LORATYN-10 Tablet

ក្រុមហ៊ុនផលិតឱសថ:

 

HOVID Bhd, Malaysia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Loratidine 10mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថ Antihistaminic H1 ដែលមានប្រសិទ្ធភាពទប់ស្កាត់សកម្មភាពរបស់ H1 Receptor

    - ឱសថនេះប្រើសម្រាប់កាត់បន្ថយរោគសញ្ញានៃជំងឺកន្ទាលត្រអាក រ៉ាំរៃ និងជំងឺអាល្លែកហ្ស៊ីស្បែក។

    កម្រិត និងរបៀបប្រើ៖

    - មនុស្សជំទង់ និងមនុស្សពេញវ័យ៖ កម្រិតប្រើធម្មតាប្រើ 10ម.ក្រ 1ដង ក្នុង1ថ្ងៃ។

    - មនុស្សចាស់ៈ កម្រិតប្រើធម្មតា 10ម.ក្រ 1ដងក្នុង1ថ្ងៃ

    * សំគាល់៖ មនុស្សចាស់ងាយមានប្រតិកម្មជាមួយប្រសិទ្ធភាពនៃឱសថនេះជាងមនុស្សពេញវ័យ

    * ចំពោះអ្នកជំងឺខ្សោយថ្លើមធ្ងន់ធ្ងរ៖

    - កម្រិតប្រើដំបូង៖ ប្រើ 5ម.ក្រ 1ដង ​ក្នុង1 ថ្ងៃ

    - ឬប្រើដំបូង 5ម.ក្រ 1ដង​ក្នុង 1ថ្ងៃ និងថ្ងៃបន្ទាប់ 10ម.ក្រ 1ដងក្នុង 1ថ្ងៃ (ឆ្លាស់គ្នា 1ថ្ងៃ 5ម.ក្រ និង1ថ្ងៃទៀត 10ម.ក្រ)

  • ហាមប្រើ

    - ចំពោះអ្នកមានជំងឺស្ទះក ឬមាត់ច្រកប្លោកនោម

    - ចំពោះអ្នកមានជំងឺ Prostate រីកធំជាងធម្មតា

    - ចំពោះអ្នកមានជំងឺ សម្ពាធក្នុងភ្នែក កើនឡើងហួសកម្រិតធម្មតា ឬជំងឺទឹកដក់ក្នុងភ្នែក

    - ចំពោះអ្នកជំងឺងាយមានប្រតិកម្មជាមួយឱសថនេះ។

  • ផលរំខាន

    - អស់កម្លាំង ចង្អោរ ឈឺក្បាល (កើតឡើងដោយកម្រ)

    - ជ្រុះសក់ ឬមានប្រតិកម្ម Anaphylactic និងធ្វើឱ្យមុខងារថ្លើមប្រែប្រួល (កើតឡើងដោយកម្រ)

  • អន្តរប្រតិកម្ម

    - ឱសថនេះពេលប្រើរួមជាមួយឱសថទប់ស្កាត់ ឬមេតាបូលីសរបស់ថ្លើម P450, 3A4 និង 2 D6 អាចធ្វើឱ្យកើនកម្រិតឱសថទាំងនេះនៅក្នុងប្លាស្មា និងកើនឡើងនូវផលរំខាននៃឱសថទាំងនេះ

    - ឱសថនេះកើនឡើងនៅប្លាស្មានៅពេលប្រើរួមជាមួយឱសថ៖ Ketoconazole, erythromycin និង Cimetidine

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះ គួរពិគ្រោះជាមួយគ្រូពេទ្យ

  • ការប្រុងប្រយ័ត្នជាពិសេស

    - នៅពេលប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្ន និងពិនិត្យតាមដានឱ្យបានត្រឹមត្រូវ ចំពោះអ្នកមានជំងឺខ្សោយថ្លើមធ្ងន់ធ្ងរ

    - ចំពោះអ្នកជំងឺដេលធ្លាប់មានប្រតិកម្មជាមួយពួកឱសថ Antihistaminic ណាមួយ

    - ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅកូន មុនប្រើឱសថនេះ គួរពិគ្រោះជាមួយគ្រូពេទ្យ

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp