CLAMIDE Tablet

ក្រុមហ៊ុនផលិតឱសថ:

 

HOVID Bhd, Malaysia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមដោយបង្កើនការបញ្ចេញសារជាតិ Insulin ដោយ Beta cells

    - ឱសថនេះប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ II កម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ។

    កម្រិត និងរបៀបប្រើ៖

    - ត្រូវលេបតាមមាត់

    - កម្រិតប្រើដំបូង 5ម.ក្រ ក្នុង1ថ្ងៃ

    - កម្រិតប្រើអាចបង្កើនរហូត 15ម.ក្រ ក្នុង1ថ្ងៃ អាស្រ័យសភាពអ្នកជំងឺ

    សំគាល់៖ មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

  • ហាមប្រើ

    ហាមប្រើចំពោះ៖

    - អ្នកជំងឺរលាក (ដោយសារភ្លើង សារធាតុផ្សេងទៀត)

    - អ្នកជំងឺទឹកនោមផ្អែមដែលសន្លប់

    - អ្នកដែលមានជំងឺផ្សេងទៀតបង្កដោយមេរោគ

    - អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1

    - អ្នកជំងឺមានកំណើនជាតិ Cetone នៅក្នុងជាលិកា

    - អ្នកជំងឺវះកាត់ធ្ងន់ធ្ងរ

    - អ្នកជំងឺរបួសធ្ងន់ធ្ងរ

    - អ្នកជំងឺខ្សោយតម្រងនោម និងថ្លើម

    - អ្នកមានជំងឺវិបត្តិមុខងារក្រពេញ Thyroid ឬក្រពេញ Adrenal

    - ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅកូន។

  • ផលរំខាន

    - ចង្អោរ ក្អួត ឈឺចុងដង្ហើម ធីងធោង សភាពខ្សោយ ទន់ដៃទន់ជើង និងមានប្រតិកម្មអាល្លែកហ្ស៊ី

    - ការប្រើឱសថនេះរយៈពេលយូរបណ្តាលឱ្យថយចុះកម្រិតជាតិស្ករនៅក្នុងឈាម។

    - ប្រតិកម្មឆ្លងគ្នារវាងឱសថនេះ និងឱសថ Sulphonamides អាចកើតឡើង

    - វិបត្តិគំហើញ អាចកើតឡើងនៅពេលប្រើឱសថដំបូង ក៏ប៉ុន្តែវាអាចបាត់ទៅវិញ

    - ដោយកម្រអាចធ្វើឱ្យមានការថយចុះនៃកោសិកាឈាមសនៅក្នុងឈាម និងការថយចុះកម្រិតប្លាកែតនៅក្នុងឈាម

    - ថយចុះទាំងកោសិកាឈាមស និងកោសិកាឈាមក្រហមនៅក្នុងឈាម (វិបត្តិការផលិតគ្រាប់ឈាមនៅក្នុងខួរឆ្អឹងខ្នង)។

    - បែកគ្រាប់ឈាមក្រហម និងខ្វះឈាមក្រហម (ដោយកម្រ)

    - នៅពេលប្រើឱសថនេះរួមជាមួយនឹងឱសថ Sulphonylureas អាចបណ្តាលឱ្យប៉ះពាល់ដល់មុខងាររបស់ថ្លើម និងកើតជំងឺខាន់លឿងដោយសារស្ទះផ្លូវទឹកប្រមាត់។ បើករណីនេះកើតឡើង ត្រូវបញ្ឈប់ការប្រើឱសថ Clamide ជាបន្ទាន់

  • អន្តរប្រតិកម្ម

    - ឱសថនេះកើនប្រសិទ្ធភាពរបស់វា នៅពេលប្រើជាមួយពួកឱសថ៖ Mono amine-oxydase inhibitors, oral anticoagulants, Oxyphenbutazone, phenylbutazone and alcohol

    - កម្រិតជាតិស្ករនៅក្នុងឈាមកើនឡើងនៅពេលប្រើឱសថនេះក្នុងពេលជាមួយគ្នានិងពួកឱសថ៖ Corticosteroids, epinephrine, phenytoin, thiazide diuretics and thyroid hormones

    - ឱសថនេះនៅពេលប្រើក្នុងពេលជាមួយគ្នានិងឱសថ Beta adrenergic blocking ធ្វើឱ្យភ័ន្តច្រឡំរោគសញ្ញានៃការថយចុះកម្រិតជាតិស្ករនៅក្នុងឈាម។ ដូច្នេះក្នុងករណីនេះត្រូវតាមដានឱ្យបានច្បាស់លាស់

    - ឱសថនេះកើនឡើងនូវប្រសិទ្ធភាពបញ្ចុះជាតិស្ករនៅក្នុងឈាមរបស់វានៅពេលប្រើរួមផ្សំជាមួយគ្នានិងពួកឱសថ៖ ACE inhibitors, alcohol, allopurinol, some analgesics (ដូចជា៖ azapropazone, phenylbutazone, salicylates), azole antifungals (fluconazole, ketoconazole, ketoconazole and miconazole), chloramphenicol, cimetidine, clofibrate and related compounds, coumarin anticoagulants, halofenale, heparin, MAOIs, octreotide (although this may also produce hyperglycaemia), ranitidine, sulphipyrazone, sulphonamides (including cotrimoxazole), tetracyclines, tricyclic antidepressants, and thyroid hormones,

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅកូន។

  • ការប្រុងប្រយ័ត្នជាពិសេស

    - នៅពេលប្រើឱសថនេះត្រូវតាមដាន ចំពោះលទ្ធផលតេស្តជាតិស្ករ និងជាតិ Ketone ក្នុងទឹកនោម

    - ត្រូវលេបឱសថនេះនៅពេលបរិភោគអាហារ

    - ចំពោះអ្នកជំងឺដែលធាត់ត្រូវជៀសវាងប្រើពួកឱសថ Sulphonylureas ពីព្រោះពិបាកកំណត់ស្ថានភាពរោគសញ្ញាទឹកនោមផ្អែមដោយឱសថនេះធ្វើឱ្យចុះទម្ងន់ 1.5%

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp