TANAKAN Tablet
ក្រុមហ៊ុនផលិតឱសថ:
IPSEN PHARMA, France
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Ginkgo biloba L. 40mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល
ឱសថនេះប្រើក្នុងការព្យាបាល:
- វិបត្តិសរសៃប្រសាទតិចតួចដោយសារវ័យចំណាស់
- រោគសញ្ញារលាកសរសៃអាកទែរជើង (ជំងឺសរសៃអាកទែរជើងបណ្ដាលអោយឈឺចាប់ពេលដើរ)
- បញ្ហាចក្ខុ និងបញ្ហាផ្សេងទៀត (ត្រចៀក ឬវិលមុខ)ដែលមានប្រភពមកពីចរន្តឈាម
- ជំងឺ Raynaud។
កម្រិត និងរបៀបប្រើ
លេប 3 គ្រាប់ក្នុង1ថ្ងៃ ដោយចែកជាច្រើនដង។
ឱសថនេះគ្រូពេទ្យផ្ដល់អោយឬព្យាបាលខ្លួនអ្នកផ្ទាល់ក្នុងល័ក្ខខ័ណ្ឌច្បាស់លាស់។
- មិនប្រើក្នុងករណីផ្សេងទៀតបានទេ
- ហាមផ្ដល់ដំបូន្មានអោយអ្នកដទៃប្រើ។
Indication
This medical product is indicated in the symptomatic treatment of certain cognitive disorders in elderly patients (particularly memory disorders), with the exception of any type of confirmed dementia, of disorders due to medicinal products, depression or metabolic disorders.
Dosage
3 tablets/day, spread throughout the day.
Oral route.
The tablets should be taken with a half-glass of water, during meals. -
ហាមប្រើ
ហាមប្រើ
- ចំពោះអ្នកងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ។
បើមានការសង្ស័យចាំបាច់ត្រូវសួរដំបូន្មានគ្រូពេទ្យ ឬឱសថការី។
History of hypersensibility to any component of the tablet.
-
ផលរំខាន
ផលរំខាន
ដូចសារធាតុសកម្មទាំងអស់ ឱសថនេះអាចបណ្ដាលអោយមានផលរំខានតិចឬច្រើនចំពោះមនុស្សខ្លះ: ករណីមានដោយកំរ បញ្ហាបំពង់រំលាយអាហារ បញ្ហាស្បែក ឈឺក្បាល ចូរប្រាប់គ្រូពេទ្យ ឬឱសថការីរបស់អ្នកអំពីផលរំខានឱសថដែលពុំមានរៀបរាប់ក្នុងបរិយាយប័ណ្ណឱសថនេះ។
Rarely digestive disorders, skin disorders, headache.
-
ការប្រុងប្រយ័ត្នជាពិសេស
Since this medicinal product contains lactose, it should not be used in subjects presenting with galactosaemia, glucose or galactose malabsorption syndrome or with lactase deficiency (rare metabolic disorders).
-
សកម្មភាពឱសថ
Peripheral vasodilator (C: cardiovascular system)
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp