LINCO-MS 500 Capsule
ក្រុមហ៊ុនផលិតឱសថ:
Medical Supply Pharmaceutical Enterprise, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មLincomycin hydrochloride 500mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់គុណភាពព្យាបាល៖ សម្រាប់ព្យាបាលជំងឺ ត្រចៀក-ច្រមុះ-បំពង់ក-ទងសួត-សួត មាត់ ស្បែក ប្រដាប់បន្តពូជ ឆ្អឹង និងសន្លាក់-ពោះក្រោយការវះកាត់ រោគឈាម។ កម្រិត និងរបៀបប្រើ៖ ត្រូវគោរពទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ - មនុស្សពេញវ័យ៖ លេប 1.5 ទៅ 2ក្រាម ក្នុង 1ថ្ងៃស្មើនឹង 3-4គ្រាប់ - កូនក្មេង៖ លេប 30-60ម.ក្រ ក្នុង 1គ.ក្រទំងន់ខ្លួន ក្នុង1ថ្ងៃ។ ដើម្បីឱ្យការជ្រាបចូលបានល្អ ត្រូវលេបមុន ឬក្រោយពេលបាយពី 1-2ម៉ោង។ 
- 
                ហាមប្រើចំពោះអ្នកដែលធ្លាប់មានប្រតិកម្មអាលែ្លកហ្ស៊ីកជាមួយ Lincomycine ឬ Clindamycine ។ 
- 
                ការប្រុងប្រយ័ត្នជាពិសេស- អាចបណ្តាលឱ្យមានការរាកខ្លាំង និងថិតថេរដែលអាចកើតមានឡើងក្នុងពេល និងក្រោយការព្យាបាលដោយ Lincomycine ។ ត្រូវបញ្ឈប់ការព្យាបាល ហើយបើធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ - ចៀសវាងប្រើចំពោះអ្នកមានជំងឺរលាកពោះវៀនធំ។ - ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលធ្លាប់មានជំងឺហឺត ឬប្រតិកម្មអាលែ្លកហ្ស៊ីក - ក្នុងករណីខ្សោយតម្រងនោម ឬថ្លើមកម្រិតប្រើត្រូវតម្រូវទៅតាមអត្រាជាតិថ្នាំនៅក្នុងឈាមដែលបានត្រួតពិនិត្យដោយទៀងទាត់។ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
