GLYCOMET-500 SR Tablet
ក្រុមហ៊ុនផលិតឱសថ:
USV Private Limited, India
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Metformin hydrochloride 500mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាប្រភេទឱសថស្ថិតក្នុងក្រុម Biguanide hypoglycemic ប្រើសម្រាប់ព្យាបាលជំងឺជាតិស្ករក្នុងឈាមឡើងដូចជា ជំងឺទឹកនោមផ្អែមប្រភេទ 2 ដែលមិនពាក់ព័ន្ធនឹងអាំងស៊ុយលីន (insulin)
- ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ 2 ដោយប្រើឱសថតែ 1មុខ
* ឱសថនេះប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ 2 ដោយតមអាហារ រួមជាមួយការហាត់កីឡា
- ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ2 ដោយប្រើរួមផ្សំជាមួយឱសថសម្រាប់បញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត
* ឱសថនេះអាចប្រើរួមផ្សំជាមួយពួក Sulphonylurea ក្នុងករណីដែល៖
+ ការព្យាបាលដោយឱសថ Metformin ជាមួយការតមអាហារពុំមានប្រសិទ្ធភាព
+ ឬ ការព្យាបាលដោយ Sulphonylurea តែ1មុខ ពុំទទួលបានលទ្ធផលល្អប្រសើរ។
កម្រិត និងរបៀបប្រើ៖
- កម្រិតប្រែប្រួលទៅតាមសភាពរបស់អ្នកជំងឺម្នាក់
- ឱសថនេះត្រូវចាប់ផ្តើមព្យាបាលពីកម្រិតទាប បែងចែកពេលលេបឱ្យបានត្រឹមត្រូវ និងត្រូវប្រើពេលស្រស់ស្រូបអាហារ
- កម្រិតប្រើដំបូង 500ម.ក្រ ពេលព្រឹក និង 500ម.ក្រ ពេលល្ងាច
- កម្រិតប្រើអាចបង្កើនដល់ 2ក្រាម ទៅ 2,5ក្រាម ក្នុង1ថ្ងៃដោយលេបព្រឹកម្តង ល្ងាចម្តងក្នុងករណីដែលលទ្ធផលនៃការវិភាគឈាមមិនបានល្អ
- ក្នុងករណីប្រើ Metformin តែមួយមុខពុំបានលទ្ធផលល្អត្រូវប្រើជាមួយ Sulphonylurea
- ប្រសិនបើប្រើ Metformin រួមជាមួយ Sulphonylurea នៅតែពុំបានលទ្ធផលត្រូវប្រើអាំងស៊ុយលីន។
-
ហាមប្រើ
- ចំពោះអ្នកមានជំងឺតម្រងនោម ឬតម្រងនោមមិនធម្មតាដែលអាចបណ្តាលឱ្យមានវិបត្តិចរន្តឈាម និងបេះដូងខ្សោយ (ស្ហុក) ជំងឺក្រិនសាច់បេះដូងស្រួចស្រាវ និងជំងឺពុលឈាមបង្កដោយមេរោគ
- អ្នកមានជំងឺស្ទះសរសៃឈាមធ្ងន់ធ្ងរ
- អ្នកធ្លាប់ងាយមានប្រតិកម្មជាមួយឱសថនេះ
- ជំងឺវិបត្តិមេតាបូលីកអាស៊ីដូហ្សីស (Metabolic acidosis) រួមទាំងកំណើនជាតិសេតូនក្នុងជាលិការបស់ខ្នាតជំងឺទឹកនោមផ្អែមដោយសន្លប់ ឬគ្មានសន្លប់
- ចំពោះអ្នកជំងឺមានកំណើនជាតិសេតូនក្នុងជាលិការបស់ខ្នាតជំងឺទឹកនោមផ្អែមត្រូវព្យាបាលជាមួយអាំងស៊ុយលីន។
-
ផលរំខាន
ផលរំខានខ្លះៗ៖ អាស៊ីតឡាក់ទីកក្នុងឈាមឡើង វិបត្តិក្រពះ ពោះវៀនតូច (រាក ចង្អោរ ក្អួត ហើមពោះ ឆ្អល់ពោះ និងមិនឃ្លានអាហារ) វិបត្តិឈាម (ជំងឺស្លេកស្លាំង)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនប្រើឱសថនេះ
-
ការប្រុងប្រយ័ត្នជាពិសេស
+ ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនប្រើឱសថនេះ៖
- អ្នកមានអាស៊ីតឡាក់ទីកច្រើនក្នុងឈាម (Lactic acidosis)
- ត្រូវត្រួតពិនិត្យមុខងារតម្រងនោម (Monitoring Renal Function)
- ត្រូវបញ្ឈប់ការប្រើឱសថនេះបណ្តោះអាសន្នពេលវះកាត់
- អ្នកមានជំងឺខ្សោយមុខងារថ្លើម
- ចំពោះអ្នកមានកម្រិតជាតិស្ករក្នុងឈាមចុះ ត្រូវប្រយ័ត្នការប្រើរួមផ្សំជាមួយពួក Glucose-lowering ផ្សេងទៀតដូចជា Sulphonylurea ឬជាមួយគ្រឿងស្រវឹង
+ ការប្រើឱសថនេះរួមជាមួយឱសថដែលធ្វើឱ្យកំហាប់ជាតិស្ករក្នុងឈាមចុះអាចឱ្យមានវិបត្តិនៃកម្រិតជាតិស្ករក្នុងឈាមចុះខ្លាំង
+ ការប្រើរួមផ្សំជាមួយឱសថសម្រាប់បញ្ចុះទឹកនោម (Furosemide) ធ្វើឱ្យកំហាប់របស់ Metformin ក្នុងប្លាស្មាកើនឡើង
+ ការប្រើរួមជាមួយគ្រឿងស្រវឹងអាចបណ្តាលឱ្យអាស៊ីតឡាក់ទីកកើនឡើង និងមានជំងឺខ្លះជាតិស្ករក្នុងឈាម
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp