MEDi-ANTALLERGIC Tablet

ក្រុមហ៊ុនផលិតឱសថ:

 

Hutecs Korea Pharm. Co., Ltd., Korea

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEDICO TRADING

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • សកម្មភាពឱសថ
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល
    រលាកច្រមុះដោយ allergie ប្រចាំរដូវឬប្រចាំឆ្នាំ ជម្ងឺក្រហមភ្នែកដោយallergie (conjonctivite allergique) កន្ទាលត្រអាករ៉ាំរ៉ៃ រមាស់ស្បែក ត្រអក។
    កំរិតប្រើនិងរបៀបប្រើ
    - ក្មេងអាយុលើសពី6ឆ្នាំនិងមនុស្សពេញវ័យ: លេប1គ្រាប់ (10mg) ក្នុង1ថ្ងៃ នៅពេលល្ងាច។
    - អ្នកជម្ងឺដែលអាល្លែហ្ស៊ីជាមួយ cetirizine. 2HCl: លេប 5mg ពេលព្រឹកម្ដង និងពេលល្ងាចម្ដង។ (កន្លះគ្រាប់ពេលព្រឹកម្ដង និងកន្លះគ្រាប់ពេលល្ងាចម្ដង)។

     

    Seasonal and perennial allergic rhinitis, allergic conjunctivitis, chronic idiopathic urticaria pruritus cutaneous, eczema.

    Dosage

    Children over 6 years and adults: take 10mg tab. once daily in the evening.

    Patients hypersensitive to cetirizine 2HCl: take 5mg each in the morning and in the evening.

  • ហាមប្រើ

    ហាមប្រើ Medi-Antallergic ចំពោះអ្នកជម្ងឺដែលធ្លាប់អាល្លែហ្ស៊ីជាមួយសមាសធាតុផ្សំណាមួយរបស់ឱសថនេះ។
    ស្ត្រីកំពុងបំបៅកូនមិនត្រូវប្រើMedi-Antallergicទេ ពីព្រោះ cetirizine ត្រូវបានបញ្ចេញទៅក្នុងទឹកដោះ។

     

    Medi-Antallergic tablet is contra-indicated in patients with a history of hypersensitivity to any of the constituents of cetirizine. Medi-Antallergic is contra-indicated in lactating women since it is excreted in breast milk.

  • ផលរំខាន

    ឥទ្ធិពលបន្ទាប់បន្សំមានម្ដងម្កាល ហើយមានលក្ខណៈស្រាល មិនស្ថិតស្ថេរ ដូចជា ឈឺក្បាល វិលមុខ ងោកងុយ តប់ប្រមល់ ស្ងួតមាត់ និង ឆ្អល់ពោះ។

     

    There have been occasional reports of mild and transient side effects such as headache, dizziness, drowsiness, agitation, dry mouth and gastro-intestinal discomfort.

  • អន្តរប្រតិកម្ម

    no listed

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ស្ត្រីមានគភ៌៖ គួរចៀសវាងប្រើ Medi-Antallergic ក្នុងពេលមានគភ៌។

     

    No adverse effect have been reported from animal studies. There has been little or no use of Medi-Antallerggic in pregnancy. As with other drugs the use of Medi-Antallergic in pregnancy should be avoided.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្ន
    -ក្នុងការសិក្សាគ្លីនិកចំពោះអ្នកស្ម័គ្រចិត្តប្រើcetirizine រហូតដល់25mgក្នុងមួយថ្ងៃ គេមិនបានឃើញមានការប្រែប្រួលលើស្មារតីវៃរហ័សឬស្មារតីប្រុងប្រយ័ត្នទេ។ ប៉ុន្តែ គេណែនាំមិនអោយប្រើលើសកំរិតបញ្ជាទេ បើត្រូវបើកបររថយន្តឬបញ្ជាគ្រឿងម៉ាស៊ីន។
    - ចំពោះអ្នកមានវិបត្តិតំរងនោមត្រូវបន្ថយកំរិតនិងរយៈពេលប្រើ។
    - កូនក្មេង៖ សព្វថ្ងៃនេះ គេពុំមានព័ត៌មានផ្នែកគ្លីនិក គ្រប់គ្រាន់ដើម្បីអនុញ្ញាតអោយក្មេងអាយុតិចជាង6ឆ្នាំប្រើ cetirizineទេ។

     

    Clinical studies of cetirizine at a dose up to 25mg daily in healthy volunteers have not revealed any effect on alertness or reaction time; however, patients are advised not to exceed the recommended dose if driving or operating machinery. Dose amount and frequency will require modification in patients with impairment of renal function.

  • សកម្មភាពឱសថ

    Medi-Antallergic គឺជាឱសថ antihistaminique ខ្លាំងមួយដែលមានឥទ្ធិពល ធ្វើអោយងោកងុយតិចតួចនៅកំរិតសកម្ម និងមានលក្ខណៈប្រឆាំងនឹងallergieថែមទៀត។ Medi-Antallergic ជាឱសថជម្រើសលើ recepteurs H1 និងដែលមានឥទ្ធិពលបន្តិចបន្តួចលើ recepteurs ដទៃ ដូច្នេះ វាគ្មានអនុភាព anticholinergique និង antiserotoninergique ទេ។ Medi-Antallergic ទប់ស្កាត់ដំណាក់កាលដំបូងនៃការបញ្ចេញ histamine នៃប្រតិកម្មអាល្លែហ្ស៊ីហើយក៏បន្ថយការរាលដាលនៃកោសិកា រលាកនិងការបញ្ចេញmediateur ដែលទាក់ទងជាមួយប្រតិកម្ម allergieបន្ត។

     

    Medi-Antallergic is a potent antihistamine with a low potential for drowsiness at pharmacologically active doses and with additional anti-allergic properties. It is a selective H1 antagonist with negligible effects on other receptors and is therefore virtually free from anti-cholinergic and anti-serotonin effects.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp