NIZER GEL

ក្រុមហ៊ុនផលិតឱសថ:

 

USV Private Limited, India

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

VIMPEX LTD.

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Nimesulide BP 10mg

    Methyl salicylate BP 100mg

    Menthol USP 50mg

    Capsaicin USP 0.25mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថប្រឆាំងនឹងជំងឺរលាក មិនមែនជាស្តេរ៉ូអ៊ីដ (NSAID)

    - ឱសថនេះប្រើសម្រាប់ព្យាបាលបំបាត់ការឈឺចាប់នឹងបំបាត់រលាកចំពោះ៖

    * ជំងឺរលាកសន្លាក់ឆ្អឹង

    * ជំងឺរលាកសន្លាក់

    * ការឈឹសាច់ដុំនៃគ្រោងឆ្អឹងស្រួចស្រាវបណ្តាលមកពីរបួសជាលិកាទន់

    * ការគ្រេច ឬថ្លោះសន្លាក់

    * របួសសរសៃពួរ

    * ជំងឺរលាកស្រោមសរសៃពួរ

    * ការឈឺចាប់សរសៃប្រសាទបណ្តាលមកពីជំងឺទឹកនោមផ្អែម

    * ការឈឺចាប់ត្រង់ចង្កេះផ្នែកខាងក្រោម

    កម្រិត និងរបៀបប្រើ៖

    - ឱសថនេះប្រើសម្រាប់លាបផ្នែកខាងក្រៅតែប៉ុណ្ណោះ

    - មិនត្រូវរុំ ឬបិតវត្ថុអ្វីនៅលើកន្លែងលាបទេ

    - ឱសថនេះត្រូវលាបថើៗនៅលើស្បែកកន្លែងដែលមានជំងឺ

    - មិនត្រូវត្រដុស ឬឈ្លីឱសថនេះនៅលើកន្លែងដែលលាបទេ

    - កម្រិតប្រើ ឬបរិមាណឱសថនេះសម្រាប់លាបម្តងៗ គឺប្រហែល 3ស.ម

    - លាបពី 3 ទៅ 4ដង​ក្នុង1ថ្ងៃ

    - គួរប្រើឱសថនេះឡើងវិញម្តងទៀត នៅពេល4សប្តាហ៍ក្រោយ។

  • ហាមប្រើ

    ហាមប្រើចំពោះ៖

    - អ្នកជំងឺដែលធ្លាប់មានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ

    - អ្នកជំងឺដែលមានប្រតិកម្មដោយប្រើ Aspirin និងពួកឱសថប្រឆាំងជំងឺរលាកផ្សេងទៀតហើយបណ្តាលឱ្យមានរោគសញ្ញា៖ ហឺត រលាកច្រមុះ ហើម និងចេញកន្ទាលត្រអាក។

  • ផលរំខាន

    ផលរំខានខ្លះៗ៖

    - ភាគច្រើននៃផលរំខានគឺមានកម្រិតស្រាល ឬមធ្យម

    - ក្នុងករណីធ្ងន់ធ្ងរដូចជា៖ រលាកស្បែកក្រហម ពងកន្ទួល របក ឬរលាត់ រមាស់ និងមានប្រតិកម្មនៅលើស្បែក កន្លែងលាបឱសថនេះ

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ

  • ការប្រុងប្រយ័ត្នជាពិសេស

    - ក្នុងពេលប្រើឱសថនេះបើមានកើតឡើងនូវការរលាកកន្លែងលាបឱសថនេះ ត្រូវបញ្ឈប់ការប្រើឱសថនេះភ្លាម ហើយអ្នកជំងឺអាចជ្រើសរើសឱសថផ្សេងទៀតប្រើជំនួសវិញ។

    - មិនត្រូវលាបឱសថនេះនៅក្បែរ ភ្នាសរំអិល ឬផ្ទៃរបកស្បែកដូចជា៖ រោគសើស្បែក ឬដំបៅ

    - ឱសថនេះមិនត្រូវប្រើលើស្បែករបួស ឬរលាត់ទេ

    - ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    - ចំពោះកុមារ ការប្រើប្រាស់ឱសថនេះលាបផ្ទាល់លើស្បែកមិនទាន់មានការសិក្សាបញ្ជាក់ច្បាស់លាស់នៅឡើយទេ

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp