ជៀសវាងគ្រោះថ្នាក់។
- ចំពោះអ្នកជម្ងឺខ្លះសម្ពាធឈាមចុះគ្រាន់តែជាផលវិបាកបណ្តោះអាសន្នមិនចាំបាច់បន្ថយកំរិតប្រើទេ តែចំពោះអ្នកជម្ងឺខ្លះត្រូវបន្ថយកំរិតប្រើ ឬឈប់ប្រើតែម្តង (ចូរពិគ្រោះជាមួយគ្រូពេទ្យ)។
-
សកម្មភាពឱសថ
Azithromycin exerts it antibacterial action by binding to the 50S ribosomal subunit of susceptible organisms and thus interfering with microbial protein synthesis and inhibition of peptide translocation. Nucleic acid synthesis is not effected.
Microbiology:
Azithromycin has shown to be active against most isolates of the following micro-organisms, both in vitro ad in clinical infections.
Aerobic and facultative gram-positive organisms.
Streptococcus pneumoniae, penicillin-resistant, penicillin-intermediate, Streptococcus pyogenes, Staphylococcus aureus, Streptococcus agalactiae, Streptococci (Groups C,F,G) Viridans group streptococci, Corynebacterium diptheriae, Azithromycin demonstrates cross-resistance with erythromycin-resistant Gram-positive strains, including Streptococcus faecalis (enterococcus) and most strains of methicillin-resistant staphylococci.
Aerobic and facultative gram-negative organisms.
Haemophilus ducreyi, Haemophilus influenzae, Moraxella catarrhalis, Neisseria gonorrhoeae, Bordetella pertussis, Legionella pneumophila, Haemophilus parainfluenzae, Acinetobacter species, Yersinia species,
Shigella species, Pasteurella species, Vibrio cholerae and parahaemolyticus, Plesiomonas shigelloides.
Anaerobic micro-organisms
Peptostreptococcus species, Prevotella bivia, Bacteroides fragilis and Bacteroides species, Clostridium perfringens, Peptococcus species, Fusobacterium necrophorum and Propionibacterium acnes.
Others
Chlamydia pneumoniae, Chlamydia trachomatis, Mycoplasma pneumoniae, Ureaplasma urealyticum, Escherichia coli, Salmonella, Shigella spp., Mycobacterium avium, Toxoplasma gondii, Plasmodium falciparum.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp