SALIMENT SPORTS Lotion

ក្រុមហ៊ុនផលិតឱសថ:

 

Yuhan Corporation, Korea

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEDICO TRADING

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Methyl salicylate 200mg/1g, L-Menthol 60mg/1g

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល
    ថ្នាំនេះត្រូវបានប្រើសំរាប់បន្ធូរការឈឺចាប់ ឬ ប្រឆាំងនឹងជំងឺរលាកនៅក្នុងរោគសញ្ញាដូចតទៅ:
    - គ្រេច ស្នាមជាំ ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺដោយការបាក់ ឈឺចង្កេះ ឈឺនៅផ្ដុំស្លាបប្រចៀវ ឬ ស្មា ឈឺសរសៃប្រសាទ។
    - រមាស់ស្បែក សត្វល្អិតខាំ។
    - ស្នាមក្រហមលើស្បែក (Chilblanin)។
    កំរិតប្រើ និង របៀបប្រើ
    លាបថ្នាំនេះដោយប្រើបរិមាណគ្រប់គ្រាន់លើកន្លែងឈឺ មួយទៅបួនដងក្នុងមួយថ្ងៃ។
    - ឈ្លីថ្នមៗ ក្រោយពេលដែលថ្នាំនេះបានជ្រាបចូលទៅក្នុងស្បែកហើយស្ងួត។
    - សូមប្រុងប្រយ័ត្ន បើប្រើជាមួយនឹង ប្រដាប់ឈ្លី ដែលអាចធ្វើអោយខូចស្បែក។

     

    Indication:

    This preparation is used for pain relief or anti-inflammation in the following symptoms:

    - Sprains, contusion, myalgia,fracture pain, lumbago, omodynia, neuralgia, rheumatic pain.

    - Skin itching, insect bite.

    - Chilblain

    Dosage and Administration:

    Apply a proper quantity to the affected area 1-4 times daily.

    Gently massage after this drug is sufficiency absorbed into skin and dry.

    Be cautions with using the acupressure container. Hard handed massage with the acupressure container may easily damage skin and clothes.

  • ហាមប្រើ

    ការហាមឃាត់
    - ជៀសវាងការប្រើលើភ្នែក ជិតភ្នែក និង ភ្នាសសើម។
    - ជំងឺរលាកស្បែកបណ្ដាលមកពីត្រអក ឬ rhus vemiciflua កន្លែងមានរបួស ស្បែកដែលងាយប្រតិកម្ម។

     

    - Avoid use on eyes, near eyes and mucous membranes

    - Dermatitis caused by eczema or rhus bemiciflua, wounded area, sensitibe skin

  • ផលរំខាន

    ឥទ្ធិពលបន្ទាប់បន្សំ
    បើមានរោគសញ្ញាដូចជា៖ ក្រហមស្បែក ពងកន្ទួលលើស្បែក រមាស់ លេចឡើង ត្រូវឈប់ប្រើថ្នាំនេះ និង ពិគ្រោះជាមួយគ្រូពេទ្យ ឬ ឱសថការី។
     

    If symptoms such as rash, flare,itching appear with this preparation, discontinue the use and notify a doctor or pharmacist.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្ន
    ត្រូវប្រើថ្នាំនេះដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺដូចតទៅ៖
    - អ្នកជំងឺដែលធ្លាប់មានប្រតិកម្មអាល្លែហ្ស៊ីជាមួយថ្នាំនេះ ឬ គ្រឿងសំអាង។
    - អ្នកជំងឺដែលខ្លួនគាត់ ឬ គ្រួសារធ្លាប់មានប្រតិកម្មអាល្លែហ្ស៊ី។
    - អ្នកជំងឺដែលមានទទឹកខ្លួន
    - អ្នកជំងឺដែលកំពុងស្ថិតក្រោមការថែទាំរបស់គ្រូពេទ្យ
    - អ្នកជំងឺដែលមានទឹកនោមផ្អែម ឬ វិបត្តិឈាមរត់
    - អ្នកជំងឺវ័យក្មេងអាយុក្រោម12ឆ្នាំ។
    - បើពុំមានការធូរស្រាលទេ ក្រោយការប្រើអស់រយៈពេល 5-6ថ្ងៃ បញ្ឈប់ការប្រើ និងទាក់ទងនឹងគ្រូពេទ្យ ឬឱសថការី
    - សំរាប់តែលាបខាងក្រៅប៉ុណ្ណោះ
    - ជៀសវាងការដាក់ចូលក្នុងភ្នែក។ បើសិនជាបានដាក់ចូលក្នុងភ្នែក ត្រូវលាងភ្នែកជាមួយទឹក។ បើរោគសញ្ញាធ្ងន់ ត្រូវទាក់ទងជាមួយគ្រូពេទ្យជំនាញខាងភ្នែក។
    - សូមកុំគ្របលើកន្លែងលាបដោយបិទបង់ស្អិត។ សូមកុំដាក់អោយត្រូវកំដៅ និង ទឹកក្ដៅ។

     

    If there is no improvement of symtoms after using this preparation for 5-6 days, discontinue the use, and contact a doctor or pharmacist.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp