DIABETMIN Tablet
ក្រុមហ៊ុនផលិតឱសថ:
HOVID Bhd, Malaysia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
1. DIABETMIN 500 Tablet:
Metformin hydrochloride 500mg
2. DIABETMIN RETARD Tablet:
Metformin hydrochloride 850mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាប្រភេទឱសថប្រឆាំងនឹងជំងឺទឹកនោមផ្អែមក្នុងក្រុម Biguanide
- ជាប្រភេទឱសថព្យាបាលជំងឺទឹកនោមផ្អែមដែលមានប្រសិទ្ធភាពព្យាបាលនៃការជ្រាបជាតិស្ករពីក្នុងក្រពះ ពោះវៀន និងបង្កើនការប្រើប្រាស់ជាតិស្ករនៅជុំវិញសេរីរាង្គភ្លាមៗដោយបង្កើនការបញ្ចេញ Insulin និងទប់ស្កាត់ការបំលែងជាតិស្ករ
- ឱសថនេះប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដែលមិនទាក់ទងនឹង Insulin (Type 2) ចំពោះមនុស្សពេញវ័យដោយមិនគិតពីការហាត់ប្រាណ ឬការតមអាហារ
- ឱសថនេះអាចប្រើតែឯង ឬប្រើរួមផ្សំជាមួយឱសថប្រឆាំងជំងឺទឹកនោមផ្អែមផ្សេងទៀត ឬឱសថ Insulin ។
កម្រិត និងរបៀបប្រើ៖
+ ការប្រើឱសថនេះតែឯង ឬប្រើរួមផ្សំជាមួយឱសថប្រឆាំងជំងឺទឹកនោមផ្អែមផ្សេងទៀត៖
- កម្រិតប្រើធម្មតាចំពោះមនុស្សពេញវ័យ៖
ចំពោះ Diabetmin 500mg: កម្រិតប្រើដំបូងលេបម្តង 1គ្រាប់ 2 ទៅ 3ដងក្នុង1ថ្ងៃ (ក្នុងពេលអាហារ ឬក្រោយពេលអាហារ)
ចំពោះ Diabetmin retard: កម្រិតប្រើដំបូងលេបម្តង 1គ្រាប់ 2ដងក្នុង1ថ្ងៃ (ក្នុងពេលអាហារ ឬក្រោយពេលអាហារ)
+ សំគាល់៖
- ក្នុងករណីចាំបាច់កម្រិតប្រើអាចបង្កើនរហូត 3ក្រាមក្នុង1ថ្ងៃ
- ក្នុងករណីផ្លាស់ប្តូរពីឱសថប្រឆាំងជំងឺទឹកនោមផ្អែមផ្សេងទៀតមកប្រើឱសថ Metformin កម្រិតប្រើដូចបង្ហាញខាងលើ
+ ក្នុងករណីប្រើឱសថនេះរួមផ្សំជាមួយឱសថ Insulin:
- កម្រិតប្រើដំបូង Metformin លេបម្តង 1គ្រាប់ 2 ទៅ 3ដងក្នុង1ថ្ងៃ
- Insulin កម្រិតប្រែប្រួលទៅតាមកម្រិតជាតិស្ករនៅក្នុងឈាម
+ កម្រិតប្រើធម្មតាចំពោះកុមារ៖ ឱសថនេះហាមប្រើចំពោះកុមារ
+ កម្រិតប្រើធម្មតាចំពោះមនុស្សចាស់៖ កម្រិតប្រើដូចមនុស្សពេញវ័យដែរ
+ សំគាល់៖ ដោយការប្រើឱសថនេះចំពោះមនុស្សចាស់អាចបណ្តាលឱ្យថយចុះមុខងារតម្រងនោម ដូច្នេះកម្រិតប្រើគឺអាស្រ័យស្ថានភាពរបស់មុខងារតម្រងនោម
- ហាមប្រើកម្រិតខ្ពស់បំផុតចំពោះមនុស្សចាស់ (ចាប់ពី 3ក្រាម)
- ព័ត៌មាននៅក្នុងបរិយាយប័ណ្ណឱសនេះមិនគ្រប់គ្រាន់ទេ ដូច្នេះមុនប្រើឱសថនេះគួរពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
-
ហាមប្រើ
- ចំពោះអ្នកជំងឺងាយមានប្រតិកម្មជាមួយឱសថនេះ
- ចំពោះអ្នកជំងឺរលាកធ្ងន់ធ្ងរ ខ្វះជាតិទឹក ទឹកនោមផ្អែមដែលសន្លប់ ទឹកនោមផ្អែមដោយសារមានជាតិសេតូនច្រើននៅក្នុងជាលិកា សន្លប់ដោយសារឡើងកម្រិត Osmose និងមិនអាស្រ័យកម្រិតជាតិសេតូន មានជំងឺឆ្លងធ្ងន់ធ្ងរ វះកាត់ធំ និងរបួសធ្ងន់ធ្ងរ
- ចំពោះអ្នកជំងឺខ្វះអុកស៊ីសែននៅក្នុងឈាមដូចជា៖ ខ្សោយមុខងារសួត និងបេះដូងសរសៃឈាមបេះដូងចុះខ្សោយ ឬត្បៀត ជំងឺស្លាក់ឈាម ជំងឺក្រិនសាច់ដុំបេះដូងស្រួចស្រាវ
- មានជំងឺថ្លើមរ៉ាំរ៉ៃស្រួចស្រាវ និងធ្ងន់ធ្ងរ
- មានប្រវត្តិកើតជំងឺវិបត្តិមេតាបូលីស Lactic acid
- មានជំងឺតម្រងនោម ឬខ្សោយមុខងារតម្រងនោម
- ចំពោះអ្នកជំងឺដែលធ្លាប់ប្រើ Iodinate ចាក់តាមសរសៃដូចជា៖ ការពិនិត្យសរសៃឈាមដោយប្រើកាំរស្មីអ៊ិច ការពិនិត្យប្រព័ន្ធទឹកប្រម៉ាត់ និងថង់ទឹកប្រមាត់ដោយកាំរស្មីអ៊ិច ការថតកន្លែងណាមួយនៃសារពាង្គកាយដោយប្រើឧបករណ៍ Scanor ការថតតម្រងនោមផ្នែកខាងលើ និងផ្នែកខាងក្រោម។
-
ផលរំខាន
- ចំពោះក្រពះ ពោះវៀន៖ មិនឃ្លានអាហារ រាក ពិបាករំលាយអាហារ (ឈឺក្នុងពោះ) ហើមពោះ ចង្អោរ ក្អួត
- ឈឺក្បាល Metallic taste ស្រកទម្ងន់
- ខ្វះឈាមក្រហម វត្តមានកោសិកាគ្រាប់ឈាមក្រហម ធំជាងធម្មតានៅខួរឆ្អឹង ខ្វះជាតិស្ករនៅក្នុងឈាម កម្រិតជាតិ Lactic acid កើនឡើងនៅក្នុងឈាម
- ការប្រើឱសថ Metformin រយៈពេលយូរអាចបណ្តាលឱ្យថយចុះនូវវីតាមីន B12 នៅក្នុងឈាម និងថយចុះការស្រូបយកសារជាតិ B12 ទៅក្នុងឈាម
-
អន្តរប្រតិកម្ម
ឱសថដូចខាងក្រោមនេះអាចមានប្រតិកម្មនៅពេលប្រើរួមផ្សំជាមួយគ្នានឹងឱសថ Metformin៖
- ការប្រើសារជាតិ Alcohol យូរអង្វែង ឬប្រើកម្រិតខ្ពស់
- ឱសថ Cimetidine ឬពួក Cationic ផ្សេងទៀតដែលបញ្ចេញតាមតម្រងនោម
- Furosemid
- ការប្រើឱសថបង្កើនជាតិស្ករក្នុងឈាម ឬឱសថបញ្ចុះជាតិស្ករនៅក្នុងឈាម
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនប្រើឱសថនេះ
-
ការប្រុងប្រយ័ត្នជាពិសេស
+ មាន Lactic acid ច្រើននៅក្នុងឈាម៖
- កើតឡើងដោយកម្រក៏ប៉ុន្តែគ្រោះថ្នាក់ធ្ងន់ធ្ងរ (អាចបណ្តាលឱ្យស្លាប់បើមិនព្យាបាលភ្លាមទេ) នៅពេលប្រើឱសថ Metformin ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលខ្សោយមុខងារតម្រងនោម។ គេអាចបន្ថយគ្រោះថ្នាក់នេះដោយ៖ ត្រួតពិនិត្យអ្នកជំងឺទឹកនោមផ្អែមឱ្យបានទៀងទាត់ដោយកាត់បន្ថយកម្រិតជាតិសេតូនក្នុងជាលិកា Prolonged fasting ប្រើប្រាស់គ្រឿងស្រវឹងច្រើន ខ្សោយថ្លើម និងល័ក្ខខ័ណ្ឌផ្សេងទៀតដែលទាក់ទងការខ្វះខ្យល់អុកស៊ីសែនក្នុងសរីរាង្គ
- រោគសញ្ញា៖ ពិបាកដងដង្ហើម ឈឺពោះ ត្រជាក់ខ្លួន និងអាចសន្លប់
- រោគសញ្ញាផ្នែកមន្ទីរពិសោធន៍៖
* pH ក្នុងឈាមថយចុះ
* Lactate > 5mmol/L (ក្នុងឈាម)
* Anion gap and lactate/pyruvate ratio
សំគាល់៖ ក្នុងករណីនៅមានវិបត្តិមេតាបូលីស Lactic acid ត្រូវបញ្ឈប់ការប្រើឱសថ Metformin និងបញ្ចូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
+ មុខងារតម្រងនោម៖
- ឱសថនេះបញ្ចេញចោលតាមទឹកនោម។ ដូច្នេះមុន និងក្រោយពេលប្រើឱសថនេះ អ្នកជំងឺត្រូវត្រួតពិនិត្យកម្រិត Creatinin ឱ្យបាន៖
* យ៉ាងហោចណាស់ 1ដងរយៈពេល 1ឆ្នាំចំពោះអ្នកជំងឺមានមុខងារតម្រងនោមធម្មតា
* យ៉ាងតិច 2 ទៅ 4 ដងក្នុង1ឆ្នាំ ចំពោះអ្នកជំងឺដែលមានកម្រិត Creatinin លើសពីកម្រិតធម្មតា និងចំពោះមនុស្សចាស់
+ ការវះកាត់៖ អ្នកជំងឺត្រូវបញ្ឈប់ការប្រើឱសថ Metformin មុនពេលវះកាត់រយៈពេល 48ម៉ោង យ៉ាងតិច
+ ការប្រុងប្រយ័ត្នផ្សេងទៀត៖
- គ្រប់អ្នកជំងឺត្រូវបន្តការតមអាហារដែលមានជាតិស្ករជារៀងរាល់ថ្ងៃ
- ត្រូវពិនិត្យជាតិស្ករនៅក្នុងឈាមឱ្យបានទៀងទាត់
- ប្រើឱសថ Metformin តែឯងមិនបណ្តាលឱ្យខ្វះជាតិស្ករនៅក្នុងឈាមទេ ដូច្នេះត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះរួមផ្សំនិងឱសថ Insulin ឬពួកឱសថ Sulfonylureas
+ការប្រើលើសកម្រិត៖
- រោគសញ្ញា៖ ខ្វះជាតិស្ករនៅក្នុងឈាម និងកើនឡើងនូវជាតិ Lactic acid នៅក្នុងឈាម
- ការព្យាបាល៖ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះជាបន្ទាន់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp