LOCATOP Cream

ក្រុមហ៊ុនផលិតឱសថ:

 

PIERRE FABRE MEDICAMENT PRODUCTION, France

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Desonide 0.1%

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថ Glucocorticoide

    - ឱសថនេះប្រើ សម្រាប់ព្យាបាលជម្ងឺលើស្បែកដូចជា៖ ត្រអកដោយសារការប៉ះកកិត រលាកស្បែក ជម្ងឺស្បែកឡើងរឹងហើយរបក (Psoriasis)។

    កំរិត និងរបៀបប្រើ៖

    - លាបឱសថលើកន្លែងដែលមានជម្ងឺ

    - ម៉ាស្សាតិចៗដោយពាក់ស្រោមដៃកៅស៊ូរហូតឱសថជ្រាបចូលបានល្អ

    - លាប ២ដង ក្នុង ១ថ្ងៃ ឬតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ

    * សំគាល់៖ ករណីម៉ាស្សាដោយដៃទទេមិនប្រើស្រោមដៃ ក្រោយពេលម៉ាស្សារួចត្រូវលាងដៃឱ្យស្អាត។

  • ហាមប្រើ

    - ចំពោះអ្នកជម្ងឺអាលែ្លកហ្ស៊ីជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ

    - លាបលើដំបៅ មុន មុនក្រហម

    - ជម្ងឺឆ្លងដែលកើតនៅលើស្បែកដែលបណ្តាលមកពីពួក៖

    * វីរុស (ពងបែក រើម អុតស្វាយ)

    * បាក់តេរី (ពងបែកលើស្បែកដែលមានខ្ទុះ)

    * ផ្សិត

    * ប៉ារ៉ាស៊ីត

    សំគាល់៖ ក្នុងករណីសង្ស័យ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។

  • ផលរំខាន

    - នៅពេលប្រើឱសថនេះយូរបណ្តាលឱ្យស្បែកស្តើង ខូចស្បែក រីកសរសៃឈាមតូចៗស្បែកឡើងសង្វារ (Vergetures) ឡើងមុន

    - ស្បែកឡើងក្រហម និងរលាកជុំវិញមាត់។

    សំគាល់៖ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ នៅពេលមានកើតឡើងនូវរោគសញ្ញាណាមួយក្រៅពីនេះ

  • អន្តរប្រតិកម្ម

    នៅពេលប្រើឱសថនេះ មុនប្រើឱសថផ្សេងទៀត ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីជៀសវាងអន្តរកម្មឱសថកើតឡើង

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនមុនប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ

  • ការប្រុងប្រយ័ត្នជាពិសេស

    - ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅកូនមុនប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    - ក្រោយពេលប្រើឱសថនេះ បើសភាពជម្ងឺមិនបានធូរស្បើយទេ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    - ហាមលាបលើមុខ លើកលែងតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ

    - ត្រូវគោរពតាមការណែនាំដូចខាងក្រោម៖

    * ជៀសវាងលាបលើជម្ងឺដែលមានផ្ទៃធំ ព្រោះអាចបណ្តាលឱ្យឱសថនេះជ្រាបចូលក្នុងឈាម

    * រាល់រោគសញ្ញា រលាក ឬបង្កជម្ងឺកើតឡើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    * ករណីមានប្រតិកម្មខ្លាំងដែលមិនអាចទ្រាំបានត្រូវបញ្ឈប់ការប្រើឱសថនេះ

    សំគាល់៖ ករណីសង្ស័យចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp