SELBEX Capsule

ក្រុមហ៊ុនផលិតឱសថ:

 

Eisai Co.,Ltd. Tokyo, Japan

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Teprenone 50mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖
    - សម្រាប់ធ្វើឱ្យប្រសើរឡើងវិញនូវភ្នាសរំអិលនៃក្រពះដូចជា៖ ការរិចរិល (erosion) ការសឹក​ការហូរឈាម ក្រហមហើយហើម រួមជាមួយជំងឺរលាកក្រពះស្រួចស្រាវ និងកាន់តែធ្ងន់ធ្ងររ៉ារ៉ៃ
    - ជំងឺដំបៅក្រពះ

    កម្រិត និងរបៀបប្រើ៖
    - មនុស្សពេញវ័យ៖ កម្រិតធម្មតា៖ ៣ កាប់ស៊ុលក្នុង​១ថ្ងៃចែកចេញជា ៣ដងក្រោយពេលស្រស់ស្រូបអាហារកម្រិតប្រើតម្រូវតាមអាយុអ្នកជំងឺ និងតាមសភាពរោគសញ្ញា

  • ហាមប្រើ

    - អ្នកជម្ងឺមានប្រវត្តិងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ

    - ចំពោះក្មេង និងកុមារ

  • ផលរំខាន

    - ប្រព័ន្ធប្រដាប់រំលាយអាហារ៖ ទល់លាមក ឈឺពោះ រាក ស្ងួតមាត់ ចង្អោរ និងចុកពោះ

    - វិបត្តិថ្លើម៖ តេស្តលើមុខងារថ្លើមមានការកើនឡើង

    - ប្រព័ន្ធសរសៃប្រសាទ៖ ឈឺក្បាល

    - ងាយទទួលប្រតិកម្ម៖ កន្ទួលពងខ្ទុះលើស្បែក រមាស់ស្បែកត្រូវបញ្ឈប់ការប្រើឱសថនេះត្រូវផ្តល់ព័ត៌មានជូនគ្រូពេទ្យ ករណីកើតមានផលរំខានលើទាក់ទងនឹងការប្រើឱសថនេះ

  • អន្តរប្រតិកម្ម

    គុណភាពព្យាបាល៖

    - សំរាប់ធ្វើឱ្យប្រសើរឡើងវិញនូវភ្នាសរំអិលនៃក្រពះដូចជា៖ ការរិចរឹល (erosion) ការសឹក ការហូរឈាម ក្រហមហើយហើម រួមជាមួយជម្ងឺរលាកក្រពះ ស្រួចស្រាវ និងកាន់តែធ្ងន់ធ្ងររ៉ាំរ៉ៃ។

    - ជម្ងឺដំបៅក្រពះ

    កំរិត និងរបៀបប្រើ៖ ត្រូវគោរពតាមវេជ្ជបញ្ជា

    - មនុស្សពេញវ័យ៖ កំរិតធម្មតា ៣កាប់ស៊ុល ក្នុង ១ថ្ងៃ ចែកចេញជា ៣ដង ក្រោយពេលស្រស់ស្រូបអាហារកំរិតប្រើតំរូវតាមអាយុអ្នកជម្ងឺ និងតាមសភាពរោគសញ្ញា

  • ការប្រុងប្រយ័ត្នជាពិសេស

    - ងាយទទួលប្រតិកម្ម៖ កន្ទួលពងខ្ទុះលើស្បែក រមាស់ស្បែកត្រូវបញ្ឈប់ការប្រើឱសថនេះត្រូវផ្តល់ព័ត៌មានជូនគ្រូពេទ្យ ករណីកើតមានផលរំខានលើទាក់ទងនឹងការប្រើឱសថនេះ

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp