MYCOSTER Cream
ក្រុមហ៊ុនផលិតឱសថ:
Pierre Fabre, France
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាប្រភេទឱសថប្រឆាំងពួកផ្សិត (Antifongique)
- ឱសថនេះប្រើសំរាប់ព្យាបាលជំងឺ៖
* ផ្សិតលើស្បែក និងក្រចកដៃ ឬក្រចកជើង
* ស្បែកមុខឡើងក្រាស់កំរិតស្រាល ឬមធ្យម។
កំរិត និងរបៀបប្រើ៖
- ជំងឺផ្សិតលើស្បែក៖ លាប ២ដង ក្នុង ១ថ្ងៃ (នៅលើកន្លែងដែលស្បែកមានជំងឺ) ប្រើរយៈពេល ២១ថ្ងៃ
- ជំងឺផ្សិតលើក្រចកដៃ ឬក្រចកជើង៖ លាប ២ដងក្នុង១ថ្ងៃ ត្រូវប្រើឱសថនេះជាច្រើនខែ
- ស្បែកមុខឡើងក្រាស់កំរិតស្រាល ឬមធ្យម៖
* ការព្យាបាលដោយប្រើឱសថកំរិតខ្ពស់៖ លាប ២ដង ក្នុង ១ថ្ងៃ រយៈពេលប្រើពី ២ ទៅ ៤ សប្តាហ៍
* ការព្យាបាលកំរិតធម្មតា៖ លាប ១ដង ក្នុង ១ថ្ងៃ រយៈពេលប្រើ ២៨ថ្ងៃ
*សំគាល់៖
- មុនប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- ត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
-
ហាមប្រើ
- ចំពោះអ្នកជំងឺអាល្លែកហ្ស៊ីជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- ហាមលាបឱសថនេះនៅក្បែរភ្នែក
- ហាមលេបឱសថនេះ
* សំគាល់៖ ក្នុងករណីសង្ស័យត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
-
ផលរំខាន
នៅពេលប្រើឱសថនេះ បណ្តាលឱ្យមានផលរំខានមួយចំនួនដូចជា៖
- នៅពេលប្រើដំបូង៖ សភាពក្តៅ ឬក្រហាយស្បែកឡើងក្រហាយ និងរមាស់
* សំគាល់៖ ក្នុងករណីនេះ មិនត្រូវបញ្ឈប់ការប្រើឱសថនេះទេ ព្រោះវាអាចបាត់ទៅវិញ។
- ប្រតិកម្មនៅកន្លែងលាប មិនបាត់ទៅវិញត្រូវបញ្ឈប់ការប្រើឱសថនេះ និងត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- ករណីមានកើតឡើងនូវផលរំខានណាមួយក្រៅពីនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី
-
អន្តរប្រតិកម្ម
- ដើម្បីជៀសវាងប្រតិកម្មកើតឡើង មុនប្រើឱសថផ្សេងទៀតត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី
-
ការប្រុងប្រយ័ត្នជាពិសេស
- ចំពោះស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនមុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- ហាមប្រើសាប៊ូដែលមាន pH អាស៊ីត ព្រោះវាអាចឱ្យពួក Candida លូតលាស់
* សំគាល់៖ ក្នុងករណីសង្ស័យត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp