EMIXEF Capsule

ក្រុមហ៊ុនផលិតឱសថ:

 

Incepta Pharmaceuticals Ltd

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

World Health Pharmaceuticals Co. Ltd

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Cefixime 200mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល

    Emixef ជាអង់ទីប៊ីយ៉ូទិកនៃក្រុម Cephalosporin ជំនាន់ទី៣ សំរាប់ព្យាបាលជំងឺឆ្លងបង្កដោយមេរោគ៖

    - ជំងឺឆ្លងផ្លូវដង្ហើម៖ ជំងឺសួត រលាកឆ្អឹងរូងច្រមុះ រលាកបំពង់ក រលាកអណ្ដាត រលាកទងសួត និងរលាកទងសួតរ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរទៅៗ

    - រលាកត្រចៀកកណ្ដាល(ជំងឺអំបៅអំបែក)

    - ជំងឺគ្រុនពោះវៀន

    - រលាកផ្លូវនោម

    - ជំងឺប្រម៉េះធម្មតា: (មាត់ស្បូន/ផ្លូវនោមផ្នែកខាងក្រោម)។

    កំរិតនិងរបៀបប្រើ

    ការព្យាបាលដោយ Emixef គ្រាប់ ជាទូទៅរយៈពេល៧ថ្ងៃ។ ការព្យាបាលនេះអាចបន្តរហូតដល់១៤ថ្ងៃ អាស្រ័យទៅតាមសភាពជំងឺឆ្លង។

    - មនុស្សពេញវ័យ និងកុមារអាយុលើស១០ឆ្នាំ : ២០០ ឬ ៤០០ ម.ក្រ លេបតែម្ដងគត់ ឬចែកជា២ដង។

  • ហាមប្រើ

    ហាមប្រើចំពោះអ្នកធ្លាប់ងាយមានប្រតិកម្មជាមួយ Cefixime ឬជាមួយក្រុមអង់ទីប៊ីយ៉ូទិក Cephalosporin។

  • ផលរំខាន

    ជាទូទៅ ឱសថនេះអនុគ្រោះល្អដល់ការប្រើប្រាស់។

    ផលរំខានភាគច្រើនត្រូវបានសង្កេតឃើញពេលសិក្សាគ្លីនិក។

    - វិបត្តិក្រពះពោះវៀន៖ រាក(បើរាកធ្ងន់ធ្ងរកើតមាន Cefixime ត្រូវឈប់ប្រើ) លាមកប្រែពណ៌ ចង្អោរ ឈឺពោះ ពិបាករំលាយអាហារ ហើមពោះ ត្រូវបានគេរាយការណ៍។

    - វិបត្តិសរសៃប្រសាទកណ្ដាល៖ ឈឺក្បាល ធេងធោង

    - ផ្សេងៗ៖ ប្រតិកម្មអាល្លែកហ្ស៊ីដែលជាទូទៅអាចបាត់ទៅវិញពេលឈប់ប្រើ ការប្រែប្រួលប្រព័ន្ធឈាមមិនញឹកញាប់ និងអាចជាទៅវិញបានពេលឈប់ប្រើ amylaseក្នុងឈាមកើនឡើង។

  • អន្តរប្រតិកម្ម

    - Carbamazepine: កម្រិត Carbamazepine កើនឡើងត្រូវបានគេរាយការណ៍នៅពេលប្រើឱសថដំណាលគ្នា។ ការតាមដានឱសថអាចជាជំនួយក្នុងការប្រែប្រួលកំហាប់ Carbamazepine ក្នុងបា្លស្មា។

    - Warfarin និងឱសថប្រឆាំងឈាមកក: Prothrombin time កើនឡើងដោយមាន ឬគ្មានការហូរឈាមត្រូវបានគេរាយការណ៍នៅពេលប្រើ Cefixime ដំណាលគ្នា

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ・ចំពោះស្ត្រីមានផ្ទៃពោះ(Category B)៖

    គ្មានការសិក្សាល្អត្រឹមត្រូវអំពីការប្រើឱសថនេះលើស្ត្រីមានផ្ទៃពោះទេ។ ដោយសារការសិក្សាស្ដីពីការបន្តពូជលើសត្វមិនអាចព្យាករណ៍អំពីការឆ្លើយតបរបស់មនុស្សជានិច្ចបាន គួរប្រើឱសថនេះពេលមានផ្ទៃពោះតែក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    ・បំបៅដោះកូន៖ គេមិនដឹងថា Cefixime ជ្រាបចូលក្នុងទឹកដោះម្ដាយឬអត់ គួរពិចារណាពីការផ្អាកបំបៅដោះមួយរយៈពេលព្យាបាលដោយឱសថនេះ។

  • ការប្រុងប្រយ័ត្នជាពិសេស

    ・Cefixime ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកធ្លាប់ឈឺក្រពះពោះវៀន ជាពិសេសអ្នករលាកពោះវៀនធំ។

    ・ការកែតម្រូវកម្រិតមានការចាំបាច់ចំពោះអ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ (Creatinine clearance<20ml/mn)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp