NIZORAL Cream
ក្រុមហ៊ុនផលិតឱសថ:
OLIC (Thailand) Limited, Thailand
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Ketoconazole 2%
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាឱសថស្ថិតក្នុងក្រុម Antifungal agents ប្រើសម្រាប់ព្យាបាលជំងឺឆ្លងលើស្បែក (មានដូចជាពងបែកលើស្បែក ស្រែងច្រើនប្រភេទ ភ្លឺ ត្រអកជាដើម) ដែលបង្កឡើងដោយពពួកមេរោគផ្សិត Trichophyton rubrum, Trichophyton mentagrophytes, Microsporum canis និង Epidermophyton fluccosum ។
- អាចប្រើផងដែរសម្រាប់ព្យាបាលជំងឺកមរមាស់លើស្បែកក្បាលដោយសារមេរោគ Malassezia furfur ។
កម្រិត និងរបៀបប្រើ៖
- សម្រាប់ព្យាបាលជំងឺផ្សិតលើស្បែក ជំងឺភ្លឺ (Pityriasis versicolor) ជំងឺស្រែងកង្កែប (Tinea cruis) ជំងឺស្រែងជ្វា (Tinea corporis) និងជំងឺស្រែងដែក (Tinea pedis/manus)៖ កម្រិតណែនាំឱ្យប្រើគឺត្រូវ លាប១ដង ក្នុង១ថ្ងៃ លាបលើកន្លែងមានជំងឺ។
- សម្រាប់ព្យាបាលជំងឺកមរមាស់លើស្បែកក្បាល (Seborrheic dermatitis)៖ កម្រិតណែនាំឱ្យប្រើគឺត្រូវលាប ១ដង ឬ២ដង ក្នុង១ថ្ងៃ លាបលើកន្លែងមានជំងឺអាស្រ័យទៅតាមសភាពធ្ងន់ធ្ងររបស់ជំងឺឆ្លង។
- រយៈពេលព្យាបាលធម្មតាសម្រាប់ជំងឺភ្លឺគឺពី ២ ទៅ ៣សប្តាហ៍។
- រយៈពេលព្យាបាលធម្មតាសម្រាប់ជំងឺផ្សិតលើស្បែកគឺពី ២ ទៅ ៣សប្តាហ៍។
- រយៈពេលព្យាបាលធម្មតាសម្រាប់ជំងឺផ្សិតកង្កែបគឺពី ២ ទៅ ៤សប្តាហ៍។
- រយៈពេលព្យាបាលធម្មតាសម្រាប់ជំងឺស្រែងជ្វាគឺពី ៣ ទៅ ៤សប្តាហ៍។
- រយៈពេលព្យាបាលធម្មតាសម្រាប់ជំងឺស្រែងដែកគឺពី ៤ ទៅ ៦សប្តាហ៍។
- រយៈពេលព្យាបាលដំបូងសម្រាប់ជំងឺកមរមាស់លើស្បែកក្បាល (Seborrheic dermatitis) គឺពី ២ ទៅ ៤សប្តាហ៍។
កំណត់ចំណាំ៖
- ព្យាបាលបន្តត្រូវប្រើឱសថនេះក្នុងរយៈពេលមួយគ្រប់គ្រាន់តាមការណែនាំគឺយ៉ាងហោចណាស់ត្រូវបន្តប្រើក្នុងរយៈពេល ២ ឬ៣ថ្ងៃទៀត ក្រោយពេលបាត់នូវរោគសញ្ញារបស់ជំងឺ។
- ការធ្វើរោគវិនិច្ឆ័យឡើងវិញគឺជាការចាំបាច់ ប្រសិនបើមិនទទួលបានលទ្ធផលណាមួយក្រោយពេលព្យាបាលបាន ៤សប្តាហ៍។
- ត្រូវមានវិធានការណ៍អនាម័យដើម្បីគ្រប់គ្រងប្រភពនៃមេរោគ ឬបង្ការការឆ្លងឡើងវិញ។NIZORAL 2% Cream is indicated for topical application in the treatment of dematophyte infections of the skin: tinea corporis,tinea cruris,tinea manus and tinea pedis due to Trichophyton rubrum, Trichophyton mentagrophytes, Microsporum canis and Epidemophyton floccosum, as well as in the treatment of cutaneous candidosis and tinea (pityriasis) versicolor.
NIZORAL 2% Cream us also indicated for the treatment of seborrheic dermatitis, a skin condition associated with the presence of Malassezia furfur.
Dosage
Cutaneous candidosis, tinea corporis, tinea cruris,tinea manus, tinea pedis and tinea (pityriasis) versicolor: it is recommended that NIZORAL 2% Cream to be applied once daily to cover the affected and immediate surrounding area.
Seborrheic dermatitis: NIZORAL 2% Cream should be applied to the affected area once or twice daily depending on the severity of infection.
The usual duration of treatment is tinea versicolor 2-3 weeks, yeast infections 2-3 weeks, tinea cruris 2-4 weeks, tinea corporis 3-4 weeks, tinea pedis 4-6 weeks.
The usual initial duration of treatment in seborrheic dermatitis is 2 to 4 weeks. Maintenance therapy is applied once or twice weekly in seborrheic dermatitis.
Treatment should be continued, until a few days after disappearance of all symptoms. The diagnosis should be reconsidered if no clinical improvement is noted after 4 weeks of treatment. General measures in regard to hygiene should be observed to control sources of infection or reinfection.
Special populations
Pediatrics
There are limited data on the use of ketoconazole 2% cream in pediatric patients.
Administration
Topical administration to the skin.
-
ហាមប្រើ
អ្នកងាយមានប្រតិកម្មជាមួយនឹង Ketoconazole ឬជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ។
NIZORAL 2% Cream is contraindicated in individuals with a known hypersensitivity to any of its ingredients.
-
ផលរំខាន
-
អន្តរប្រតិកម្ម
មិនមានការសិក្សាណាមួយបង្ហាញពីអន្តរកម្មរវាង Nizoral និងក្រុមឱសថដទៃទៀតទេ។
None known
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
Pregnancy
There are no adequate and well-controlled studies in pregnant women. Plasma concentrations of ketoconazole are not detectable after topical application of NIZORAL 2% Cream to the skin of non-pregnant humans. There are no known risks associated with the use of NIZORAL 2% Cream in pregnancy.
Breast-feeding
There are no adequate and well-controlled studies in lactating women. There are no known risks associated with the use of NIZORAL 2% Cream in lactation.
-
ការប្រុងប្រយ័ត្នជាពិសេស
មិនត្រូវប្រើឱសថនេះលាបលើភ្នែកទេ
ចំពោះកូនក្មេងអាចជួបផលរំខានមួយចំនួន (សូមមើលនៅចំណុចផលរំខាន)
NIZORAL 2% Cream is not for ophthalmic use.
If coadministered with a topical corticosteroid, to prevent a rebound effect after stopping a prolonged treatment with topical corticosteroids it is recommended to continue applying a mild topical corticosteroid in the morning and to apply NIZORAL 2% Cream in the evening, and to subsequently and gradually withdraw the topical corticosteroid therapy over a period of 2-3 weeks.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp