DALMAN AQ Nasal spray

ក្រុមហ៊ុនផលិតឱសថ:

 

DROGSAN ,Turkey

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

Dynamic Pharma

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Fluticasone propinonate 50mcg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណព្យាបាល៖

    ជាប្រភេទឱសថស្ថិតក្នុងក្រុម Corticosteroide ដែលមានប្រសិទ្ទភាពសំរាប់ព្យាបាលជំងឺដូចខាងក្រោម៖

    - ការពារ និងព្យាបាលជំងឺរលាកច្រមុះ តឹងច្រមុះ ដែលបង្កដោយពួក អាល្លែកហ្សែនតាមរដូវកាល

    - ព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ

    កំរិត និងរបៀបប្រើ៖

    +មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ឆ្នាំឡើង៖

    - ការពារ និងព្យាបាលជំងឺរលាកច្រមុះបង្កដោយអាលែ្លកហ្សែន តាមរដូវកាល និងជំងឺរលាកច្រមុះរ៉ាំរ៉ៃ៖

    * កំរិតប្រើដំបូងបាញ់ ២ឈីត ក្នុងរន្ធច្រមុះនីមួយៗ (៥០មីក្រូក្រាមក្នុង ១ឈីត) បាញ់ ១ដង ក្នុង ១ថ្ងៃ

    * ក្នុងករណីខ្លះអាចបាញ់ ២ឈីត ក្នុងរន្ធច្រមុះនីមួយៗ (៥០មីក្រូក្រាមក្នុង ១ឈីត) បាញ់ ២ដងក្នុង ១ថ្ងៃ

    * កំរិតប្រើអាចបន្ថយមកបាញ់ត្រឹមតែ ១ឈីត ក្នុងរន្ធច្រមុះនីមួយៗ (៥០មីក្រូក្រាមក្នុង១ឈីត) បាញ់តែ ១ដង ក្នុង ១ថ្ងៃបើសភាពជំងឺបានធូរស្បើយ

    * កំរិតប្រើខ្ពស់បំផុតក្នុង ១ ថ្ងៃមិនត្រូវលើសពី ៤ឈីតក្នុងរន្ធច្រមុះនីមួយៗឡើយ

    +មនុស្សចាស់៖

    - ប្រើដូចមនុស្សពេញវ័យដែរ

    +កុមារអាយុចាប់ពី ៤ឆ្នាំដល់ ១១ឆ្នាំ៖

    - ការពារនិងព្យាបាលជំងឺរលាកច្រមុះបង្កដោយអាល្លែកហ្សែនតាមរដូវកាល និងជំងឺរលាកច្រមុះរ៉ាំរ៉ៃ៖

    * កំរិតប្រើដំបូង បាញ់ ១ឈីតក្នុង រន្ធច្រមុះនីមួយៗ (៥០មីក្រូក្រាមក្នុង១ឈីត) បាញ់ ១ដងក្នុង ១ថ្ងៃ

    * ក្នុងករណីខ្លះអាច បាញ់ ២ឈីតក្នុងរន្ធច្រមុះនីមួយៗ (៥០មីក្រូក្រាមក្នុង ១ឈីត) បាញ់ ១ដងក្នុង ១ថ្ងៃ

    * កំរិតប្រើខ្ពស់បំផុតក្នុង ១ថ្ងៃ មិនត្រូវលើសពី ២ឈីត ក្នុងរន្ធច្រមុះនីមួយៗឡើយ

  • ហាមប្រើ

    - ចំពោះអ្នកងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ

    - ចំពោះអ្នកជំងឺត្បៀតទងសួតស្រួចស្រាវ និងជំងឺហឺត

    - ចំពោះស្រ្តីមានផ្ទៃពោះ

    - ចំពោះស្រ្តីបំបៅដោះកូន

  • ផលរំខាន

    - វិបត្តិប្រព័ន្ធសរសៃប្រសាទកណ្តាល៖ ឈឺក្បាល ក្តៅខ្លួន

    - វិបត្តិក្រពះពោះវៀន៖ ក្អួត ចង្អោរ រលាកបំពង់អាហារ

    - វិបត្តិសរសៃប្រសាទសាច់ដុំ និងគ្រោងឆ្អឹង៖ រលាកសាច់ដុំឈឺចាប់សាច់ដុំ និងឆ្អឹង ឈឺ ឬចុកចង្កេះ

    - វិបតិ្តប្រព័ន្ធផ្លូវដង្ហើម៖

    * រលាកផ្លូវដង្ហើមផ្នែកខាងលើ (១៤%)

    * ឈឺបំពង់ក (៣% ទៅ ២២%)

    * តឹងច្រមុះ (៤% ទៅ ១៦%)

    * រលាកឆ្អឹងរូងច្រមុះ (១% ទៅ ៩%)

    * ស្អកក ឬវិបត្តិបំពង់សំលេង (១% ទៅ ៨%)

    * ការបង្កជំងឺផ្សិតនៅក្នុងមាត់ (<១% ទៅ ១១%)

  • អន្តរប្រតិកម្ម

    ត្រូវជៀសវាងប្រើរួមបញ្ចូលគ្នារវាងឱសថនេះ ជាមួយឱសថ និងសារធាតុមួយចំនួនផ្សេងទៀតដូចខាងក្រោម៖

    - ក្រុមឱសថ Cytochrome P450

    - Amiodarone, Cimetidine, Chlarythromycin, Delavirdine, Diltiazem, Dirithromycin, Disulfiram, Fluoxetine,

    - Indinavir, Itraconazole, Nefazodone, Nevirapine, Propoxyphene, Quinupristin, Dalfopristin, Ritonavir

    - Verapamil, Zafilukast, Zileuton, Fluvoxamine, Saquinavir,

    - Samleterol

    - Ethanol/Nutrition/Herb មួយចំនួន

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន៖ ហាមប្រើ

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រើឱសថនេះត្រូវមានការប្រុងប្រយ័ត្នដូចខាងក្រោម៖

    - ត្រូវជៀសវាងប្រើឱសថនេះក្នុងករណីមានដំបៅក្នុងច្រមុះ

    - ជៀសវាងការប្រើឱសថនេះហួសកំរិតណែនាំ

    - ការប្តូរពីឱសថលេប ឬចាប់មកប្រើឱសថនេះជាស្រ្តាយបាញ់តាមច្រមុះវិញនៅពេលដែលក្រពេញអាដ្រេណាល់ (adrenal) ចុះខ្សោយ

    - នៅពេលប្រើក្នុងពេលតែមួយជាមួយឱសថ Corticosteroides ផ្សេងទៀត

    - ការប្រើឱសថនេះអាចបន្ថយសកម្មភាព HPA axis ជាពិសេសចំពោះកុមារ និងអ្នកជំងឺដែលបានប្រើឱសថនេះកំរិតខ្ពស់ និងរយៈពេលយូរ

    - ការប្រើចំពោះកុមារអាយុតិចជាង ៣ខែ

    - ចំពោះអ្នកមានជំងឺពងបែក ឬពងបែកក្នុងភ្នែក

    - ចំពោះអ្នកមានជំងឺអុតស្វាយ ឬជំងឺកញ្ជ្រិល

    - ចំពោះអ្នកជំងឺដែលកំពុងប្រើឱសថប្រឆាំងការរលាកផ្សេងទៀត (NSAID)

    - ជៀសវាងបាញ់ឱសថនេះចូលក្នុងភ្នែក

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp