GANIDIN Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Sulfaguanidine 500mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
កំណត់លើរោគ៖
- រាកបណ្តាលដោយមេក្រុប
- ដំបៅពោះវៀន
កម្រិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ៖ 8 ទៅ 12 គ្រាប់ ក្នុង 1ថ្ងៃ
- កុមារក្នុងអាយុ 30ខែ៖ កម្រិតទាំងនេះ ត្រូវចែកចេញជា 2ពេល ហើយត្រូវលេបជាមួយទឹកច្រើន។
រយៈពេលព្យាបាល មិនត្រូវឱ្យលើសពី 10ថ្ងៃឡើយ។
-
ហាមប្រើ
- អ្នកធ្លាប់មានជំងឺតម្រងនោមខ្សោយ ត្រូវគោរពតាមវេជ្ជបញ្ជាឱ្យបានម៉ឺងម៉ាត់់។
- ព្យាបាលក្នុងរយៈពេលខ្លី
- មិនត្រូវប្រើឱសថនេះលាយជាមួយពពួកអាភៀន ឬ Bismuth (អាចបណ្តាលឱ្យ ទល់លាមក)
- ក្នុងពេលមានផ្ទៃពោះ ឬបំបៅកូន ត្រូវជម្រាបគ្រូពេទ្យឱ្យបានដឹងមុន។ (ហួសកម្រិតនាំឱ្យទល់លាមក)
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ក្នុងពេលមានផ្ទៃពោះ ឬបំបៅកូន ត្រូវជម្រាបគ្រូពេទ្យឱ្យបានដឹងមុន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp