MYCOSTER Solution
ក្រុមហ៊ុនផលិតឱសថ:
Pierre Fabre, France
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាប្រភេទឱសថប្រឆាំងពួកផ្សិត (Antifongique)
- ឱសថនេះប្រើសំរាប់ព្យាបាលជំងឺផ្សិតដែលកើតលើស្បែក ឬលើក្រចកដៃ ឬក្រចកជើងដែលបង្កដោយពួកមេរោគផ្សិត និងពួកបាក់តេរី
កំរិត និងរបៀបប្រើ៖
- ជំងឺផ្សិតលើស្បែក៖ លាប ២ដង ក្នុង ១ថ្ងៃ រយៈពេលប្រើ ២១ថ្ងៃ។
- ជំងឺផ្សិតលើក្រចកដៃ ឬក្រចកជើង៖ ត្រូវលាបឱសថនេះជាច្រើនខែ (តាមវេជ្ជបញ្ជា)
-
ហាមប្រើ
- ចំពោះអ្នកជំងឺអាល្លែកហ្ស៊ីជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- ជៀសវាងប្រើលើភ្នែក និងផឹកឱសថនេះ
* សំគាល់៖ ក្នុងករណីសង្ស័យត្រូវពិគ្រោះជាមួយពេទ្យ ឬឱសថការី។
-
ផលរំខាន
- នៅពេលប្រើដំបូងសភាពក្រហាយ ស្បែកក្រហម រមាស់
- បើមានកើតឡើងនូវប្រតិកម្មស្បែកកន្លែងលាបមិនបាត់ ត្រូវបញ្ឈប់ការប្រើឱសថនេះ និងទៅពិគ្រោះជាមួយគ្រូពេទ្យ
-
អន្តរប្រតិកម្ម
- នៅពេលប្រើឱសថនេះដើម្បីជៀសវាងប្រតិកម្មកើតឡើងមុនពេលប្រើឱសថផ្សេងទៀតត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
-
ការប្រុងប្រយ័ត្នជាពិសេស
- មិនត្រូវលាបឱសថនេះ នៅក្បែរភ្នែកទេ
- មិនត្រូវប្រើសាប៊ូដែលមាន pH អាស៊ីតទេព្រោះអាចបណ្តាលឱ្យលូតលាស់ពួកមេរោគ Candidas
- ចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
* សំគាល់៖ ក្នុងករណីសង្ស័យ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp