HOLISTICARE SUPREME ESTER C Effervescent tablet
ក្រុមហ៊ុនផលិតឱសថ:
PT. Pyridam Farma Tbk., Indonesia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
CAM
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Calcium ascorbate 500mg, Calcium 11.5mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាឱសថប្រភេទគា្រប់ដាក់ក្នុងទឹករលាយរសជាតិផ្លែម៉ាខុប ប្រើសំរាប់បំពេញតម្រូវការបន្ថែមនូវវីតាមីនស៊ី និងជាតិកាល់ស្យូមសំរាប់ទ្រទ្រង់សុខភាពរាងកាយ។
- ឱសថនេះមិនមានជាតិស្ករទេ ហើយវាជាជំរើសដ៏សមរម្យសំរាប់ការប្រើចំពោះអ្នកជំងឺទឹកនោមផ្អែម។
កំរិត និងរបៀបប្រើ៖
- កំរិតណែនាំឱ្យប្រើគឺ ផឹក 1គ្រាប់ (រំលាយជាមូយទឹក1កែវ) 1ដង ក្នុង 1ថ្ងៃ។
-
ហាមប្រើ
- ចំពោះអ្នកងាយមានប្រតិកម្មជាមួយនឹងសារធាតុផ្សំណាមួយនៃឱសថនេះ
-
ផលរំខាន
- មិនមានផលរំខានណាមួយត្រូវបានបញ្ជាក់ដោយសារការប្រើឱសថនេះទេ
-
អន្តរប្រតិកម្ម
- មិនមានការសិក្សាបញ្ជាក់អំពីអន្តរកម្មរវាងឱសថនេះជាមួយឱសថដទៃទៀតនោះទេ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ចំពោះស្រ្តីមានផ្ទៃពោះ (មិនត្រូវប្រើវីតាមីនស៊ីលើសពី 2000ម.ក្រ ក្នុង1ថ្ងៃទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ)
-
ការប្រុងប្រយ័ត្នជាពិសេស
- ចំពោះអ្នកជំងឺដែលមានកំរិត phenylalanine ខ្ពស់ក្នុងទឹកនោម
- មិនត្រូវប្រើឱសថនេះហួសកំរិតណែនាំឱ្យប្រើទេ។ ការប្រើវីតាមីនស៊ី លើសពី 2000ម.ក្រ ក្នុង1ថ្ងៃ អាចធ្វើឱ្យរាក និងមានហានិភ័យខ្ពស់កើតជំងឺគ្រួសក្នុងតំរងនោម។
- ចំពោះស្រ្តីមានផ្ទៃពោះ (មិនត្រូវប្រើវីតាមីនស៊ីលើសពី 2000ម.ក្រ ក្នុង1ថ្ងៃទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ)
- ចំពោះស្ត្រីបំបៅដោះកូន
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp